កិច្ចប្រជុំរបស់គណ:កម្មាធិការសំរបសំរួល អន្តរជាតិស្តីពីអង្គរ

កិច្ចប្រជុំ​អន្តររដ្ឋា​ភិបាលស្តី​ពីការ​អភិ​រក្ស និង​ការអភិវឌ្ឍន៍តំបន់អង្គរបានប្រព្រឹត្តទៅនៅថ្ងៃទី៥​ខែ​ធ្នូ ឆ្នាំ២០១៣ ដោយ​​មានវត្តមាន​​លោក​​ជំទាវ អូរ៉េលី ហ្វ៊ីលី​ប៉េទីរដ្ឋ​​មន្ត្រី​​ក្រសួង​​វប្ប​ធម៌ និង​គមនាគមន៍​​បារាំង​។ ចំណែក​ការ​ប្រជុំ​របស់​​គណ:​កម្មាធិការ​​សំរប​សំរួល​អន្តរ​ជាតិ​​ត្រូវ​​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣ និងទី៤ខែធ្នូ។ គណ:​​កម្មាធិការ​​​នេះត្រូវ​​បាន​​ដឹកនាំ​​ដោយ​ប្រទេស​​​បា​រាំង និង​ប្រទេស​​​ជប៉ុន​​ដែល​ជា​​សហ​​ប្រធាន ដោយមាន​​ការចូល​រួម​​ពីអាជ្ញាធរ​​​អប្សរា​​ដឹក​នាំ​​​ដោយ​​ឯក​ឧត្ត​ម​​ឧបនាយក​រដ្ឋមន្រ្តី​​សុខ អាន។ គណ:​​កម្មាធិការ​នេះ​​អនុញាត​​​អោយ​​មាន​​ការ​​សំរប​​សំរួល​សកម្មភាព​​​ស្រាវ​ជ្រាវ​​​នានា ការអភិរក្ស​​​នៅតំបន់​​​អង្គរ និង​ការ​ចែក​​រំលែក​​ល​ទ្ធ​ផល​​​នៃ​ការងារ​​ទាំង​នេះ​​​ផង​ដែរ។ អង្គការ​​យូណេស្កូ​​​ទទួល​​​បន្ទុក​​ក្នុង​ការ​​​តាម​​ដាន និង​​លេខា​​ធិការ​​​​ដ្ឋាន​​​របស់​​គណ:​​​កម្មាធិការ​​​​សំរប​​សំរួល​​​អន្តរ​​​ជាតិ។

JPEG

បច្ចុប្បន្ន​នេះ ប្រទេស​ចំនួន១៤កំពុងអនុវត្ត​គំរោង​ស្រាវជ្រាវ​ចំនួន៣៧នៅ​តំបន់​អង្គរ។ ប្រទេស​បារាំង​​តាមរយ:ក្រុមកា​រ​ងារ​សាលាបារាំង​ចុងបូព៌ា បានធ្វើអន្ត​រាគមន៍​​ដើម្បី​ជួសជុល​​ប្រាសាទ​បាពួន ហើយបច្ចុប្បន្ន​​កំពុងទ្រទ្រង់​​ការជួសជុល​ប្រាសាទ​​មេបុណ្យ​​ខាង​​លិច។ ជំនាញការ​បារាំង​​ក៏កំពុងបំពេញ​ការងារ​​ក្នុងផ្នែកបុរាណ​​វិទ្យា​បង្ការ​​នៅក្បែរ​ព្រលាន​​យន្តហោះ​​ខេត្ត​សៀម​រាប​ផង​ដែរ​​ក្រោមកា​​រ​​ដឹកនាំ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវ​ជ្រាវ​បុរាណ​​វិទ្យា​​បង្ការ។

JPEG

បន្ទាប់​ពីកិច្ចប្រជុំ​នេះ សន្និសីទ​អន្តររដ្ឋាភិបាល​​លើកទី៣ស្តី​ពីអង្គរ​​បានប្រព្រឹត្ត​​ធ្វើឡើង​​នៅថ្ងៃ​​ទី​៥ ខែធ្នូ ដែល​ឆ្នាំនេះដឹកនាំ​ដោយប្រទេស​កម្ពុជា ដោយមានការជួយ​ជ្រោម​ជ្រែង​​ពី​ប្រទេស​​​បារាំង និង​​ប្រទេស​ជប៉ុន។ លោក​ជំទាវ អូរ៉េលី ហ្វ៊ីលីប៉េទី(Aurélie Filippeti) រដ្ឋ​មន្រ្តី​ក្រសួង​វប្ប​ធម៌ និងគម​នាគមន៍ បារាំងនឹង​​ដឹកនាំ​គណ:ប្រតិភូ​បារាំង​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​​នេះ។ កិច្ច​ប្រជុំ​នេះ​បានកំណត់​ទិស​ដៅធំៗសំរាប់១០ឆ្នាំខាងមុខស្តីពីការ​គ្រប់គ្រង​តំបន់​អង្គរ​ប្រកប​ដោយ​ចីរ​ភាព និង​ការពង្រឹង​សមត្ថ​ភាព ក្រុម​ការងារ​​កម្ពុជា​​ដែល​​បំរើ​​ការងារ​​ក្នុង​អាជ្ញាធរ​អប្សរា។

កែប្រែចុងក្រោយ 15/12/2013

ត្រឡប់ទៅលើ