កិច្ចប្រជុំកំពូលរបស់វិមានអេលីហ្សេដើម្បី សន្តិភាព និងសន្តិសុខនៅទ្វីបអាហ្វ្រិក

ក្នុង​ឱកាស​នៃកិច្ច​ប្រជុំកំពូល​លើកទី៥០​របស់​សហគមន៍​អាហ្រ្វិក ដែលត្រូវ​បានគេ​រៀបចំ​ឡើង​កាល​ពីខែឧសភា​កន្លង​ទៅនៅ​រដ្ឋធានី​អាឌី អាបេដា ប្រទេសនានា​នៅទ្វីប​អាហ្រ្វិក​បាន​បង្ហាញ​ពីឆន្ទ:ក្នុង​រួមគ្នា​បង្កើត​កងកំលាំង​ប្រតិកម្ម​រហ័ស ដើម្បី​អាចធានា​សន្តិសុខ​របស់​​​ពួក​គេ​ដោយ​ខ្លួន​គេ​ផ្ទាល់។ ប្រទេសទាំងនេះ​ក៏បានរំលឹក​អំពីសារសំខាន់​នៃការ​អភិ​វឌ្ឍន៍ ដើម្បីបង្ការជំលោះ និងធានាសន្តិភាពនៅអាហ្រ្វិក។

ហេតុដូច្នេះហើយទើបប្រទេសបារាំងបានសំរេចចិត្តរៀបចំកិច្ចប្រជុំកំពូលមួយដើម្បី
ពិភាក្សា​​បញ្ហា​សន្តិភាព សន្តិ​សុខ និងការ​អភិវឌ្ឍន៍ ក្នុង​គោលដៅ​គាំទ្រ​ដល់កិច្ច​ប្រឹង​ប្រែង​ទាំង​នេះ និង​ធ្វើ​អោយ​ជឿន​លឿន​ទៅមុខ​នូវការ​ផ្តួច​ផ្តើម​គំនិត និង​សកម្មភាព​ជាក់ស្តែង​មួយ​ចំនួន។

JPEG

ប្រធានបទទាំង​បីនេះ​គឺជាបញ្ហា​សំខាន់​សំរាប់​ទ្វីប​អាហ្រ្វិក សំរាប់​ប្រទេស​បារាំង សំរាប់​ទ្វីប​អឺរ៉ុប និង​សំរាប់​សហគមន៍​អន្តរ​ជាតិ​ទាំង​មូល។
ការរៀប​ចំកិច្ច​ប្រជុំកំពូលនេះ​បានបង្ហាញ​ពីការចូល​រួមសហការ​ពីប្រទេស​ដែលត្រូវ​បាន​គេ​អញ្ជើញ និង​ដៃគូទាំងអស់ មាន​អង្គការ​អន្តរជាតិ​ដូចជា​អង្គការ​សហប្រជាជាតិ សហគមន៍​អឺរ៉ុប សហគមន៍​អាហ្រ្វិក និង​សហគមន៍តំបន់។

ព្រឹត្តិការណ៍​នេះត្រូវ​បាន​រៀបចំ​ក្នុងភាព​ជាដៃគូ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ហើយ​សំដៅ​លើកកំពស់​តំលៃ​នៃការបង្កើតថ្មី​របស់ប្រជាជន​អាហ្វ្រិក ជាពិសេស​ក្នុងវិស័យ​នៃ​ការ​កែច្នៃ​វត្ថុ​ធាតុ​ដើម ការផ្តល់​តំលៃ​ដល់កាក​សំណល់ បច្ចេកទេសសំណង់ ការអប់រំ និង​សុខាភិ​​បាល។ សូមចូល​ទៅ​មើលមាតិ​កា "វេទិកាអាហ្វ្រិក­ ការរក​ឃើញថ្មី​ចំនួន១០០​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព" ។
>http://www.diplomatie.gouv.fr/fr/politique-etrangere-de-la-france/aide-au-developpement-et/forum-afrique-100-innovations-pour/]

កែប្រែចុងក្រោយ 09/12/2013

ត្រឡប់ទៅលើ