បារាំងផ្តល់​ឥណទាន​សម្បទាន​លើកទី១​ដល់កម្ពុជា

JPEG

កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ដែលផ្​តល់​ឥណទាន​សម្បទាន​ជិត​២៦​លាន​ដុល្លារ​អាមេរិក​(២០​លាន​​​​​អឺរ៉ូ)​ដើម្បី​​ស្តារ​ប្រព័ន្ធធារាសាស្រ្ត និង​ព្រែក​​ប្រមាណ​៤០​ ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី២៣ ធ្នូ ២០១៣​ ដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្​រសួង​សេដ្ឋ​​កិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្តម ស៊ែរ្ស ម៉ូស្ទូរ៉ា​​​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចំា​កម្ពុជា​ និង​ទីភ្នាក់ងារ​​អភិ​វឌ្ឍន៍​​បារាំង​​។​

នេះគឺជាឥណទានសម្បទាន​ដំបូងផ្តល់ដោយ​ទីភ្នាក់ងារអភិវឌ្ឍន៍​បារាំង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​​​ពី​​​​​​​អនុ​សារណ:​នៃ​ការយោគយល់គ្នាមួយ ស្តីពីបែបបទ​អន្តរាគមន៍​របស់ទីភ្នាក់ងារ​​អភិវឌ្ឍន៍​បារាំង​​​ក្រោម​​ទំ​រង់​​​​​​ជាឥណទានសម្បទាន ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​គាត ឈន់ និង​​លោកអគ្គនាយក​​ទីភ្នាក់ងារ​​អភិវឌ្ឍន៍បារាំង កាលពីថ្ងៃទី១១ ខែមិនាកន្លងទៅ។​

ឥណទាន​សម្បទាននេះ​បំពេញបន្ថែមដល់ហិរញ្ញប្បទាន​ឥតសំណង​ប្រមាណ​៥,២លាន​ដុល្លារ ដែល​​ត្រូវ​បាន​​​​ផ្តល់ជូន​កាលពីខែមិនា​ឆ្នាំ២០១៣ ដល់ក្រសួង​ធនធានទឹក និងឧតុនិយម ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថា​​​ប័ន​រដ្ឋ និងស្ថាប័ន​មិនមែនរដ្ឋ ដែលធ្​វើការ​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានទឹក។

ជាមួយនឹងជំនួយហិរញ្ញប្បទានថ្មីនេះ ទីភ្នាក់ងារអភិវឌ្ឍន៍​​បារាំង​នឹង​បន្ត​សកម្មភាព​របស់ខ្លួន​ដើម្បីទ្រទ្រង់​​គោល​​​នយោ​បាយ​​​​​​​​វិស័យ​គ្រប់គ្រង​ធនធានទឹក និងការស្តារ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្រ្ត ដែល​ត្រូវ​​​បាន​ដាក់​អោយ​​​ដំណើរ​ការដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម។​ គំរោងនេះ​នឹងអាច​អោយ​គេ​​បន្ត​ការ​ជួស​​ជុល​​ស្តារ​ប្រព័ន្ធ​ធារាសាស្រ្ត និងព្រែក​ប្រមាណ៤០ ជាមួយ​​ធ​នា​គារ​អភិ​វឌ្ឍន៍អាស៊ី ។

ចាប់តាំងពីឆ្នាំ១៩៩៧មក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង​បានផ្តល់ហិរញ្ញប្បទាន​ប្រមាណ​៥០លាន​ដុល្លារ​​អា​​​មេរិក​ដើម្បីការរៀបចំ​ប្រព័ន្ធធារាសាស្រ្ត​កសិកម្ម និងការពង្រឹង​តួអង្គនានា​ដែលពាក់ព័ន្ធក្នុង​វិស័យ​នេះ ដោយសំរេចបាន​ការស្តារប្រព័ន្ធ​ស្រោចស្រព​ប្រមាណ​ជាង៥០ ០០០​​ហិចតា។ ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ធារា​សា​ស្រ្ត​ ដែលធ្វើឡើង​ក្នុងក្របខ័ណ្ឌ​នៃអន្តរាគមន៍​ទាំងនេះ នាំអោយទិន្ន​​​ផល​ស្រូវ​​ប្រ​ទេស​​​កម្ពុជា​​មាន​ការ​កើន​​​ឡើងគួរអោយកត់សំគាល់ ហើយក៏ជាស្នូល​នៃគោលដៅរបស់​អាជ្ញាធរ​កម្ពុជា​ក្នុងការនាំ​អង្ករចេញ អោយ​​​​​បាន​១លាន​តោន​នៅឆ្នាំ២០១៥។

កែប្រែចុងក្រោយ 29/01/2014

ត្រឡប់ទៅលើ