ប្រព័ន្ធព័ត៌មានស្តីពីទិដ្ឋាការ (VIS)

ប្រព័ន្ធ​ព័ត៌មាន​ស្តីពីទិដ្ឋាការ​គឺជាប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា​ដែលអនុញាត​អោយ​ប្រទេស​​​នានាក្នុង​​​តំបន់​​​Schengen​ផ្លាស់ប្តូរ​​គ្នា​ទៅវិញ​ទៅមក​​នូវទិន្ន​ន័យ​​ស្តីពី​ទិដ្ឋា​ការ។ VIS​​មាន​​គោលដៅក្នុង​កា​រ​ជួយ​​សំរួល​​ដ​ល់​ដំណើរ​​ការ​នៃការ​​ផ្តល់​​ទិដ្ឋា​​ការ ការ​ត្រួត​​ពិនិត្យ​នៅ​តាម​​ព្រំដែន និង​ការ​ពង្រឹង​​សន្តិសុខ​​សុវត្ថិភាព​​បុគ្គល​​ដែលពាក់​ព័ន្ធ​​នា​​នា រួម​ទាំង​​សុវត្ថិ​ភាព​​​របស់​​អ្នកសុំ​ទិដ្ឋា​ការ​​ផង​​ដែរ។

ប្រព័ន្ធ​​ព័ត៌មាន​​ស្តីពី​ទិដ្ឋាការ​​នៃប្រទេស​​ក្នុងតំបន់​​Schengen ត្រូវ​​បាន​​ដាក់​​អោយ​​ដំណើរ​ការ​​ចាប់​​តាំង​ពី​​ថ្ងៃ​ទី​​១១ ខែ​តុលា ឆ្នាំ​២០១១។ ការ​ដាក់អោ​យ​​ដំណើរ​ការ​​បន្តិច​​ម្តង​​ៗ​​កំពុង​ត្រូវ​​បាន​ធ្វើ​​ដោ​យ​​ភ្ជាប់​​ផ្នែក​​ទិដ្ឋា​ការ​​នៃរដ្ឋ​​ទាំង​នេះ​​ទៅប្រព័ន្ធ​​ព័ត៌មាន​​ស្តីពី​ទិដ្ឋា​​ការ (នៅ​ប្រ​ទេស​​កម្ពុជា​​ចាប់​​អនុវត្ត​ចាប់​​តាំងពី​ថ្ងៃទី​​១៤ ខែ​​វិច្ឆិ​​កា ឆ្នាំ​​២០១៣)។

ប្រព័ន្ធ​​ព័ត៌មាន​​វិទ្យាស្តី​​ពីទិដ្ឋាការ​​ដំណើរ​​ការ​ដោយភ្ជាប់​​ស្ថាន​កុង​ស៊ុល​​នៃប្រទេស​​តំបន់​Schengen និង​​ចំណុចឆ្លង​កាត់​ព្រំ​ដែន​​នានា ទៅ​នឹង​មូលដ្ឋាន​​ទិន្នន័យ​​កណ្តាល​​នៃ​ប្រព័ន្ធ​ព័ត៌​មាន​​ស្តី​ពី​ទិដ្ឋា​​ការ។

ការ​ដាក់​​អោយ​មាន​​ប្រព័ន្ធ​ព័ត៌មាន​​ស្តីពី​ទិដ្ឋាការ​​តំរូវ​​អោយ​មាន​​ការ​ផ្លាស់ប្តូរ​​ជាច្រើន​​ក្នុង​ដំណើរ​​ការ​នៃការ​​សុំទិដ្ឋា​​ការ :

  • បុគ្គល​ដែល​ស្នើសុំ​ទិដ្ឋាការ​ជាលើក​ដំបូង​ត្រូវដាក់​ពាក្យសុំ​ដោយខ្លួន​ឯង​ដើម្បី​អោយ​ទិន្នន័យ​ស្នាម​​ក្រយៅ​ដៃ​ចាំ​​បាច់ (ស្នាមម្រាមដៃទាំង១០ និងរូបថតឌីជីថល) អាច​ត្រូវ​បាន​គេស្រង់​យក។
  • ­ស្នាមម្រាម​ដៃដែល​ត្រូវបាន​ស្គែន និង​ទុកនៅក្នុង​ប្រព័ន្ធព័ត៌មាន​ស្តីពីទិដ្ឋាការ​អាចត្រូវ​បាន​ប្រើប្រាស់សាជាថ្មីក្នុងអំឡុងប្រាំឆ្នាំទៅមុខទៀត ដើម្បីអោយការ​ស្នើសុំទិដ្ឋាការ​នៅ​ពេល​ក្រោយ​មិន​ចាំបាច់​អោយអ្នក​ដាក់​ពាក្យ​សុំមក​បង្ហាញ​ខ្លួនសាជាថ្មី។
  • ­នៅ​ពេលដែល​អ្នកដំណើរ​ចូលទៅក្នុង​តំបន់​Schengen អាជ្ញាធរ​ព្រំដែន​នឹង​អាច​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​ពួកគេ​ដោយចូល​ទៅកាន់ប្រព័ន្ធ​ព័ត៌មាន​ស្តីពី​ទិដ្ឋា​ការ។

ដើម្បី​ជ្រាបព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ :
http://ec.europa.eu/dgs/home-affairs/what-we-do/policies/borders-and-visas/index_en.htm

កែប្រែចុងក្រោយ 15/01/2014

ត្រឡប់ទៅលើ