វិទ្យាស្ថានស្រាវជ្រាវបារាំងនិងសាកលវិទ្យា ល័យភូមិន្ទកសិកម្មអភិវឌ្ឍកម្មវិធីស្រាវជ្រាវរួមគ្នា

វិទ្យា​ស្ថាន​ស្រាវជ្រាវ​បារាំង​ដើម្បី​ការអភិ​វឌ្ឍន៍ និង​សាកល​វិទ្យា​ល័យ​ភូមិន្ទ​​កសិកម្ម​កម្ពុជា​បាន​ចុះ​ហត្ថលេខា​កាល​ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ​២០១៤ លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិ​បត្តិ​ការ​​ស្តី​ពី​​ការ​​​អភិ​វឌ្ឍន៍​​កម្ម​វិធី​​ស្រាវ​ជ្រាវ​​ដែល​មាន​​គោល​ដៅ​​​ក្នុង​​ការ​​សិក្សា​​អំពី​ទំនាក់​​ទំនង​រវាង​​ការ​​អភិ​​វឌ្ឍន៍​​​​ជន​​បទ និង​ការ​អភិ​រក្ស​​ជីវ​សាស្រ្ត​​ចំរុះ​ក្នុង​​ប្រព័ន្ធ​អេកូ​​ឡូហ្ស៊ី​​នា​នា​នៅ​ប្រ​ទេស​​​កម្ពុជា (មាន​​​​ដូចជាជួរភ្នំក្រវាញ ទន្លេសាប ខេត្តមណ្ឌលគិរី ...)។

JPEG

កិច្ច​សហ​ប្រតិបត្តិការ​វិទ្យា​សាស្រ្តនេះ​ដែលមាន​ឈ្មោះ​ថា Governance and Economics of Ecosystem Services in Cambodia (GEESCAM) ធ្វើ​អោយ​មាន​និ​រន្ត​​​ភាព​នៃការ​គាំ​ទ្រ​ដែល​មាន​ជាយូរ​មក​ហើយ​របស់​ប្រទេស​បារាំង​ចំពោះ​សាកល​វិទ្យា​ល័យ​​​​នេះ និង​អនុ​ញាត​អោយ​​វិទ្យាស្ថាន​ស្រាវជ្រាវ​ទាំងពីរ​ពង្រឹង​មធ្យោបាយ​ស្រាវ​ជ្រាវ​ពី​ប្រ​ធាន​​​​​បទ​មួយ​ដែល​មាន​សារ​​សំខាន់សំរាប់ប្រទេសកំពុងអភិវឌ្ឍ ដែល​ត្រូវបាន​គេចាត់​ទុក​ថា​ជា​​​"ចំនុច​ក្តៅ"​នៃ​ជីវ​សាស្រ្ត​ចំរុះ។ ដោយហតុនេះទើបអ្នក​ស្រាវ​ជ្រាវ​បារាំង​ពីររូប​គឺ​លោក​​Philippe Méral និង​លោក​ Colas Chervier នឹងមានវត្តមាន​ជាប្រចំា​នៅប្រទេស​កម្ពុ​ជា ហើយ​​​នឹង​ទទួល​បាន​ការ​​​​​គាំទ្រពី​ស្ថាប័ន​ស្រាវជ្រាវ​បារាំង​ផ្សេង​ទៀត (មាន​សា​កល​វិ​ទ្យា​​​ល័យ Montpellier1 សា​កល​​​​វិទ្យាល័យMontpellier Supagro ឬសាកល​វិទ្យា​ល័យ​​​Auvergne) ដែល​ដឹកនាំ និង​ផ្តល់​​​ហិរញ្ញ​វត្ថុ​ដល់ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ឬ​និក្ខេ​បទ​​ថ្នាក់​​បណ្ឌិត​របស់​និស្សិត​ខ្មែរ ។

បទបង្ហាញ​វិទ្យា​សាស្រ្ត​ជាច្រើន​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​ពិធីចុះ​ហត្ថលេខាធ្វើឡើង​នៅ​សា​កល​​​​​វិទ្យា​ល័យ​​ភូមិន្ទ​​កសិកម្ម ក្រោម​វត្តមា​ន​របស់​លោក​សាស្ត្រាចារ្យ NGO Bunthan សា​កល​​​វិទ្យា​​ធិការសាកលវិទ្យាល័យ តំណាងវិទ្យាស្ថាន​ស្រាវជ្រាវ​ដើម្បីការ​អភិវឌ្ឍន៍​សំរាប់​ប្រ​ទេស​​​​ឡាវ និង​ប្រទេស​កម្ពុជា លោក​សាស្រ្តាចារ្យ Marc SOURIS និងតំណាងស្ថាន​ទូត​បា​រាំង និង​តំណាង​ទីភ្នាក់ងារ​ឧត្តមសិក្សា ដែល​ប្រើប្រាស់​ភាសាបារាំង​ផង​ដែរ។

ក្នុង​ឱកាស​នោះ​ដែរ មជ្ឈមណ្ឌលស្រាវ​ជ្រាវ​ថ្មីនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិ​កម្ម (ECOLAND Research Center) ដែល​​មាន​គោល​​ដៅក្នុង​​ការ​ស្រាវ​ជ្រាវប្រ​ធាន​​បទ​នេះ​ក៏​​​ត្រូវ​​បាន​​​ដាក់​​​អោ​យ​​​​ដំ​ណើរ​​​ការ​​ផង​​ដែរ​។ ដោយ​ត្រូវ​បាន​ដឹក​នាំដោ​យ​សេដ្ឋ​វិទូ Neang Maline មជ្ឈ​ម​ណ្ឌល​​​​នេះនឹង​ជួយអោយ​មានការ​ពង្រឹង​ភាព​ជាដៃ​គូនានា​ក្នុងវិស័យ​ស្រាវ​ជ្រាវ តាម​រយ:​ការ​ឆ្លើយ​​តបទៅនឹង​ការដាក់​អោយ​ដេញ​ថ្លៃ​ជាតិ និង​អន្តរ​ជាតិ​នានា និង​ការ​គាំ​​ទ្រ​​​ដល់​​និស្សិត​​ថ្នាក់​​បណ្ឌិត​​​ថ្មីៗ​​ថែម​​ទៀត។

សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​លោក Philippe Méral (philippe.meral@ird.fr) និងNeang Maline (nmalynne@gmail.com)

កែប្រែចុងក្រោយ 16/01/2014

ត្រឡប់ទៅលើ