និស្សិតកម្ពុជាដែលប្រើប្រាស់ភាសាបារាំងចូលរួមវគ្គ សិក្សារដូវក្តៅនៅប្រទេសវៀតណាម

កាល​ពីថ្ងៃ​​ទី​១៧​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ឆ្នាំ​២០១៥ អ្នក​ស្រា​វ​ជ្រាវ និង​អ្នក​ប្រកប​អាជីព​ក្នុងវិស័យ​ច្បាប់​កម្ពុជា​ចំនួន​៨រូប ត្រូវ​បាន​អញ្ជើញអោ​យ​តំណាង​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួមកម្មវិធីបម្លាស់ប្តូរ​​នៃអ្នក​ប្រើប្រាស់​ភាសា​បារាំង រៀប​ចំឡើង​រយ:ពេ​លមួយ​សប្តាហ៍​នៅ​ខេត្តដា​ណាង​ប្រទេស​វៀតណាម ដែល​ផ្តោត​លើ​វិទ្យា​សា​ស្រ្ត​សង្គម។ ឆ្នាំ​នេះ ប្រធានបទនៃជំនួបខាងលើផ្តោ​ត​លើ "បញ្ហា​ប្រឈម​រួម​ដើម្បី​ការ​អភិ​វឌ្ឍ​ក្នុង​តំបន់​អា​ស៊ាន​"​។

JPEG

ជំនួប​នេះត្រូ​វ​បាន​គាំទ្រ​ដោយ​ស្ថាប័​ន​បារាំង​ជាច្រើន ដូច​ជាទីភ្នាក់​ងារ​អភិវឌ្ឍន៍​បា​រាំង សា​លាបា​រាំងចុង​បូព៌ា វិទ្យា​ស្ថាន​​ស្រាវ​​ជ្រា​​​វ​​ដើម្បី​អភិ​វឌ្ឍន៍ និង​សាកល​វិទ្យា​ល័យ​ណង់ត៍ផង​ដែរ​។ ទី​​ភ្នាក់​​ងារ​​ឧត្ត​ម​​សិក្សា​ ដែល​ប្រើ​ប្រាស់​ភាសា​បារាំង បណ្តាញ​អភិវឌ្ឍន៍​សាកល (Global Development Network) និង​​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ចកម្ពុ​ជា ក៏បាន​ចូលរួម​រៀបចំ​ជំនួបនេះ​ផង​ដែរ។ ឯក​ឧត្តម យក់ ង៉ុយ រដ្ឋលេខា​ធិការ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា រួម​ទាំង​​ជំនួយការ​បច្ចេក​ទេស​បារាំង​ប្រចាំ​សាកលវិ​ទ្យាល័យ​ភូមិន្ទនីតិ​សាស្រ្ត ​និ​ង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច បាន​បង្ហាញ​ជាពិសេសនូ​វ​កិច្ច​ខិត​ខំប្រឹង​ប្រែ​ង​រួម​គ្នារវាង​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្រ្ត​សេដ្ឋ​កិច្ច និង​ក្រសួង​អប់រំ យុវ​ជន និង​កីឡា​កម្ពុជា ក្នុង​វិស័យ​ឧត្ត​ម​សិក្សា សម្រា​ប់អ្នក​ចូល​រួម​មក​ពី​ប្រទេសឡា​វ វៀតណា​ម ភូមា ម៉ា​ដាហ្កា​ស្កា ឬ​ជប៉ុន។

កែប្រែចុងក្រោយ 11/08/2015

ត្រឡប់ទៅលើ