ការបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា

វគ្គ​បណ្តុះ​បណ្តាល​មួយ​ស្តី​ពី "អ្នក​សង្កេតការណ៍​យោធា​អង្គការ​សហ​ប្រ​ជា​ជាតិ" បាន​កំពុងប្រព្រឹ​ត្ត​ទៅ​ពីថ្ងៃ​ទី​១៧ ខែ​សីហា ដល់​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៥ នៅវិ​ទ្យាស្ថា​ន​ជាតិ​គ្រប់គ្រ​ង​កង​រក្សា​សន្តិ​ភាព បោស​ស​ម្អា​ត​មីន និង​កាក​សំណល់​សង្រ្គា​មឧត្តុង។ វគ្គ​បណ្តុះបណ្តាល​រយ​:​ពេល​៤​សប្តាហ៍​នេះ ផ្តល់​ឱកាស​ដល់​សិក្ខា​កាម​២៥រូប​មក​ពីកង​យោធ​ពល​ខេម​រភូ​មិន្ទ និង​​យោធា​​ភូមា​​ពីរ​រូប​​ដើម្បី​ទទួល​​បាន​ការ​ពង្រឹ​​ង​​សមត្ថ​​ភាព មុន​​នឹង​ទៅ​ចូល​​​រួម​​ប្រតិ​​បត្តិ​​ការរក្សា​​​សន្តិ​ភាព។

JPEG

ដោយ​ត្រូវ​បានរៀ​បចំឡើងដោយ​បេសកកម្ម​សហ​ប្រតិ​បត្តិ​ការ​ការពារ( MCD) នៃស្ថានទូតបា​រាំង​ វគ្គ​បណ្តុះ​បណ្តាល​នេះ​បង្ហាត់​បង្រៀន​ដោយ​យោធា​ម៉ាលី​ពីរ​រូប​មក​ពីសាលា​រក្សា​សន្តិ​ភាព​​បា​ម៉ាកូ។ វគ្គ​សិក្សា​នេះ​ស្ថិតក្នុ​ងក្រប​ខ័ណ្ឌនៃ​ជំនួយ​របស់​ស្ថាន​ទូត​បារាំង​ដើម្បី​​ជួយ​អោយកម្ពុជា​ចូល​រួមក្នុង​ប្រតិ​បត្តិការ​រក្សា​សន្តិភាព​ក្រោ​មឆ័ត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ។

ក្នុង​រយ:​ពេល​៤​សប្តាហ៍​នេះ សិក្ខា​កាម​នឹង​សិក្សា​ស្វែង​យល់​ពីទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់​ផ្នែកយុទ្ធ​សាស្រ្ត ដើម្បី​អនុវត្ត​បច្ចេក​ទេសនានា​ដែល​បង្ហាត់​បង្រៀន​ដោយ​យោ​ធា​ចារ្យ។

កែប្រែចុងក្រោយ 26/08/2015

ត្រឡប់ទៅលើ