ស្ថានទូត​បារាំង​នឹង​បើក​ទ្វារ​ទទួលសា​ធារណជន​ចូល​ទស្ស​​នា

ជាលើកដំបូងនៅឆ្នាំនេះ ស្ថានទូតបារាំងនៅភ្នំពេញនឹងបើកទ្វារទទួលសាធារណជនចូលទស្សនា ក្នុងឱកាស «ទិវាបេតិកភណ្ឌ» ដែលត្រូវបានប្រារព្ធឡើងអស់រយ:ពេល៣០ឆ្នាំមកហើយនៅ​ប្រទេសបារាំង​ និង​នៅបរទេស។ កម្មវិធី​ពិសេសនេះ​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃ​សៅរ៍​ទី​១៩ ខែកញ្ញា ចាប់ពីម៉ោង៩និង៣០នាទីដល់ម៉ោង១១និង៣០នាទីព្រឹក និងពីម៉ោង២ដល់ម៉ោង​៤រសៀល។

ស្ថិត​ក្នុង​បរិវេណ​ដីទំហំ​៤,៨​ហិចតា​ ដែល​ជា​ឧទ្យាន​បៃតង​ធំជាង​គេ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ ស្ថាន​ទូត​បារាំង​នៅកម្ពុជា​បាន​តាំង​នៅ​កន្លែង​ដដែល​នេះ​អស់​រយ:​ពេល​ជាង​៦០​ឆ្នាំ​មក​ហើយ ព្រម​ទាំង​បាន​ឆ្លង​​កាត់​​ប្រវត្តិ​​អតី​ត​កា​ល​​ជា​​ច្រើន។ បុគ្គ​លិក​​ស្ថាន​​ទូត​​នឹង​​ជូន​​ភ្ញៀ​វ​ទ​ស្ស​នា​អគារ​​នានា​​ក៏ដូចជា​​សួន​​ឧទ្យាន អម​​ដោយ​​ការ​ពន្យល់​​ជា​​ភាសា​​បារាំង អង់​​គ្លេស ឬ​​ខ្មែរ ។

ការចុះឈ្មោះដើម្បីទស្សនាស្ថានទូតបារាំងក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌនៅថ្ងៃទី១៩ខែកញ្ញាត្រូវបានបិទបញ្ចប់។ កន្លែងដែលមានទាំងអស់ត្រូវបានផ្តល់ទៅអ្នកដែលបានចុះឈ្មោះ។ សូមថ្លែងអំណរគុណអស់លោកអ្នកដែលមានចំណាប់អារម្មណ៍ចំពោះទិវានេះ។

កែប្រែចុងក្រោយ 21/09/2015

ត្រឡប់ទៅលើ