សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយ:បារាំង

JPEG

កាល​ពីថ្ងៃ​ទី២៤ ដល់​ថ្ងៃទី​២៦​ខែសី​ហា មាន​ការ​រៀប​ចំសិ​ក្ខា​សាលាពិ​គ្រោះ​យោបល់​មួយស្តី​ពី​ការ​បង្កើ​ត​បណ្តាញ​ដៃគូអ​ន្តរ​​ជាតិ​​របស់​​សាកល​វិ​ទ្យា​ល័យ​​វិទ្យា​​សាស្រ្ត​​សុខា​​ភិ​បាល​​(សវស) ដែល​​ជា​ដំណាក់​​កាល​​សំខាន់​​មួយ​​ក្នុ​​ង​​យុទ្ធ​សាស្រ្ត​​នៃ​ការ​​បើក​ចំហ​​ទៅ​​កាន់​​អន្ត​រ​​ជាតិ ហើយដែល​​ស្ថិត​​ក្នុង​ផែ​ន​​ការ​​យុទ្ធ​​សាស្រ្ត​​សាកល​​វិទ្យា​​​ល័យ​​សវស ឆ្នាំ​២០១៤­-២០១៨។

ក្នុង​អំឡុង​កិច្ច​​ពិភាក្សា វិស័យ​​អាទិភាព​​ធំៗ​នៃកិច្ច​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​​ជាតិ​​ត្រូវ​បាន​លើក​យក​​មក​ពិភាក្សា មាន​ដូច​ជា :

  • អភិ​បាល​កិច្ច និង​ការ​គ្រប់​គ្រង​សាកល​វិទ្យា​ល័យ
  • ការ​បង្កើ​ត​ថ្មី​ក្នុងវិស័យ​ឧត្តម​សិក្សា និង​ការបណ្តុះ​បណ្តាល​វិស័យសុ​ខា​ភិ​បាល
  • ការ​ស្រាវជ្រាវ​វិទ្យា​សាស្រ្ត​សុខា​ភិ​បាល
  • សេវា​សុខា​ភិបាល​សហ​គមន៍

សិក្ខា​សាលា​មាន​អ្ន​ក​ចូល​រួម​៨៦រូប ដែល​២៨​រូប​មក​ពី​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្តសុខា​ភិបាល ក្រសួង​អប់រំ យុវ​ជន និង​កីឡា និង​ក្រសួង​សុខា​ភិបាល រួ​ម​ទាំង​តំណាង​ដៃ​គូសា​កល​​​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខាភិ​បាល៥៦​រូប មក​ពី​៩​ប្រទេស ដោយ​រាប់​បញ្ចូល​ទាំង​កម្ពុជា​ផង​​​ដែរ។

ស្ថាប័ន​បារាំង​ប្រមាណ​២០ (មានមន្ទីរ​ពេទ្យ និង​សាកល​វិទ្យាល័យ​បារាំង* Institut Pasteur, ANRS, Fondation Pierre Fabre, société française de radiologie, collège National des Gynéco-Obstétriciens Français, Académie nationale de Médecine) បាន​ចូលរួ​ម​ក្នុង​កិច្ច​ពិ​ភា​​​ក្សានេះ ដែ​ល​ឆ្លុះ​បញ្ចាំង​អោយ​ឃើញអំ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​បារាំង​ចំពោះ​សាកលវិទ្យា​ល័យ​​​វិទ្យា​សាស្រ្ត​សុខា​ភិ​បាល។ ជាក់​ស្តែង អស់​រយ:​ពេល​ច្រើន​ឆ្នាំ​មក​ហើយ បារាំង​គំា​ទ្រកំណែ​​​ទម្រ​ង់​នានា​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាលតាម​រយ​:​ការផ្តល់​​ហិរញ្ញប្ប​ទាន និង​ការ​​ផ្តល់​​ជំនាញ​បច្ចេក​ទេស (ជំនាញកា​រ​បច្ចេ​ក​ទេស​អន្តរ​ជាតិ​ពីររូប​)​។

សិក្ខា​សាលានេះ​បាន​អនុញ្ញាត​អោយ​​ស្ថាន​ទូត​​គូស​បញ្ជាក់​​សារ​​ជាថ្មីម្តង​ទៀត​នូវ​ការ​គាំ​ទ្ររបស់​បារាំង​ចំពោះ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល ឯកឧត្តម​សាកល​​វិទ្យា​ធិ​ការ និង​​ក្រុមការ​​​ងារ​សាកល​វិ​ទ្យា​ល័យ ក្នុ​ង​ការ​ដាក់​អោយ​ដំណើរ​ការ​ការតម្រង់ទិសនានាដែលមានក្នុង​ផែន​​​ការ​យុទ្ធ​សាស្រ្ត ជួយ​អោ​យស្ថាន​ទូត​កំណត់​​បាន​នូវដៃគូ​បា​រាំង​នៅសា​កល​វិទ្យា​ល័យ​វិទ្យា​​សាស្រ្ត​សុខា​ភិបាល និង​រៀបចំ​យន្តការ​គាំទ្រថ្មីៗ​សម្រាប់​ពេល​អនា​គត។

ដើម្បីជ្រា​ប​ព័ត៌​មាន​បន្ថែម​ស្តីពី​ទំនាក់ទំនងអន្តរជាតិ និងបណ្តាញដៃគូសាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល លោកអ្នកអាចចូលទៅគេហទំព័ររបស់សាកលវិទ្យាល័យ​វិទ្យា​សាស្រ្ត​​សុខាភិបាល: http://www.uhs.edu.kh/ir/

*មន្ទីរពេទ្យ និងសាកលវិទ្យាល័យអង់ហ្សេ ប្រេស បកដូ លីម៉ូ លីយ៉ុង ម៉ាកសី ប៉ារីស៍ ទូលូ និង​ស្រ្តាស្បួរ

កែប្រែចុងក្រោយ 09/09/2015

ត្រឡប់ទៅលើ