វត្តមានផ្នែកសេដ្ឋកិច្ចរបស់បារាំងនៅកម្ពុជាត្រូវបានពង្រឹងតាមរយ: ក្រុមហ៊ុនHAVAS

JPEG
ក្រុម​ហ៊ុន​បារាំង HAVAS ដែល​ជា​ក្រុម​ហ៊ុន​មួយ​ក្នុ​ង​ចំណោម​ក្រុម​ហ៊ុន​នាំមុ​ខ​គេលើ​ពិភ​ព​លោកក្នុង​​វិស័យ​គម​នាគ​មន៍​ឌី​ជី​ថល បាន​ទិញ​យក​ភាគ​ហ៊ុន​ក្រុ​ម​ហ៊ុន Riverorchid ដែល​ជា​ទី​ភ្នាក់​ងារ​​នាំ​មុខ​គេ​ផ្នែ​ក​គម​នាគ​មន៍​ប្រ​ចាំ​នៅ​អាស៊ី​អា​គ្នេយ៍​។

កាល​ពី​ថ្ងៃ​ទី៩​ ខែ​​កញ្ញា ឆ្នាំ​២០១៥ លោក​យ៉ា​នីក បូឡូ​រ ប្រធាន​ក្រុម​ហ៊ុន​HAVAS បាន​ចុះហត្ថ​លេ​ខា ​នៅទី​កុ្រង​ភ្នំពេញ​លើការ​ទិញ​យក​ភាគ​ហ៊ុន​ក្រុ​ម​ហ៊ុន​គមនា​គមន៍ Riverorchid ដែលជាក្រុម​ហ៊ុនឈាន​មុខគេនៅអាស៊ីអាគ្នេយ៍ ដោយមានបុ​គ្គ​លិក​និយោជិ​ត​ចំនួន​២៥០​រូប។

តាម​រយ:​ការ​ទិញ​ភាគ​ហ៊ុន​ក្រុមហ៊ុន Riverorchid ក្រុមហ៊ុន HAVAS ក្លាយ​ជា​ក្រុម​ហ៊ុនគម​នា​គមន៍​​តែមួយគត់​លើ​​ពិភពលោក ដែល​មាន​វត្ត​មាន​នៅក្នុ​ងបណ្តា​ប្រទេសអា​ស៊ាន ហើយ​ក្រុម​ហ៊ុន​នេះនាំ​មុខ​លើទីផ្សារ​ចំនួន​បី(មាន​ប្រទេស​អំាង​ដូ​នេ​ស៊ី កម្ពុជា និង​ហ្វ៊ី​លី​ពី​​ន)។ ការ​ទិញ​យក​នេះស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​យុទ្ធ​សាស្រ្ត​របស់​ក្រុម​ហ៊ុន ដែល​ផ្អែក​លើ​សមា​ហរ​ណកម្ម​តំបន់ នៃ​សហ​គមន៍​សេដ្ឋ​កិច្ច​អា​ស៊ាន។

កែប្រែចុងក្រោយ 14/09/2015

ត្រឡប់ទៅលើ