ការបើកទទួលពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលបារាំង សំរាប់ឆ្នាំសិក្សា២០១៦-២០១៧

JPEG

ការ​​បើក​​ទទួល​​ពាក្យ​​សុំ​អាហា​​រូបក​រណ៍​​រដ្ឋាភិបាល​​បារាំង​​សំរាប់​​ឆ្នាំ​​សិក្សា​​២០១៦-​២០១៧

អាហា​​រូប​ករណ៍​​ពីរ​​ប្រភេទ​​ត្រូ​​វ​​បាន​​ផ្តល់​​ជូន :
- អាហា​​រូបករណ៍​​សំរាប់​​ថ្នាក់​​បរិញ្ញាបត្រ​​ជាន់​​ខ្ពស់ ដែល​មាន​រយៈពេ​ល​១០​ខែ សម្រាប់ឆ្នាំ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នីមួយៗ។
- អាហា​រូបករណ៍​សំរាប់​ថ្នាក់​បណ្ឌិត ដែល​មាន​រយៈពេល​ពី៣ទៅ​១៨​ខែ។ អាហា​រូប​ករណ៍​នេះ​អាច​ពន្យា​រ​រហូតដ​ល់​៣ឆ្នាំ​ក្រោម​ទំរង់​នៃ​ការ​ស្នាក់​អាស្រ័យ​៣​ដង​នៅប្រទេស​បា​រាំង ដែលថិរវេលាអាស្រ័យទៅតាមតម្រូវការនៃការស្រាវជ្រាវ និងសំណើសុំពន្យាអា​ហារូប​ករណ៍​របស់​​និ​ស្សិត។

ការ​ប្រកាស​ទទួល​បេក្ខភាព​នេះ​បើក​សំរាប់​និស្សិត និ​ង​រាល់​អ្នក​ស្រាវ​ជ្រាវ​ទាំង​អស់ដែល​មាន​សញ្ជាតិ​ខ្មែរ និង​ដែល​មាន​បំណង​ធ្វើការ​សិក្សា ឬ​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅ​គ្រឹះ​ស្ថាន​ឧត្ត​​​ម​​សិក្សា​បា​រាំង​​ណា​​មួយ។

និស្សិត​​សិក្សា​​ថ្នាក់​​បរិ​ញ្ញា​​បត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត​នៃ​មុខ​វិជ្ជាដូច​ខាង​ក្រោម​នឹង​ត្រូវបាន​ផ្ដល់​អាទិ​ភាព ៖

  • វិទ្យា​សាស្ដ្រអប់រំ ភាសាវិ​ទ្យា ភាសា​បា​រាំង
  • ការ​អភិវឌ្ឍ​នគរូប​នីយ​កម្ម និង​ស្ថាបត្យ​កម្ម
  • ក្សេត្រ​សាស្រ្ត
  • សិ​ល្បៈ
  • វិទ្យា​សាស្រ្ត​សុខា​ភិ​បាល

ចំពោះ​​មុខ​វិជ្ជា​​នី​តិ​សាស្រ្ត សេដ្ឋ​កិច្ច វិស្វ​កម្ម បុរាណ​វិទ្យា ​អា​ហា​​រូប​​ករណ៍​​​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អាច​​ត្រូវ​​បា​ន​​ផ្តល់​​សម្រាប់​​​តែ​​​​ជំនាញ​​ណា​ ដែល​​​​ពុំ​មាន​​​​​នៅ​​​​កម្ពុជា​​​​ប៉ុណ្ណោះ។

មុន​នឹង​​ដាក់​បេក្ខ​ភាព សូមអា​ន​អោយបា​នច្បាស់​នូវ​សេចក្តី​ពន្យល់​ណែនាំ​ឆ្នាំ​២០១៦ ស្តីពីអា​ហា​រូប​ក​រណ៍​រដ្ឋា​ភិ​បាល​បា​រាំង :

PDF - 406.1 គីឡូបៃ
(PDF - 406.1 គីឡូបៃ)

លោក​អ្នក​អាច​ទាញ​យក​ពាក្យសុំ​អាហា​រូបករណ៍​រដ្ឋា​ភិបាល​បារាំង​ដោយ​ផ្ទា​ល់​ដោយគ្រាន់​តែ​ចុចលើតំណ​ភ្ជាប់​ខាង​ក្រោម៖

PDF - 100.9 គីឡូបៃ
(PDF - 100.9 គីឡូបៃ)

ដើម្បីជ្រាប​ព័ត៌មាន​បន្ថែម​ស្តីពី​ការសិក្សា និងជីវភាព​រស់​នៅប្រចាំថ្ងៃ​នៅ​ប្រទេស​បារាំង លោក​​អ្នកអាច​ណាត់​ជួប​ជាមួយ​អ្នកគ្រប់​គ្រង​ការិ​យា​ល័យ Campus France ដែលស្ថិតនៅ​វិទ្យា​​ស្ថានបារាំង​នៅ​កម្ពុជា ​(campusfrance@institutfrancais-cambodge.com ដែល​បើក​នៅ​ថ្ងៃព្រហ​ស្បតិ៍​ពីម៉ោង​៩​ដល់​ម៉ោង​១៣ និង​ថ្ងៃសុក្រ​ពីម៉ោង​១១​ដល់​ម៉ោង​១៣)។

លោកអ្នក​​ក៏អាច​ចូលទៅ​មើល​​គេហ​​ទំព័រ​របស់ Campus France ផង​ដែរ។
ពាក្យ​សុំត្រូវយក​មកដាក់​នៅស្ថានទូត​បារាំង (នៅកា​រិយាល័យ​សហ​ប្រតិ​បត្តិការ និងសកម្ម​ភាព​​វប្ប​ធម៌)។ កាលបរិច្ឆេ​ទផុតកំណត់​នៃការ​ដាក់ពាក្យ​គឺ​ថ្ងៃសុក្រ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ថ្ងៃ​ត្រង់។ ហួស​កាល​បរិច្ឆេទ​នេះ ពុំមាន​សំណុំ​ឯកសារ​បេក្ខភាពណា​មួយ​​​ត្រូ​វ​បាន​ទទួល​នោះទេ​។

កែប្រែចុងក្រោយ 14/06/2016

ត្រឡប់ទៅលើ