បញ្ជីរាយនាមបេក្ខជនដែលទទួលបានអាហារូបករណ៍ពីកម្មវិធីDFMS/DFMSA ២០១៦

គ្រូពេទ្យ និងឱសថការី/ការិនីកម្ពុជាចំនួន២៦រូប ដែលកំពុងសិក្សាជំនាញនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខា​ភិ​បាល ទទួល​បាន​អាហា​រូប​ករណ៍​ពី​កម្ម​វិធី សញ្ញា​ប័ត្រ​បណ្តុះ​បណ្តាល​វេជ្ជសាស្រ្ត​ជំនាញ​(DFMS) និង​សញ្ញាប័ត្រ​បណ្តុះ​បណ្តាល​វេជ្ជ​សាស្រ្ត​ជំនាញ​ជាន់​ខ្ពស់​(DFMSA) របស់​ប្រទេស​​បារាំង។ ចាប់​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១៦ ពួក​គេ​នឹង​ចាក​ចេញ​ទៅ​ប្រទេ​ស​បារាំង​ដើម្បីបន្ត​ការ​សិក្សា​ជំនាញ​នៅ​តាម​មន្ទី​រពេទ្យបារាំង​នា​នា។

កម្ម​វិធី DFMS/DFMSA បើក​ទូលាយស​ម្រាប់​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​សុខា​ភិបាល​នៃ​ប្រទេសជា​ច្រើន​ក្នុង​ពិភព​លោក។ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក អ្នក​ទទួល​បាន​អាហា​រូប​ករណ៍​នៅ​កម្ពុជាមាន​ចំនួន​កើនឡើ​ងជា​ប្រចាំ​ (១៨​នាក់​នៅ​ឆ្នាំ​២០១៣ ១៩​នៅឆ្នាំ​២០១៤ ២០​នៅ​ឆ្នាំ​២០១៥ និង​២៦​នៅឆ្នាំ​២០១៦)​។ លទ្ធ​ផល​ទាំង​នេះ​ឆ្លុះ​បញ្ចាំ​ង​អោយ​ឃើញ​នូវកម្រិ​ត​ចំណេះ​ដឹង​ខ្ពស់​របស់​និស្សិតកម្ពុជា ប្រៀ​ប​ធៀប​ជាមួយ​ប្រទេស​ដទៃទៀត ដែ​​ល​បានដាក់​ស្នើ​បេក្ខ​ជន​។ លទ្ធ​ផល​ទាំងនេះ​ក៏​ឆ្លុះបញ្ចាំ​ង​អោយឃើញ​ផង​ដែរនូវ​ភាព​រស់រវើក​នៃទំនាក់​ទំនង​រវាង​បារាំង និង​កម្ពុជា​លើការ​បណ្តុះបណ្តាល​ផ្នែក​សុខា​ភិ​បាល៕

បញ្ជីឈ្មោះបេក្ខជនដែលទទួលបានអាហារូបករណ៍ពីកម្មវិធី DFMS/DFMSA

កែប្រែចុងក្រោយ 03/08/2016

ត្រឡប់ទៅលើ