ពិធីរម្លឹកខួប៥០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ដឺហ្គោល នៅកម្ពុជា

ទំនាក់​​​​ទំនង​​​​មិត្ត​ភា​ព​​​​​ដ៏​​ជ្រា​​ល​​​ជ្រៅ​ និង​​​ស្ថិត​​​ស្ថេរ​​​​រវាង​​​​​​កម្ពុជា និង​​​​បារាំង​​​​ត្រូវ​​​បាន​​​​កត់​​​​សម្គាល់​ដោយ​​​​ព្រឹត្តិ​​ការណ៍​​​​ប្រវត្តិ​​សាស្រ្ត​​​​ជា​​​​ច្រើន ក្នុង​​​​នោះ​​​​មាន​​​​ដំណើរ​​​​ទស្សន​​​​កិច្ច​​ផ្លូវ​​​រដ្ឋ​​​របស់​​​​លោក​​​ឧត្តម​សេ​​នី​យ៍ ដឺ​​ហ្គោល ពី​​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​សី​ហា ដល់​​​​ថ្ងៃ​​ទី​២ ខែ​​​​កញ្ញា ឆ្នាំ​​​១៩៦៦​​។ បន្ទាប់​​​​ពី​​​ពិធី​​រំលឹក​​​​ខួប​លើក​​​​ដំបូង​​កា​​ល​​​ពី​​២០​​​​ឆ្នាំ​​មុន រាជ​​​រដ្ឋា​​​​ភិបាល​​​​កម្ពុជា​ និង​​​​ស្ថាន​ទូ​​​​ត​​​បារាំង​​​​ប្រចាំ​​​​កម្ពុជា​​​​បានសម្រេច​​​រៀ​ប​​ចំ​​ពិធី​​​​អប​អរ​​​​ខួប​​ទី​​៥​០​នៃ​​ដំណើរ​​​​ទស្សន​​​កិច្ច​​​​​នេះ ដែល​​​​ជា​​ពេល​វេលា​​​ដ៏​វិសេស​​​​វិសា​ល​នៃ​​​ទំនាក់​​​​ទំនង​​​​រវាង​​​​ប្រទេស​​​​ទាំង​​​​ពីរ​។ ពិធី​​​រម្លឹក​​​ខួប​​​​នេះបា​ន​​​ប្រព្រឹត្ត​​​ទៅ​​នៅ​​​ថ្ងៃ​​ទី​​១០ ១១ និង​ទី​១២ ខែ​​​តុ​លា ឆ្នាំ​​២០១៦ ហើយ​ក៏​ជាឱកាស​មួយ​​ទទួលលោ​ក​ហ្កូដ​ហ្វ្រាំង ប្រធាន​​មូល​និធិ​​​ឆាល​​​ដឹ​ហ្គោល ដែ​ល​​​អញ្ជើញ​​​ម​​ក​​​ភ្នំពេញ ដោយ​​​​មាន​​​កម្ម​វិធី​​​​​ជា​​​ច្រើន ក្នុង​​​​នោះ​​​​មាន​​​​សន្និ​សីទ​​​ស្តី​​​ពី «ស្មារ​តីនៃ​​​សុន្ទរក​​ថា​​​​​ភ្នំពេញ និង​​​កម្ពុជា» នៅក្រសួង​​ការ​​បរទេស និង​​សហប្រតិប​ត្តិការ​​អន្តរ​​ជាតិ ការសម្ពោធ​​ពិ​ព័រ​ណ៍​រូបថតរ​បស់​ទស្សនា​​វដ្ដី Paris Match ស្តី​ពី​ដំណើរទ​​ស្សន​​កិច្ច​របស់​​លោក​​ឧត្តមសេនីយ៍​ដឹ​ហ្គោល ពិធី​រម្លឹក​ខួប​ដំណើរ​ទស្សន​កិច្ច​របស់​​លោក​ឧត្ត​ម​​សេនីយ៍​ដឹ​ហ្គោល​នៅ​​សាល​សន្និ​សីទ​​ចតុ​មុខ ក្រោម​​ព្រះរាជ​​វត្តមាន​​ដ៏​ខ្ពង់ខ្ពស់​​បំផុត​​របស់​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ
នរោ​​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោ​ត្តម មុនិ​នាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ រាត្រី​សមោសរ​​រៀប​ចំ​​ឡើង​ដោ​យ​​សភា​​ពាណិជ្ជ​​កម្ម និង​ឧស្សាហ​​កម្ម បារាំង-​កម្ពុជា និង​​សន្និសីទ​​របស់​​លោក ហ្គូដ​​ហ្វ្រាំង នៅ​​វិទ្យស្ថា​​ន​បារាំ​ង​​នៅ​កម្ពុ​ជា ស្តី​ពី​ប្រភព​​នៃសុន្ទរក​ថា​ភ្នំពេញ និង​​តួនាទី​របស់​​មូលនិធិ​ឆាល​​ដឹហ្គោល​។ ព្រឹត្តិ​​ការណ៍​​ទាំង​នេះ​នឹង​​ជួយវា​ស់​វែង​​ឥទ្ធិពល​​នៃ​ទស្សន​កិច្ច​ប្រវត្តិ​​សាស្រ្ត ដែល​​មាន​​លក្ខណៈ​​ស្ថិត​​ស្ថេរ រហូត​​មក​ដល់​បច្ចុ​​ប្បន្ន ​និ​ង​ជួ​យ​រម្លឹក​​ថា​​ប្រទេស​បា​រាំ​ង​​ស្ថិត​នៅក្បែរ​​កម្ពុជា​​ក្នុង​ពេល​​លំបាក​​នានា​នៃ​​ប្រវត្តិសាស្រ្ត​​ប្រទេស​​នេះ៕

សូម​អាន​សុន្ទរ​ក​ថារ​បស់​លោកឯ​កអ​គ្ករដ្ឋ​ទូត និង​ឥស្សរជន​ផ្សេ​ង​ទៀ​ត៖

សុន្ទរ​​កថា​របស់​លោក​ឯក​អគ្ក​រដ្ឋ​ទូតថ្លែងនៅក្រសួងការបរទេស
សុន្ទរ​កថា​របស់​លោក​ឯក​អគ្ក​រដ្ឋ​ទូតថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
សុន្ទរ​កថា​របស់​លោក​ឯក​អគ្ក​រដ្ឋ​ទូតថ្លែងនៅសាលសន្និសីទចតុមុខ
សុន្ទរ​កថា​របស់​លោក​ឯក​អគ្ក​រដ្ឋ​ទូតថ្លែងនៅឱកាសរាត្រីសមោសរ

សុន្ទរក​ថារបស់​ឯកឧត្តមប្រាក់សុខុនទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេសនិង​សហប្រតិ​បត្តិការ​អន្តរ​ជាតិថ្លែងនៅទីស្តីការក្រសួងការបរទេស
សុន្ទរកថារ​បស់​លោក ហ្កូដ​ហ្រ្វាំ​ង​នៅសាល​សន្និ​សីទ​ចតុ​មុខ
សុន្ទរកថា​របស់​លោកជំ​ទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នៅសាលស​ន្និ​សីទ​ចតុ​មុខ
សុន្ទរកថា​របស់​ឯក​ឧត្តម គាត ឈន់ ប្រធាន​កិត្តិយស​នៃឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ

កែប្រែចុងក្រោយ 02/11/2016

ត្រឡប់ទៅលើ