ជោគជ័យនៃនិស្សិតកម្មវិធីអន្តរជាតិនៃសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល

និស្សិ​ត​​ជំនាន់​​ទី១​​នៃ​​កម្ម​វិធី​​អន្តរជាតិ​​(PI​​​)​នៃ​​សកល​​វិទ្យា​ល័យ​​វិទ្យា​​​សាស្រ្ត​​សុខា​​ភិ​​បាល​​(USS) ទទួល​​​​ជោគ​​​ជ័យ​​ក្នុង​​ការ​​ប្រលង​​ចូល​រៀន​​ថ្នាក់​​វេជ្ជប​​ណ្ឌិត​​ឯក​​ទេស​នៃ​​សកល​​វិទ្យា​​ល័យ​​វិ​ទ្យា​សាស្រ្ត​​សុខា​​ភិ​បាល ដែល​បាន​បិ​ទ​បញ្ចប់​ការ​សិក្សា​រយៈ​៦ឆ្នាំ​ដំបូង​ផ្នែក​វេជ្ជ​សាស្រ្ត​របស់​ពួក​គេ​។

ការ​ប្រលង​ប្រជែង​ដែល​មាន​លក្ខណៈ​សម្រិត​សម្រាំង​ខ្លាំង និង​សំខាន់​បំផុត​សម្រាប់​និស្សិត​ដែល​ចង់​បំពេញ​កា​រងារ​ផ្នែក​សុខា​ភិ​បាល ត្រូវ​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ និង​ទី​១២ នៅ​សា​​ក​ល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិ​បាល ដោយ​​ធ្វើ​​ឡើង​​តាម​​ប្រព័ន្ធកុំ​ព្យូទ័​រ​ទាំងស្រុង ​នៅ​ក្នុងមណ្ឌល​ប្រលង​ទំនើប ក្រោម​ភាព​ជាដៃគូជាមួយ​ប្រទេស​បារាំង និង​ទទួល​បាន​ការ​គាំ​ទ្រផ្នែក​ហិរញ្ញ​វត្ថុ​ពី​ប្រទេស​នេះ​។

និស្សិត​៥៩​រូប​នៃ​កម្មវិធី​អន្តរ​ជាតិ​​ទទួល​​បាន​នូវការ​​បង្ហាត់​​បង្រៀន​​ប្រកប​ដោយ​​ភាព​​បង្កើត​ថ្មីជា​​ពិ​​សេស​​ការ​​បង្ហាញ​ត្រាប់ និង​​វិធី​សាស្រ្ត​​បង្រៀន​ ​ដែល​មាន​ភាព​​ទំ​នើប និង​​មា​ន​​ការ​​ចូល​​រួម​​ពីនិស្សិត។ ពួក​គេ​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ពីសាស្រ្តា​ចារ្យ​មក​ពី​សកល​វិទ្យា​ល័យ​ដៃគូ​បារាំង និង​អង់​ក្លូសាក់​សុង។

លទ្ធផល​នៃការ​ប្រលង​ខាងលើ​មាន​លក្ខណៈ​ល្អ​ប្រសើរ​គឺ៧៨%​នៃនិស្សិត​កម្មវិធី​អន្តរ​ជាតិ​ត្រូវបាន​ជ្រើសរើស​ឱ្យចូលសិក្សា​(ពោលគឺ​មាន​ចំនួន​​៤៥​នាក់) ហើយស្មើនឹង១៨%នៃចំនួននិស្សិតដែលទទួលជោគជ័យក្នុងការប្រលងខាងលើ​។ ​ក្នុង​​ចំណោម​ឯកទេស​ចំនួន​​២០​​ដែល​​​ត្រូវ​​​ជ្រើស​​រើស និស្សិត​​កម្ម​វិធី​​អ​ន្តរ​​ជាតិ​​ទទួល​​បាន​​ពិន្ទុ​​​ខ្ពស់​​​ជា​​ង​​​គេ​​លើ​ឯក​​ទេស​ចំនួ​ន​១១។

គួរ​​រម្លឹ​​​ក​ថា​កា​រ​ប្រលង​​ចូល​សិក្សា​​ថ្នាក់​​វេជ្ជ​​បណ្ឌិត​​ឯក​ទេស​​គឺ​​ជាល័ក្ខ​ខ័ណ្ឌ​​ចំា​​បាច់​​មួយ​​ដើម្បី​​ដាក់ពាក្យ​​សុំ​អាហារូ​បករណ៍​​បារាំង​ DFMS/A ដែល​​ផ្តល់​​ឱកាស​​ដ​ល់​​និស្សិត​​ទៅ​​សិក្សា​​ផ្នែក​​ឯក​​ទេស​រយៈពេល​​ពី៦​ខែ​​ទៅ១ឆ្នាំ​​នៅ​​តាម​បណ្តា​​មន្ទី​រ​​ពេទ្យ​​បារាំង​​។

ស្ថាន​ទូត​​សូម​​អបអរ​​សាទរ​​និស្សិ​ត​​ចំពោះជោ​​គ​​ជ័​យ​​ដ៏​​ត្រចះ​​ត្រចង់​​នេះ! ពួក​​គេនឹ​ង​​ទទួល​​បាន​អា​ហា​​រូប​ករណ៍ DFMS/A ក្នុ​ង​​ពេល​​ខាង​​មុខ ហើយ​​នឹង​​ចែក​​រម្លែ​​​កទៅ​ដល់មិ​​ត្ត​រួម​ការ​ងារ​ នូវ​ចំ​ណេះ​​​ដឹង បទ​​​ពិសោ​​ធ​ន៍ និង​​​បច្ចេក​ទេស ​​ដែល​​ពួក​​​គេ​​ទទួ​​ល​​​បា​​​ន​​​នៅ​​​ប្រទេ​​​​ស​​​បា​​រាំង​​!

កែប្រែចុងក្រោយ 19/01/2017

ត្រឡប់ទៅលើ