សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូតបារាំងក្នុងឱកាសពិធីសម្ពោធធនាគារ BRED (ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧)​

JPEG

ឯក​ឧ​ត្ត​ម
អ្នក​អង្គ​ម្ចាស់
លោក​ជំ​ទាវ លោក លោក​ស្រី សមា​ជិក សមាជិ​ការ​រាជ​រដ្ឋា​ភិបា​ល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា
ឯក​ឧត្តម ជា ចាន់​តូ ទេសា​ភិបាល​ធនា​គារ​ជាតិ​នៃ​​កម្ពុ​ជា
លោក​ជំទាវ Helen Conway-Mouret សមា​ជិក​ព្រឹទ្ធ​សភា តំណាង​ជន​ជាតិ​បា​រាំង​នៅ​បរ​ទេស
ឯក​ឧត្ត​ម Thierry Mariani តំណាង​រាស្ត្រ​នៃ​ជន​ជាតិ​បារាំង​នៅប​រទេ​ស
អង្គ​ទូត
លោក Olivier Klein អគ្គនា​យក​ក្រុម​ហ៊ុន BRED
លោក លោក​ស្រី​ប្រ​ធាន និង​អគ្គ​នាយ​ក​ធនា​គារ​សា​ធា​រណៈ
លោក Guillaume Perdon អគ្គ​នាយក​ធនា​គារ BRED ប្រចាំ​នៅ​កម្ពុជា
លោក លោក​ស្រី​តំណាង​សហគមន៍​បារាំង
លោក លោក​ស្រី ជាទី​មេ​ត្រី

ខ្ញុំមាន​សោមនស្ស​រីករាយ​ទទួល​ឯក​ឧត្តម លោក លោក​ស្រី ក្នុង​ពិធី​នេះ​ ដែល​រៀប​ចំ​រួម​គ្នាដោយ​ស្ថាន​ទូត​បា​រាំង និង​ធនាគារ​ BRED ក្នុង​ឱកាស​នៃការ​បើក​សម្ពោធ​បុត្រ​សម្ព័ន្ធ​ធ​នា​គារ​បា​រាំង​ដ៏ធំនេះនៅ​កម្ពុជា​។ ខ្ញុំសូម​ថ្លែងអំណរ​គុណដល់​ឥស្សរជន​កម្ពុជា និង​ឥស្សរ​ជន​មក​ពីប្រទេស​បារាំង ជា​ពិសេសស​មាជិក​សភា​បា​រាំង ដែល​ផ្តល់​កិត្តិយស​ចូល​រួម​​ក្នុង​ពិធី​នេះ។​

ថ្ងៃ​នេះ ជាថ្ងៃ​បើក​សម្ពោធ​ជាផ្លូវការ​នៃ​ធនា​គារ BRED ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាមបណ្តោយ​មហា​​វិថី​ព្រះន​រោត្តម​ដ៏​ល្បី​ល្បាញ ហើយ​ជាថ្ងៃ​ដែល​យើង​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ។ ថ្ងៃ​នេះ​ឆ្លុះ​បញ្ចាំ​ង​ឱ្យ​ឃើញ​ពី​ការ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​មួយ ដែល​ស្ថាន​ទូត​បារាំង​មានសេច​ក្តី​រីករាយ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង ហើយ​ក៏ជា​ដំណាក់​កាល​មួយ​ថ្មីក្នុ​ង​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​រវាងព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា និង​ប្រទេស​បារាំង​។

ការ​វិនិយោគ​របស់​ធនាគារ​បារាំង​មួយនេះកើ​ត​មាន​ឡើង​ចំពេលដ៏​ល្អ​ប្រសើរ ក្នុ​ង​បរិបទ​នៃ​ការ​រីក​​ចម្រើ​ន​យ៉ាង​ខ្លាំង​នៃកា​រ​ផ្លាស់​ប្តូរ​ពាណិជ្ជក​ម្ម​ទ្វេ​ភាគី​ក្នុ​​ង​រយៈពេល​២​ឆ្នាំចុង​ក្រោយ​នេះ​។ ទំហំពាណិជ្ជ​កម្មរវាង​ប្រទេស​យើងទាំ​ងពីរ​កើន​ឡើង​ជាង​១ពាន់លា​ន​ដុល្លារ​កាល​ពីឆ្នាំ​២០១៦ ហើយការ​វិនិយោគ​របស់​បារាំង ដែល​ទាក់ទាញ​ដោយ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរយៈ​ពេល​២០​ឆ្នាំ​នេះ បន្ត​កើន​ឡើងយ៉ា​ង​ខ្លាំង រហូត​ធ្វើឱ្យបារាំ​ង​ក្លាយ​ជាវិនិយោ​គិន​អឺរ៉ុប​ទីមួយ​នៅក​ម្ពុ​ជា​។

លក្ខណៈពិ​សេស​មួយ​របស់​វិនិយោគ​បារាំង​នៅកម្ពុជា​គឺយើង​មាន​ក្រុមហ៊ុនធំៗ​មួយ​ចំនួន ក្រុមហ៊ុន​តូច និង​មធ្យម។ ក្រុមហ៊ុន​ខ្លះ​បាន​បោះទីតាំង​យូរ​ណាស់មក​ហើយៗ​ខ្លះទៀត​ទើប​មក​ថ្មីប៉ុន្តែ​មា​ន​ចំនួន​ច្រើន​ឡើងៗ ដោយសារ​សហគ្រិ​ន​បារាំងមា​នបំ​ណង​ទទួល​បាន​ផល​ប្រ​យោជន៍ពីភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែលស្ថិ​ត​នៅកណ្តាល​តំប​ន់​មួយ កំពុង​ទទួល​បាន​កំណើនយ៉ាង​ខ្ពស់ និង​កំពុងធ្វើ​សមា​ហរណក​ម្ម។ ខ្ញុំ​ដឹង​ថាធ​នា​គារ BRED មាន​ឆន្ទៈ​ខ្លាំង​ក្នុ​ង​ការសម្រប​សម្រួល​ដល់​គម្រោង​នានា​បន្ថែមទៀ​តរបស់​ក្រុមហ៊ុន​បារាំង ហើយ​ក្រុមហ៊ុន​ទាំង​នោះចាត់​ទុក​ធនាគារ​នេះ​ជាដៃគូ​ដ៏​រឹង​មាំ និង​ប្រក​ប​ដោយ​ទំនុក​ចិត្ត។

ការបោះ​ទីតាំង​របស់ធ​នា​គារ BRED នឹង​ជួយបន្ថែ​មយ៉ាងល្អ​នូវវត្តមាន​សេដ្ឋកិច្ច​បារាំង​នៅកម្ពុជា ដែល​អាចពឹង​ផ្អែក​លើសភាពា​ណិជ្ជ​កម្ម​និង​ឧស្សាហ​កម្ម​ដ៏ស​កម្ម លើ​ក្រុម​ទី​ប្រឹក្សាពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​បារាំង និង​លើមធ្យោ​បាយនានា​ ដែល​រដ្ឋាភិបាល​កៀង​គរ​ដើម្បី​សម្រួលដល់​បម្លាស់​ប្តូរ​រវាង​ប្រទេស​យើង​ទាំង​ពីរ។

ក្នុង​ន័យ​នេះ ខ្ញុំ​ដឹងថា​ ក្រុម​ហ៊ុន BPCE ដែល​រួម​មាន​ធនា​គារ BRED ផង​ដែរ​នោះ បាន​ផ្សារភ្ជាប់​ទំនាក់​ទំនង​គ្នាយ៉ា​ង​ជិត​ស្និទ្​ធជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​បារាំង​ជាពិសេស​ពាក់​ព័ន្ធ​នឹងការ​ធានា។ ការ​បើក​សម្ពោធ​បុត្រ​សម្ព័ន្ធ​ធនា​គារ BRED នៅក​ម្ពុជាផ្តល់​ឱកាស​មួយ​ទៀត​ក្នុងការ​ពង្រឹ​ង​ទំនាក់​ទំនង​ខាងលើ​។

ឯក​ឧត្តម លោក​ជំទាវ លោក លោក​ស្រី
ដើម្បី​ក្លាយ​ទៅជា​ធនាគារ​ដ៏គួរ​ឱ្យទុក​ចិត្ត គ្រឹះស្ថា​នធ​នាគា​រ​មួយត្រូវ​មាន​បុគ្គ​លិកគ្រប់គ្រងដែល​ទទួល​បាន​ការបណ្តុះ​បណ្តាល​យ៉ាង​​ត្រឹម​ត្រូវ​។ ខ្ញុំ​សូមឆ្លៀត​ឱកាស​នេះ​រម្លឹក​អំពី​សញ្ញា​បត្រផ្នែក​«គ្រប់​គ្រ​ង​ហា​និភ័យ​ក្នុង​វិស័យធ​នា​គារ ហិរញ្ញ​វត្ថុ និង​ធានា​រ៉ាប់​រង» ដែល​ផ្តល់​រួម​គ្នា​ដោយសាកល​វិទ្យាល័យ​ណង់ត៍​នៃ​ប្រទេស​បារាំង និង​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​វិទ្យា​សាស្រ្តសេដ្ឋ​កិច្ច​។ សញ្ញា​បត្រ​នេះគឺសម្រាប់​ផ្តល់​ជូន​និស្សិត និង​បុគ្គលិក​ជាន់ខ្ពស់ ដែល​បំពេញ​ការ​ងារក្នុង​វិស័យ​ធានា​រ៉ាប់​រង ធនាគា​រ និង​ហិរញ្ញ​វត្ថុ។

ខ្ញុំមាន​សេចក្តីរីករាយ​ក្នុងការ​គូសបញ្ជា​ក់​ផង​ដែរ​ថា ការ​មកដល់​របស់​ធនា​គារ BRED គឺ​ជាកា​រនាំម​កនូ​វសេវា​ប្រកប​ដោយ​គុណភាព ដែល​ជាគោលដៅរួម​របស់​សហគមន៍​ធុរកិច្ច​បារាំង​។ ក្រុម​ហ៊ុ​​​ន​​បារំាង​ចង់​ផ្តល់​ផលិត​ផល និងសេ​វា​ស្របតាមស្តង់ដារ​អន្តរជាតិ​ល្អ​បំផុត ដើម្បី​ជួយជ្រោម​ជ្រែង​ការរីក​លូត​លាស់​សេដ្ឋ​កិច្ច​កម្ពុជា​។ នោះក៏​ជាអត្ថន័យ​នៃការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ក្រុមហ៊ុន​ ដែល​មាន​ការទទួល​ខុស​ត្រូវ​ក្នុង​សង្គម និង​បរិ​ស្ថាន ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​ជាលើក​ទី២​ដោយ​សហ​គ​មន៍​ធុរ​កិច្ច​បា​រាំង​។

ជាទីប​ញ្ចប់ខ្ញុំសូម​វាយតម្លៃខ្ព​ស់ចំ​ពោះ​ការប្រឡូក​ក្នុងកិច្ចការ​សង្គម​របស់​ធនា​គារ BRED ដែលខ្ញុំបាន​សង្កេតឃើញ​មុនពេល​ការបើក​សម្ពោធ​ជាផ្លូវ​ការនូវ​ដំណើរ​ការរបស់​ខ្លួន​មក​ម្លេះ​។ ជាក់ស្តែង​ធនា​គារ BRED បាន​គាំទ្រកា​រ​ផ្តួចផ្តើ​មគំនិត​ជាច្រើន​របស់​សហគមន៍បា​រាំង​នៅក​ម្ពុជា ដែល​មាន​សមាជិក​ប្រមាណ​១០ ០០០ នាក់ ហើយ​ចង់ក្លាយ​ទៅជាដៃ​គូពិសេស​របស់​វិទ្យា​ស្ថានបារាំង​នៅ​កម្ពុជា ដែល​ជាអ្នក​ផ្សព្វ​ផ្សាយ​វប្បធម៌​ដ៏សំខាន់​មួយ​។

ឯក​ឧត្តម លោកជំ​ទាវ លោក លោក​ស្រី
ការ​បើកធ​​នាគា​រ BRED គឺ​ជាដំណឹង​ដ៏ល្អ​មួយ។ នេះ​គឺជា​ការសម្រេចចិត្ត​ដែល​អាច​«ធ្វើ​ឱ្យ​មានការផ្លាស់​ប្តូរ​ស្ថាន​ភាព​មួយ»សម្រាប់​ពួក​យើង។ មុន​នឹងប​ញ្ចប់ ខ្ញុំសូម​ជូនពរ​លោក ហ្គី​យ៉ូម ពែរ​ដុង និង​ក្រុមការ​ងារ​នៅ​ភ្នំ​ពេញ ឱ្យ​ទទួល​បាន​ជោគ​ជ័យ ហើយ​ក្នុង​ពេល​ខាង​មុខ សូម​ឱ្យធនា​គារ​ពង្រីក​សាខាប​ន្តិចម្តងៗ​នៅតាម​ទីប្រជុំជនទាំ​ង​ឡាយនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា។ ស្ថាន​ទូតបារាំង​នឹង​រីករាយ​ជានិច្ច​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ស្ថាប័ន​មួយ​ដែលមា​ន​មហិ​ច្ឆតា និង​បំណងចូល​រួម​ចំណែក​ការ​ពង្រឹង​ទំនាក់​ទំនង​មិត្ត​ភាព​យូរ​អង្វែង​រវាង​ប្រទេស​យើង​ទាំង​ពីរ។​

សូម​អរ​គុណ​។

កែប្រែចុងក្រោយ 03/03/2017

ត្រឡប់ទៅលើ