ការស្នើសុំទិដ្ឋាការរយៈពេលខ្លី

សំដៅ​ការ​ស្នាក់​នៅ​គ្រប់​ប្រភេទ​ទាំង​អស់ ក្នុ​ង​តំបន់​ស៊ែន​ហ្គែន ដោយ​មាន​រយៈពេល​អតិ​បរ​មា​​៩០ថ្ងៃ ក្នុ​ង​ថិរ​វេលា​៦​ខែ។​

ស្ថាន​ទូត​បារាំង​ផ្តល់​ទិដ្ឋា​ការ​សម្រាប់៖
​ប្រទេស​តំបន់​ស៊ែន​ហ្គែន​

មាន​​បា​រាំ​ង បែល​​ហ្ស៊ិក អេ​ស្ប៉ាញ ក្រិច អ៊ីស្លង់ ន័រ​វែស ព័រ​ទុយ​ហ្កាល់ ស៊ុយ​អែត ស្លូវ៉េ​នី ឡេ​តូ​នី​​ ម៉ាល់​ត៍ សា​ធារណ​រដ្ឋ​ឆែក។

ប្រទេសអាហ្រ្វិក៖
ដោយ​អនុ​លោមតា​ម​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​(ក្រៅ​ពីកិច្ច​ព្រម​ព្រៀង​ស៊ែន​ហ្គែន) ស្ថាន​ទូត​បា​​រាំងអាច​ផ្តល់​​ទិដ្ឋា​ការ​រយៈពេ​ល​ក្រោម​៩០​ថ្ងៃ (ការ​ឆ្លង​កាត់ និងកា​រ​ស្នាក់​នៅ​រយៈ​ពេល​ខ្លី) សម្រាប់​ប្រទេស​អាហ្វ្រិក​និយាយ​ភាសា​បារាំង​ រួម​មាន​៖ ប៊័រ​គី​ណា ហ្វា​សូ សាធារ​ណរដ្ឋ​អាហ្រ្វិក​កណ្តាល កូត​ឌី​វ័រ ឌ្សី​ប៊ូ​ទី ហ្កា​បុង ម៉ូរី​តា​នី សេណេ​ហ្កាល់ និង​តូ​ហ្កូ

បញ្ជាក់​៖ ប្រទេស​បារាំង​លែង​តំណាងប្រទេស​ស្វ៊ីស និង​ប្រទេស​សេណេហ្កាល់​ទៀត​ហើយ ក្នុង​ការចេញទិ​ដ្ឋាការ​សម្រាប់​ទៅប្រទេស​ទាំងពីរ​នេះ​។

ពាក្យសុំទិដ្ឋាការសម្រាប់ទាញយក
ព័ត៌មានទូទៅ ភាសាបារាំង អង់គ្លេស ខ្មែរ
ពាក្យសុំទិដ្ឋាការ ជាភាសាបារាំង អង់គ្លេស អេស្ប៉ាញ៉ុល បារាំង-ខ្មែរ

បញ្ជាក់៖ ការពិនិត្យពាក្យសុំទិដ្ឋាការធ្វើឡើងតាម ការណាត់ជួបតែប៉ុណ្ណោះ} }

តម្លៃ៖
យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦ តម្លៃធម្មតាសម្រាប់ទិដ្ឋាការរយៈពេលខ្លី (រហូតដល់៩០ថ្ងៃ) សម្រាប់ចូលក្នុងតំបន់ស៊ែនហ្គែន ចាប់ពីពេលនេះតទៅគឺមានតម្លៃ៦០អឺរ៉ូ។

  • តម្លៃពេញ៦០អឺរ៉ូ
  • តម្លៃពិសេស សម្រាប់ក្មេងអាយុ ៦-១២ ឆ្នាំ ៣៥អឺរ៉ូ
  • តម្លៃ៣៥អឺរ៉ូសម្រាប់ជនជាតិរុស្ស៊ី និងប៊ែឡារូស
  • មិនគិតថ្លៃសម្រាប់កុមារក្រោមអាយុ៦ឆ្នាំ
  • មិនគិតថ្លៃសម្រាប់សហព័ទ្ធជនជាតិបារាំង និស្សិតអាហារូបករណ៍
    ចំពោះទិដ្ឋាការទៅទឹកដីបារាំងឯនាយសមុទ្រ (TOM) សមូហភាពដែនដីបារាំងឯនាយសមុទ្រ (CTOM) នូវែលកាឡេដូនី និងប៉ូលីណេស៊ីបារាំង តម្លៃគឺ៩អឺរ៉ូ
    តម្លៃខាងលើតែងតែប្រែប្រួលទៅតាមអត្រាប្រាក់អឺរ៉ូ

កែប្រែចុងក្រោយ 03/10/2017

ត្រឡប់ទៅលើ