ការវាយប្រហារលើកងទ័ពមួកខៀវនៅអាហ្រ្វិកកណ្តាល

ស្ថានទូតបារាំង​ប្រចាំកម្ពុជា សូម​សម្តែង​មរណទុក្ខ​ចំពោះ​ក្រុម​គ្រួសារសព និង​អាជ្ញាធរកម្ពុជា បន្ទាប់ពី​មានការ​វាយប្រហារ កាលពីថ្ងៃទី៨ ខែឧសភា នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល ដែល​បានបណ្តាល​ឱ្យ​ទាហាន​មួកខៀវ​កម្ពុជា​៤នាក់​បាត់បង់ជីវិត។ វាជាការចាំបាច់ ដែលត្រូវស្វែងរក​អ្នកទទួលខុសត្រូវ​ការវាយប្រហារនេះ ដើម្បីនាំខ្លួន​ពួកគេ​ទៅកាត់ទោស​តាមច្បាប់។

ប្រទេសបារាំងសូមសម្តែង​ការគាំទ្រសារជាថ្មី ដល់បេសកកម្មរបស់​កងទ័ពមួកខៀវ​អង្គការសហប្រជាជាតិ ក្នុងការ​រក្សាស្ថិរភាព​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល និង​ការពារប្រជាជនស៊ីវិល។

កែប្រែចុងក្រោយ 10/05/2017

ត្រឡប់ទៅលើ