កិច្ចពិភាក្សាការងារទី១របស់លោកស្រីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជាមួយឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧

JPEG

ក្នុង​ឱកាស​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួ​យឯ​ក​ឧ​ត្តម ប្រាក់ សុ​ខុន ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្រ្តី​ក្រសួងការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ លោក​ស្រី អេ​វ៉ា ង្វៀន​ ប៊ិញ ឯក​អគ្គ​រដ្ឋទូ​ត​បា​រាំងប្រចាំ​កម្ពុជា បានប​ង្ហា​ញ​នូវ​សោមនស្ស​រីក​រាយ​ចំពោះទំ​នាក់​ទំនង​ដ៏ល្អប្រសើរ​រវាង​កម្ពុ​ជា និង​បា​រាំង ហើយ​លោក​ស្រីបាន​ថ្លែងអំណរ​គុណ​ឯកឧត្ត​ម​ទេស​រដ្ឋ​មន្ត្រី ចំពោះកា​រចូល​រួម​ចំណែកក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​នៃប្រទេស​ទាំង​ពីរ។ លោក​ស្រី​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះដំ​ណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​ឯក​ឧត្តម​នៅទី​ក្រុង​ប៉ារីស៍​កាលពី​វិច្ឆិកា​ឆ្នាំ​២០១៦ ការ​រៀបចំ​រួម​គ្នានូវ​ខួប​៥០​ឆ្នាំ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់លោ​ក​ឧត្តម​សេនីយ៍​ដឺហ្គោ​ល​នៅ​កម្ពុជា និង​ការ​ប្រារព្ធ​ខួប​២៥​ឆ្នាំនៃ​កិ​ច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស៍​ កាល​ពីខែតុលា​ ឆ្នាំ២០១៦​ កន្ល​ង​ទៅ​។

លោកស្រី​ឯ​ក​អគ្គរដ្ឋទូត​បានគូស​បញ្ជាក់​ថាការ​ប្រយុទ្ធ​ប្រឆាំង​បម្រែ​បម្រួល​អាកាស​ធាតុ​គឺ​ជា​អា​ទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​នានា​របស់​លោក​ប្រធានា​ធិប​តី​បារាំង។ ព្រះ​រាជ​វត្ត​មាន​ដ៏ខ្ពង់​ខ្ព​​ស់​របស់​ព្រះករុណា សម្តេ​ច​ព្រះ​បរម​នាថ នរោត្តម​សីហ​មុនី នៅទី​ក្រុង​ប៉ារី​ស៍ និង​​ការ​ផ្តល់សច្ចា​​ប័ន​លើ​​កិច្ច​ព្រ​មព្រៀង​ទី​​ក្រុង​ប៉ារីស៍​ស្តីពី​បម្រែ​បម្រួល​អាកាស​ធាតុ​ដោយ​កម្ពុជា ទទួល​បាន​ការស្វា​គមន៍​យ៉ាង​ខ្លាំង​ពី​ប្រទេស​បារាំង​។

ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ឃុំស​ង្កាត់ ដែល​បាន​ប្រព្រឹត្ត​ទៅកា​ល​ពីថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ២០១៧ លោក​ស្រីឯក​អគ្គរដ្ឋ​ទូត​បានវា​យតម្លៃ​ខ្ព​ស់​ចំពោះកា​រគ្រប់​គ្រងដំណើរការ​នៃ​ការ​បោះ​ឆ្នោតដោយ​គណៈកម្មា​ធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​បាន​ជំរុញ​ឱ្យភាគី​ទំាងអស់​ប្រកាន់​យក​នូវការ​ពិភាក្សា​ដោយ​សន្តិ​ភាព និង​ប្រកបដោយ​ការ​ស្ថាបនា ឆ្ពោះ​ទៅកា​ន់​ការ​បោះ​ឆ្នោតជ្រើស​រើស​តំណាង​រាស្ត្រ​ខែក​ក្ក​ដា ឆ្នាំ​២០១៨​។

ការ​បន្ត និង​ការពង្រឹ​ង​កិច្ច​សហ​ប្រតិ​បត្តិការ​ឱ្យកាន់​តែស៊ី​ជម្រៅ ក៏​ជាកត្តា​សំខាន់​មួយ​ផ​ង​ដែរសម្រាប់​ទំនាក់​ទំនងទ្វេ​ភាគី។ ក្នុង​ន័យ​នេះ ការ​បើកការិ​យាល័យ​វិទ្យាស្ថាន​ស្រាវ​ជ្រា​វ​ដើម្បី​ការ​អភិ​វឌ្ឍ គឺ​ជាការវិវឌ្ឍ​វិជ្ជ​មាន​មួយ។ ទាក់ទិ​ននឹង​ការស្តារ និង​ការលើកស្ទួយ​តម្លៃ​បេតិក​ភណ្ឌ កិច្ច​ប្រជុំ​បច្ចេក​ទេស​របស់គណៈ​កម្មាធិកា​រអន្តរជា​តិ​ដើម្បី​សម្រប​សម្រួល​កិច្ច​គាំ​ពារ និងអភិ​វឌ្ឍន៍​រមនី​យ​ដ្ឋាន​ប្រវត្តិសាស្រ្តអង្គ​រ​(CIC Angkor) ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​មោ​ទនៈ​។ ជោគ​ជ័​យ​នេះកើត​ចេញពី​កិច្ចសហ​ការ​ប្រកប​ដោយ​ផ្លែ​ផ្ការ ស្រប​ពេល​ដែល​កម្ពុជា​នឹង​ប្រារព្ធ​ខួប​២៥​ឆ្នាំនៃការ​ដាក់​ប្រាសាទ​អង្គរ​ជាបេតិកភណ្ឌ​ពិភព​លោករ​បស់​អង្គការ​យូណេស្កូ​(ឆ្នាំ២០១៧) និង​ខួបនៃ​ការ​បង្កើត​គណៈ​កម្មា​ធិការ​អន្តរ​ជាតិដើ​ម្បី​សម្រប​សម្រួល​កិច្ច​គាំពា​រ និង​អភិវឌ្ឍន៍​រម​នី​យដ្ឋាន​ប្រវត្តិ​សាស្រ្ត​អង្គ​រ​(ឆ្នាំ​២០១៨)​។

ពាក់​ព័ន្ធ​នឹង​ការហ្វឹក​ហាត់ទា​ហាន​កម្ពុជា​សម្រា​ប់​ប្រតិ​បត្តិ​ការ​រក្សា​សន្តិភា​ព ជាពិ​សេស​ក្នុងប្រទេស​និយាយ​ភាសា​បារាំង លោក​ស្រីឯកអគ្គ​រដ្ឋ​ទូតបា​នវា​យត​ម្លៃខ្ពស់​ចំពោះកា​រងារ​ដែលសម្រេច​​បាន​ដោយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក្នុង​​ថានៈ​ឯ​កឧ​ត្តម​​ជាប្រធាន​​គណៈក​ម្មា​ធិ​ការ​ជាតិ​​​សម្រ​​​ប​​សម្រួល​​​ការងារ​​បញ្ជូន​ក​ងកម្លំាង​​រក្សាស​ន្តិភាព​ក្របខ័ណ្ឌអង្គ​ការស​ហប្រជាជាតិ​។

ប្រទេស​បារាំង​នឹងបន្ត​ជួយក​ម្ពុជាក្នុ​ង​វិស័យ​​​បណ្តុះបណ្តាល​ធនធាន​មនុស្ស (ការ​បញ្ជូ​ន​និស្សិតទៅ​សិក្សា និង​កម្មសិក្សា​នៅ​បា​រាំ​ង ការ​​បណ្តុះ​​បណ្តាល​ផ្នែក​​ស្រាវ​​ជ្រាវ ភាសា​បា​រាំង) រួម​ទាំង​ការអភិវឌ្ឍ​ហេដ្ឋា​​រចនា​​សម្ព័ន្ធ កសិ​កម្ម និង​ការ​អភិវ​ឌ្ឍ​ជន​បទ និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ក្នុងវិស័យ​កាត់​ដេរ និង​ទេស​ចរណ៍ តាម​រយៈ​ទីភ្នាក់​ងារអ​ភិវឌ្ឍន៍​បារាំង​។

ប្រទេស​បារាំង​គាំទ្រ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក) និង​ការ​សាងស​ង់​ស្តូបរម្លឹក​ដល់​ជនរ​ងគ្រោះ​ពីកា​រ​ជម្លៀស​ដោយ​ប​ង្ខំ​ ដែល​ជាគម្រោងសំ​ណងផ្លូវ​ចិត្ត​ដល់ភា​គី​ដើមបណ្តឹ​​ង​រដ្ឋ​ប្ប​វេណី ដែលត្រូ​វបា​ន​ទទួល​ស្គាល់​ដោយសេចក្តីសម្រេចរបស់​តុលាការ​​ក្នុង​​សំណុំ​​រឿង​០០១/០២ ចេញ​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤ ។ ស្តូប​ខាង​លើ​នឹង​​ត្រូវ​សម្ពោធ​​ក្នុង​ពេល​ឆាប់ៗខាង​មុខ។

លោកស្រី​ឯក​​អគ្គរដ្ឋ​​ទូត​​បានគូស​បញ្ជាក់​សារ​ជា​ថ្មី​​នូវ​​ការ​​​គាំទ្រ​​​របស់​​​បារាំង​​​ចំ​ពោះកា​រ​ងារ​គ​​ណៈ​​​ ក​ម្មា​​ធិការ​​​ចម្រុះ​​ព្រំដែន​​កម្ពុជា-​វៀតណាម ដោយ​ប្រើប្រាស់​ជំនាញ​​នៃវិ​ទ្យា​ស្ថាន​ភូមិ​​សាស្រ្ត​ជាតិ​បា​រាំងទៅតា​ម​​​ល័ក្ខខ័ណ្ឌ​​​នៃសេ​​​ច​ក្តី​​យោង និង​​នីតិ​​វិធី​​នានា កំណត់​​ដោយ​​ភាគីពា​​ក់​​ព័ន្ធ​​ទាំង​​ពីរ​​។

លោកស្រី​បាន​ស្វាគមន៍​ការកើន​ឡើង​នៃពាណិជ្ជកម្ម​ទ្វេ​ភា​គី​ និងកា​របោះទីតាំ​ង​របស់​ក្រុមហ៊ុន​បា​រំាងធំៗ​នៅ​កម្ពុជា។ ការប្តេ​ជ្ញា​ចិត្ត​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​របស់​ក្រុមហុន​បារាំង​នៅ​ក​ម្ពុជា ការ​ផ្តល់​សេវា​ប្រកប​ដោយ​គុណ​ភាព រួមទាំ​ង​គម្រោង​មួយ​ចំនួន​ប្រកប​ដោយលក្ខណៈ​បង្កើ​ត​ថ្មី (ដូចជាគ​ម្រោ​ង​បារាំង-ចិន) មានល​ក្ខណៈគួរ​ឱ្យ​កត់​សម្គាល់។ លោក​ស្រីឯក​អគ្គ​រដ្ឋ​ទូត​បានអំពាវ​នាវឱ្យ​អាជ្ញាធរ​កម្ពុជា​ពង្រឹ​ង​សុវត្ថិភាព​​សម្រាប់​​វិនិ​យោ​​គិន ដំណើរ​​កា​រ​​នៃកា​រ​​ពិភា​​ក្សាពិគ្រោះ​​យោបល់ និង​​ការ​​សម្រេ​ច​​ចិត្ត​នានា។

កែប្រែចុងក្រោយ 17/07/2017

ត្រឡប់ទៅលើ