ជំនួបរវាងឯកអគ្គរដ្ឋទូត​បារាំង​ជាមួយ​សម្តេច​ប្រធាន​ព្រឹទ្ធសភា

ក្នុងក្របខ័ណ្ឌនៃ​ការសម្តែង​ការគួរសម​បន្ទាប់ពីការ​ចូលកាន់​តំណែង​ក្រោយពេល​ថ្វាយសារ​តាំងរួច លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​បាន​ជួប​ជាមួយ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។

សម្តេចវិបុលសេនាភក្តី និងលោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរ​​ចំពោះគុណភាព​នៃទំនាក់ទំនងទ្វេភាគី​ក្នុងគ្រប់វិស័យ រួមទាំង​កិច្ចសហប្រតិបត្តិការ​រវាងព្រឹទ្ធសភា​នៃប្រទេសទាំងពីរផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសបារាំង​តាមដាន​ដោយយកចិត្ត​ទុកដាក់នូវការវិវឌ្ឍ​នយោបាយ​ផ្ទៃក្នុង​កម្ពុជា។ លោកស្រី​បានសាកសួរ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​អំពីប្រតិទិន​នៃការអនុម័ត​វិសោធនកម្ម​ច្បាប់បោះឆ្នោតនានា និងប្រតិទិន​នៃការរៀបចំ​សមាសភាពព្រឹទ្ធសភា​ឡើងវិញ​ក្រោយការបោះឆ្នោត​ព្រឹទ្ធសភា​នៅខែមករា​ឆ្នាំ២០១៨​ខាងមុខ។

JPEG - 153.9 គីឡូបៃ
រូបថត : ព្រឹទ្ធសភា

កែប្រែចុងក្រោយ 20/10/2017

ត្រឡប់ទៅលើ