ជំនួបពិភាក្សាការងាររវាងលោកស្រីឯកអគ្គរដ្ឋទូត និងសម្តេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ក្នុង​​ក្រប​​ខ័ណ្ឌ​​​នៃ​​ជំនួប​​សម្តែ​​ង​​ការ​​គួរ​​សម​​បន្ទាប់​​ពី​​ចូល​កាន់​តំ​ណែង និង​​បន្ទា​ប់​​ពី​​បាន​ថ្វាយ​​សារ​តាំង​រួច លោក​​ស្រី​ឯក​​អគ្គ​​រដ្ឋ​​ទូត​​បារាំង​​បាន​​ជួប​​ពិភា​ក្សា​​ការងារ​​ជាមួយ​ស​ម្តេ​ច​​ក្រឡា​​ហោម រដ្ឋ​មន្រ្តី​​ក្រសួង​​មហា​ផ្ទៃ​​​នៅ​ថ្ងៃ​​ទី​៣១ ខែ​​តុលា ឆ្នាំ​​២០១៧​។

សម្តេ​​ច​​ក្រឡា​ហោម និង​​លោក​ស្រី​​ឯក​​អគ្គ​​រដ្ឋ​​ទូត​​បាន​​លើក​​ឡើង​​អំពី​​ភាព​​ល្អប្រសើរ​​នៃ​​ទំនាក់​​ទំនង រវាង​​បារាំង និង​​កម្ពុជា​​លើគ្រប់​​វិស័យ​​ទាំង​​អស់​​។

ជាង​នេះ​ទៅ​ទៀត លោក​​ស្រី និង​​សម្តេច ក៏​​បាន​​ពិភាក្សា​​គ្នា​​ផង​​ដែរ​​អំពី​​កិច្ច​​សហ​​ប្រតិ​​បត្តិ​​ការ​​ក្នុងការ​​ប្រយុទ្ធ​​ប្រឆាំង​​ផលិត​​ផ​ល​​ក្លែង​​ក្លាយ និង​​ស្ថាន​​ភាព​​អង្គ​ការ​​ក្រៅ​​រដ្ឋា​​ភិ​​បាល​​។

កែប្រែចុងក្រោយ 31/10/2017

ត្រឡប់ទៅលើ