ការបើកទទួលពាក្យសុំអាហារូបករណ៍​​រដ្ឋា​​ភិ​បា​ល​​បារាំងសម្រាប់ឆ្នាំ២០១៨

ចាប់​ពីថ្ងៃ​ទី១ ខែ​មករា ដ​ល់​ថ្ងៃ​ទី​២៣ ខែ​មី​នា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​៖​០០

សំរាប់​ឆ្នាំ​សិក្សា​ ២០១៨-​២០​១៩ អាហា​រូបករណ៍​ពីរ​ប្រភេទ​ត្រូវ​បាន​ផ្តល់​ជូន​៖
• អាហា​រូបករណ៍​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ដែល​មាន​ថិរវេលា​១០​ខែ ក្នុង​មួយ​ឆ្នាំ​។
• អាហា​រូបករណ៍​ថ្នាក់​បណ្ឌិត ដែល​មាន​ថិរវេលា​១៨​ខែ ចំពោះ​និក្ខេ​ប​បទ​ ដែល​មាន​រយៈពេល​៣​ឆ្នាំ​។

កា​រ​ប្រកាស​ទទួល​បេក្ខភា​​ព​នេះបើ​ក​សម្រាប់​និស្សិត និង​អ្ន​ក​ស្រា​​វជ្រា​វ​ទាំងអ​ស់​ដែល​មានសញ្ជាតិ​ខ្មែរ ហើយ​​មាន​​បំណង​​សិក្សា ឬ​ស្រាវ​ជ្រា​វ​នៅគ្រឹះ​ស្ថាន​ឧត្តម​សិក្សា​បារាំង​ណា​មួយ​។

បេក្ខ​ជន​ដែល​សិក្សា​​គ្រប់​​មុខ​​ជំនាញ​ទាំ​ង​​អស់ អាច​​ដាក់​​ពាក្យ​​សុំ​​អាហា​​រូប​​ករណ៍​​បាន​​។
មុន​នឹង​ដាក់​បេក្ខ​ភាព សូម​អាន​ឱ្យ​បាន​ច្បាស់​នូវ​សេច​ក្តី​ពន្យល់​ណែ​នាំ​។

- សូម​​ទាញ​​យ​ក​​សេច​ក្តី​​ពន្យល់​​ណែ​នាំ​​ជា​ភាសា​បារាំ​ង និង​ជាភា​សា​អង់​គ្លេស
- ទាញ​​យក​​ពាក្យ​​សុំ​អាហា​​រូប​ករណ៍​ជា​ភាសា​បារាំ​ង​​ និង​ជាភាសា​អង់​គ្លេស
- ទាញ​​យក​​ពាក្យ​​សុំបន្ត​​អាហា​​រូប​​ក​រ​ណ៍ជាភា​សា​បា​រាំង និង​ជា​ភាសា​អង់​គ្លេ​ស

ពាក្យ​សុំ និង​ឯក​សារ​ពា​ក់​ព័ន្ធ​ត្រូវ​យក​មក​ដាក់​នៅ​ការិ​យាល័​យ​សហ​ប្រ​តិ​បត្តិ​ការ និងសកម្ម​ភាព​វប្ប​ធម៌ (SCAC) នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា។ ពាក្យ​សុំត្រូ​វ​មាន​លក្ខណៈ​ពេញ​លេញ និង​ត្រូវ​ដាក់​ក្នុ​ង​ស្រោម​សំបុត្រ ដោយ​មាន​ចារ​នាម​ត្រ​កូល នាម​ខ្លួន និង​មុខ​វិជ្ជា​សិក្សា​របស់បេក្ខ​ជ​ន​។

ពាក្យ​សុំត្រូវ​យក​មក​ដាក់​នៅស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា អគារ​លេខ​១ មហាវិ​ថី​ព្រះមុនី​វង្ស ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ពេល​ព្រឹក​ពីម៉ោង​៨៖៣០​នាទី ដល់​ម៉ោង​១​២៖០០ និង​រសៀល​ពីម៉ោង​១៤​ដល់​ម៉ោង​១៧។

កាល​​បរិច្ឆេ​ទ​​ផុតកំណត់​​នៃការ​​ដាក់​​ពាក្យ​​គឺថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង១៧​៕

កែប្រែចុងក្រោយ 02/03/2018

ត្រឡប់ទៅលើ