ទិវាវិទ្យាសាស្រ្តនៃទីភ្នាក់ងារ ANRSប្រចាំកម្ពុជា

JPEG

ការ​ប្រារព្ធ​ទិវា​វិទ្យាសាស្រ្ត​បាន​ប្រព្រឹត្តទៅ​កាល​ពីព្រឹក​មិញ​នៅ​សណ្ឋាគារ​ភ្នំ​ពេញ ដោយ​មាន​វត្តមាន​ឯក​ឧត្តម ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិ​បាល លោក​ជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា លោក​សាស្រ្តា​ចារ្យ ហ្វ្រង់​ស៊័រ ដា​ប៊ី នាយក​ទីភ្នាក់​ងារ​ANRS និង​ឯក​​ឧត្តម សា​ផុន វឌ្ឍនៈ សាកល​វិទ្យា​ធិការ​នៃសាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិ​បាល និង​ជាអ្នកស​ម្រប​សម្រួល​នៃទីភ្នាក់ងា​រ​ស្រាវជ្រា​វ​វិទ្យាសាស្រ្ត​ANRS ភាគ​ខាង​ត្បូង លោក​សាស្រ្តា​ចារ្យ ហ្សង់ ហ្រ្វង់ ស៊័រ ឌែល​ហ្រ្វេ​ស៊ី ប្រធាន​គណៈក​ម្មា​ធិការ​ជាតិ​ផ្នែក​ក្រម​សីលធម៌​ជីវៈវេ​ជ្ជ​សាស្រ្ត និងលោក​ស្រី វេជ្ជ​បណ្ឌិត អ៊ី​សា​ប៊ែល ហ្វួរ​នីញេ អ្នក​សម្រប​សម្រួល​ភាគ​ខាងជើង​នៃទីភ្នាក់ងារ​ANRS ។ លោក​ស្រីសាស្រ្តា​ចារ្យ ហ្វ្រង់​ស៊័រ បារ៉េ ស៊ីនូស៊ី ជ័យ​លាភីណូប៊ែល​វេជ្ជសាស្រ្ត​ឆ្នាំ​២០០៨ ចំពោះការ​រក​ឃើញវីរុស​ហ៊ីវ ក៏​មាន​វត្ត​មាន​នៅក្នុង​ពេល​នោះដែ​រ​។

ដោយ​ត្រូវបាន​បង្កើ​ត​ឡើងនៅ​ឆ្នាំ​១៩៨៨ ទីភ្នាក់​ងារ​បារាំង​ស្រាវ​ជ្រាវ​មេរោគអេដស៍/ជំ​ងឺអេ​ដ​ស៍ និង​ជំងឺថ្លើម​(ANRS) បាន​កៀរគរអ្នក​ស្រាវជ្រាវ​ភាគ​ខាង​ជើង និង​ភាគ​ខាង​ត្បូង​គ្រប់​វិស័យទាំង​អស់ ពាក់ព័​ន្ធ​ប្រធាន​បទ​វិទ្យា​សាស្រ្ត។ នៅ​ប្រទេសក​ម្ពុជា ចាប់​តាំងពី​ឆ្នាំ​២០០​០​មក ទីភ្នាក់​ងារ ANRS បាន​ជួយឱ្យការ​សិក្សា​ជាង៣​០អាច​សម្រេច​ទៅ​បាន ដោយ​មាន​កិច្ច​ព្រ​ម​ព្រៀងជា​មួយ​ក្រសួង​សុខា​ភិ​បាល និង​កម្ម​វិធី​ជាតិ (NCHADS សម្រាប់​មេរោគ​អេដស៍ និង​CENAT​សម្រាប់​ជំងឺ​របេង​) និង​ដោយមាន​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា និងសា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្តសុខា​ភិបា​ល។​ ការ​ស្រាវ​ជ្រា​វ​ទាំង​នេះបា​ន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ពាក់​ព័ន្ធ​នឹង​សុខភាព​សាធា​រណៈ ហើយបាន​ដើរ​តួនាទីសំ​ខាន់​មួយ ដោយ​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​លទ្ធផ​ល​ល្អប្រសើរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍​/ជំងឺអេ​ដស៍។

ទិវាវិ​ទ្យាសាស្រ្តរបស់​ទីភ្នាក់ងារ​ANRS ដែល​មានរយៈ​ពេល២​ថ្ងៃ ពីថ្ងៃ​ទី២២​ដល់​ថ្ងៃទី​២៣ ខែ​មក​រានេះ ​បាន​ធ្វើការ​វាយ​តម្លៃ​លើការ​ស្រាវ​ជ្រាវ ដែល​កំពុង​ដំណើ​រ​ការ លទ្ធ​ផល​នៃ​ការ​សិក្សា​ដែលសម្រេច​បាន និង​សមិទ្ធិ​ផល​ដែល​សម្រេចបាន​ដោយ​អ្នក​ស្រា​វ​ជ្រាវ ថ្នាក់​ដឹក​នាំ និង​តំណាងសមាគម​នៃ​ប្រទេស​ដែល​ពាក់​ព័ន្ធ ហើយ​ក៏ជាឱកាស​ដើម្បី​ពិភាក្សា​អំពីកម្មវិធី​ស្រាវ​ជ្រាវ​ក្នុងពេល​ខាង​មុខ​ផងដែ​រ។ ឆ្នាំនេះ ប្រធានបទ​ ដែល​ត្រូវបាន​លើក​យក​មក​ពិភាក្សា​ផ្តោត​លើ​ជំងឺថ្លើម​ប្រភេទ​B C ការ​កើត​ជំងឺរ​បេង និង​មេរោគអេដស៍​ក្នុងពេល​តែ​មួយ រួម​ទាំង​ទស្សន​វិស័យក្នុង​ពេលអនាគត​ពាក់ព័​ន្ធ​និងការ​បង្ការ ការ​ទ​ទួលបា​នការ​ព្យាបាល និង​ការព្យាបាល​អ្នកផ្ទុកមេរោគ​អេស៍។

កែប្រែចុងក្រោយ 04/05/2018

ត្រឡប់ទៅលើ