ការសរុបសកម្មភាពរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងក្នុង ឆ្នាំ២០១៧

ឆ្នាំ​២០១៧​គឺជា​ឆ្នាំពិសេស​មួយ​សម្រាប់​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​បារាំង​(AFD) នៅកម្ពុជា ដោយសារ​មាន​ការ​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ថ្មីៗ និង​សមិទ្ធផល​ធំៗ សរុប​ជាទឹ​ក​ប្រាក់​ចំនួន​១១៨​លាន​អឺ​រ៉ូ​!

ដោយ​មា​ន​វត្ត​មាន​អស់រ​យៈ​ពេល​ជិត២៥​ឆ្នាំ​មក​ហើយ​នៅ​កម្ពុ​ជា មក​ដល់​ពេល​នេះ​ទី​ភ្នាក់ងារ​AFD បាន​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ជាទឹក​ប្រាក់​៥៣២​លាន​អឺ​រ៉ូ ដែល​ក្នុង​នោះ​ទឹក​ប្រាក់១​៦៩​លាន​អឺ​រ៉ូ ជា​ឥណ​ទាន​ឥត​សំណង​។ ជំនួយ​ផ្នែក​បច្ចេក​ទេស និង​ហិរញ្ញ​វត្ថុ​របស់​​ទីភ្នាក់​ងា​រ​AFD បាន​ចូល​រួម​លើក​កម្ពស់​លទ្ធភាព​ទទួល​បានសេវា​ជា​មូលដ្ឋាន (មាន​ដូច​ជា​ទឹក ថាម​ពល និង​ទឹក​ស្អាត​) រាប់​ចាប់​ពីការ​គ្រប់​គ្រង​ធន​ធាន​ប្រកប​ដោយ​ចីរ​ភាព ការ​ពង្រឹង​ធន​ធាន​មនុស្ស (ការ​បណ្តុះ​បណ្តាល កិច្ច​គាំពារ​សង្គម)។ល។ ក្នុង​ឆ្នាំ​២០១៧ ទី​ភ្នាក់ងារ​AFD បាន​ផ្តល់​ហិរញ្ញ​ប្ប​ទា​​ន​ថ្មីៗ​ចំនួន​១១៨​លាន​អឺ​រ៉ូ ដែលក្នុងនោះ២១លាន​អឹរ៉ូជា​ឥណទា​ន​ឥត​សំ​ណង រាប់​បញ្ចូល​នូវ​ការ​ផ្តល់​ហិរញ្ញប្ប​ទាន​របស់​សហ​ភាព​អឺរ៉ុប​ផង​ដែរ។ ក្នុង​ន័យនេះ​ ប្រទេស​បារាំង​គូស​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​សម្រាប់​កា​រអភិ​វឌ្ឍ​ប្រទេស​កម្ពុជា​តាម​រយៈ​ទីភ្នាក់​ងារ​AFD ​។

ជាង​នេះ​ទៅ​ទៀត ឆ្នាំ​២០១៧ ក៏​ជា​ឆ្នាំ​នៃ​ការ​បើក​ដំណើរ​ការ​រោង​ចក្រ​ចម្រោះ​ទឹក​ស្អាត​ដំណាក់​កាលទី២​(និរោធ២)​ផង​ដែរ​។ រោង​ចក្រ​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៧ ដោយ​បច្ចុ​ប្បន្ន​ដំណើរ​ការ​ដោយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​អ្នក​ប្រើ​ប្រាស់​ចំនួន​៣៥០ ០០០​នាក់ ដែល​មាន​តម្រូវ​ការ​កំពុង​កើន​ឡើង (ដោយ​បាន​ផ្តល់​កម្ចី​៣០​លាន​អឺរ៉ូ​សម្រាប់​​ការ​​សិក្សា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ)។ ទន្ទឹម​នឹងនេះ​ផង​ដែរ មជ្ឈ​មណ្ឌ​​ល​បណ្តុះ​បណ្តាល​​​កម្មករ កម្ម​ការ​នីកម្ពុជា​ក្នុង​វិស័យ​កាត់​ដេរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមា​គម​រោង​​ចក្រកា​ត់​ដេរ​នៅ​កម្ពុជា​(GMAC) បាន​ចាប់​ដំណើរ​ការ​សកម្ម​ភាព​បណ្តុះ​បណ្តាល​របស់​ខ្លួ​​ន​កាល​ពី​ខែ​មិថុ​នា ឆ្នាំ​២០១៧ សម្រាប់​កម្មករ កម្ម​ការ​នី​កម្ពុជា។ ការ​សម្ពោធ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ខាងលើ​កាល​ពីខែ​សីហា បាន​ជួយរ​ម្លឹ​ក​ឡើង​វិញ​អំពី​គោល​ដៅ​នៃការ​គាំទ្រ​ដល់​វិស័យ​សំខាន់​នៃសេដ្ឋកិច្ចសម្រាប់​ផលិត​ផល ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន និង​លើក​កម្ពស់ការ​ប្រកួត​ប្រជែង (ដោយ​បាន​ផុ្តល់​កម្ចី​ជាទឹក​ប្រាក់​ចំនួន​៣,២៦​លាន​ដុល្លារ សម្រាប់​ការ​សិក្សា និង​ហេដ្ឋា​រចនា​សម្ព័ន្ធ រួម​ទាំង​ការ​កំណត់​នូវ​ការ​បណ្តុះ​បណ្តាល​ដែល​ត្រូវ​ផ្តល់​ឱ្យ។

JPEG
អាង​ចម្រោះ​ទឹក​ស្អាត​នៃរោង​ចក្រ​ចម្រោះ​ទឹក​ស្អាត​និរោធ ដំណាក់​កាល​ទី​២ ដែល​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​អតិថិ​ជនរ​បស់​រដ្ឋាករ​ទឹកស្វយ័ត​ចំនួន​៣​៥០ ០០០​នាក់​ចាប់​ពីខែ​មេសា ឆ្នាំ​២០១៧

JPEG
មជ្ឈ​មណ្ឌល​បណ្តុះប​ណ្តាល​កម្ម​ករ កម្ម​ការ​នីកម្ពុជា​ក្នុង​វិស័យ​កាត់​ដេរ ដែល​មាន​គោល​ដៅ​បណ្តុះ​បណ្តាល​កម្មក​រ កម្ម​ការ​នី​កម្ពុជា​។ មជ្ឈ​មណ្ឌល​នេះ​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ​សី​ហា ឆ្នាំ​២០១៧ ប៉ុន្តែ​បាន​បើក​ទ្វារ​ដំណើរ​ការ​ចាប់​តាំង​ពីខែ​មិ​ថុនា។​

កែប្រែចុងក្រោយ 04/05/2018

ត្រឡប់ទៅលើ