កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញដើម្បីអបអរមិត្តភាពបារាំង-កម្ពុជា

ព្រឹត្តិ​ការណ៍ដែ​ល​នឹង​ត្រូវ​រៀប​ចំ​ឡើងនៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ «កម្មវិធី​បារាំង​ពីរស​ប្តាហ៍​បារាំង​នៅភ្នំពេញ​» នេះរួម​មាន៖​ ការ​ទ​ទួលទា​ន​អាហារពេ​លល្ងាច​បែប​បា​រាំង ការ​បើក​ឱ្យសាធារ​ណ​ជនចូល​ទស្សនា​ពិព័រណ៍​ស្នាដៃសិល្បៈ​សហសម័យ​របស់​សិល្បករ​កម្ពុជា​នៅក្នុង​ឧទ្យាន​ស្ថា​ន​ទូតបា​រាំង ការ​តាំងប​ង្ហាញ​ផលិត​ផល​ និងសេវា​របស់​ក្រុម​ហ៊ុន​បារាំ​ង និង​ការ​ប្រារព្ធ​ទិវា​ស្រាវ​ជ្រាវបា​រាំង-​កម្ពុជា​ដើម្បី​លើកស្ទូយ​ការងារ​ស្រាវ​ជ្រាវ និង​អាជីពវិ​ទ្យាសាស្រ្ត​នៅប្រទេស​កម្ពុជា។​

JPEG

ក្រៅ​ពី​នេះ មាន​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ទៀតដូ​ចជា​ទិ​វាស្វាគមន៍សា​ធារណ​ជន​ចូល​ទស្សនា​កម្ម​វិធីកម្សាន្ត​នានា​នៅក្នុ​ង​វិទ្យាស្ថា​នបា​រាំង កិច្ច​ពិភាក្សា​តុមូល​ស្តីពី​ការ​ការពារ​ស្នាដៃ​ច្នៃ​ប្រឌិត​នៅ​ក​ម្ពុជា សន្និ​សីទស្តីពីអាជីព​អ្នកយក​ព័ត៌មាន​ឱ្យស្ថាប័ន​ធំៗ និង​ពិព័រណ៍​រូប​ថត​។ កម្ម​វិ​ធីបា​រាំង​ពីរ​សប្តាហ៍​នៅភ្នំពេញនឹ​ង​បិទ​បញ្ចប់​ដោយ​ការ​ប្រគំ​តន្រ្តី​របស់​សិល្ប​ការិនី​បា​រាំង Achille នៅ​ក្នុង​សួនច្បារ​នៃវិទ្យា​ស្ថាន​បារាំង​នៅ​ថ្ងៃ​សុក្រ​ទី​៣០ ខែ​មីនា​។

JPEG

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាថ្ងៃទី​១៥​ខែមីនា លោក​ជំទាវ អេ​វ៉ា ង្វៀន ប៊ិញ​ ឯក​អគ្គរដ្ឋ​ទូតបា​រាំង​ប្រចាំ​កម្ពុជា បាន​បញ្ជាក់សារ​ជាថ្មីពីការ​ប្តេជ្ញាចិ​ត្ត​របស់​ប្រទេស​បារាំង​ និង​ក្រុមហ៊ុន​បារំាង ក្នុង​ការរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​សង្គ​ម​នៃប្រទេស​កម្ពុជា​។ លោកជំទាវ​សង្ឃឹម​ថា ព្រឹត្តិការណ៍ទាំ​ងនេះនឹ​ងជួ​យ​រិតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ និងធ្វើ​ឱ្យ​​សាធារណជន​ស្គាល់​កាន់តែ​ច្បាស់​អំពី​ជំនាញ​របស់​​បា​រាំង​។

លោកជំ​ទាវឯ​ក​អគ្គរដ្ឋទូត​ក៏បាន​គោរព​អញ្ជើញសា​ធារណជន​ចូល​រួមឱ្យ​បាន​ច្រើន​កុះករ​នៅក្នុង​ព្រឹត្តិការណ៍​ខាង​លើ ហើយចូល​ទៅកាន់​ទំព័រ​ហ្វេសប៊ុករ​បស់​ស្ថាន​ទូត (https://www.facebook.com/france.cambodge) ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​៕

សូមមើលព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍នីមួយៗ

កែប្រែចុងក្រោយ 15/03/2018

ត្រឡប់ទៅលើ