ប្រទេសបារាំងផ្តល់ហិរញ្ញប្បទាន១៤លានដុល្លារ ដល់ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍

ស្ថាប័នហិ​​រ​ញ្ញ​វត្ថុ ប្រូប៉ា​កូ (PROPACO) ​ដែល​ជាបុត្រ​សម្ព័ន្ធរប​ស់​​ទីភ្នាក់​ងារ​អភិវឌ្ឍ​បា​រាំ​ងជំ​នាញ​លើ​ការ​អភិវ​ឌ្ឍ​វិស័យ​ឯក​ជន បាន​សម្រេច​ផ្ត​ល់​កម្ចី​ចំនួន​១៤​លានដុ​ល្លារ​ដល់​ក្រុម​ហ៊ុន ហ្គោល​ដេន​រ៉ាយ​ស៍ (Golden Rice) ដែល​ជាដៃ​គូ​ដ៏​យូរ​លង់ និង​ជាក្រុម​ហ៊ុនផ​លិ​ត​ និង​​នាំ​ចេ​​ញអង្ករ​ក្រអូប​ដ៏​ធំ​មួយរ​ប​ស់​កម្ពុជា​។ កិច្ច​ព្រម​ព្រៀងហិ​រញ្ញវត្ថុ​នេះត្រូវ​បាន​ចុះហត្ថ​លេខា​កាល​ពីថ្ងៃ​ទី​៧​មិថុនា​ក​ន្ល​ង​ទៅនៅ​សិង្ហ​បុរី​។

ជំនួយនេះ​នឹ​ង​អនុញ្ញាត​ឱ្យក្រុមហ៊ុន​ហ្គោល​ដេន​រ៉ាយស៍​ពង្រីក​សមត្ថភា​ពផលិត​កម្ម​របស់​ខ្លួន ព្រ​មទាំង​អាចផ​លិតថា​ម​ពលអ​គ្គិសនី១​មេហ្កាវ៉ាត់​បន្ថែម​ទៀត​ (ដើរ​ដោយកា​រ​ដុតអ​ង្កាម​)​។ ដូច្នេះ ជំនួយ​នេះក៏ជាកា​រ​លើកទឹកចិត្ត​ដល់បច្ចេក​វិទ្យាបង្កើ​ត​ថ្មី និង​លើក​ស្ទួយកា​រ​ប្រើ​ប្រាស់​ថាម​​ពល​កកើត​ឡើង​វិញ ដែល​នឹង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថ​យ​ការ​ចំណាយ​លើថា​ម​ពលរបស់​ក្រុម​ហ៊ុន​ហ្គោល​ដេន​រ៉ាយ​ស៍​។

បង្កើត​ឡើង​នៅឆ្នាំ​២០០៩ ហ្គោលដេនរ៉ា​យស៍​គឺជា​ក្រុម​ហ៊ុន​មាន​ជំនាញ​ក្នុ​ង​ការ​​កែ​ច្នៃ និងនាំ​ចេញ​អង្ក​រក្រអូប​គុណភា​ព​ខ្ពស់ ពិសេស​អង្ករ​ផ្កាម្លិះ​។ ជំនាញ​នេះ​បាន​បង្កើ​ត​ឱ្យ​មាន​ទី​ផ្សារធំៗ​ថ្មីៗ​សម្រាប់​ក្រុ​ម​ហ៊ុន ដែល​បច្ចុប្បន្ននាំ​​ចេញភា​គច្រើន​ទៅ​កាន់​ទីផ្សា​រ​អឺរ៉ុប ចិន និងម៉ា​ឡេ​​ស៊ី។

ហិរញ្ញ​ប្បទាន​ថ្មីនេះ​គឺជា​កម្ចី​ទី៣ ដែល​ប្រូប៉ាកូបាន​ផ្តល់​ឱ្យក្រុមហ៊ុន​ហ្គោ​លដេន​រ៉ាយស៍ បន្ទាប់​ពី​ការ​ផ្តល់កម្ចី​ដំបូង​ចំនួន​៧លាន​ដុល្លា​រ​នៅ​ឆ្នាំ២០០៩​ពេ​ល​ក្រុម​ហ៊ុន​ចាប់​ផ្តើ​ម​ដំណើរ​ការ និងកម្ចី​មួយ​ទៀត​ចំនួន​១០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៣​ ដើម្បទ្រទ្រង់​កំណើន​ និង​ពង្រីក​ទី​ផ្សាររបស់​ក្រុម​ហ៊ុន​។

គុណភាព​អង្ករ​របស់​ក្រុម​ហ៊ុនហ្គោលដេនរ៉ាយស៍​ត្រូវបាន​ទទួល​ស្គាល់​ពាស​ពេញ​ពិភព​លោក ដោយ​ទទួល​បាន​ពានរ​ង្វាន់​អង្ក​រ​ល្អ​បំផុតក្នុងពិ​ភព​លោក​រយៈពេ​ល​បីឆ្នាំ​ជាប់​ៗ​គ្នា​ពីឆ្នាំ​២០១២​ដល់​ឆ្នាំ២០១៤​។ ក្រុម​ហ៊ុន​ក៏ទទួល​បានវិញ្ញាប​ន​ប័ត្រប​ញ្ជាក់​គុណភាព​កម្រិតអ​ន្ត​រ​ជាតិ ISO 9001 GMP/HACCP ផង​ដែរ។ បច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុងផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំងទៅ​លើ​យុទ្ធ​សាស្រ្ត​គាំពារ​បរិស្ថាន និងស​ង្គម ដោយ​ទទួល​បាន​ជំនួយ​បច្ចេកទេស​ពី​ប្រូ​ប៉ា​កូ។

កម្ចីនេះ​ត្រូវបាន​ចុះហត្ថលេខា​នៅក្នុងឱកាស​ដែលប្រូប៉ាកូ​ប្រារព្ធខួ​ប​៤០ឆ្នាំ​នៃវត្តមាន​របស់ខ្លួន​នៅ​ក្នុង​តំបន់ ។ អតិ​ថិ​ជន និង​ដៃគូរបស់​ប្រូប៉ាកូ​បានជួប​ជុំគ្នាកាល​ពីថ្ងៃទី​៧​មិថុនានៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​រិះរកម​ធ្យោបាយលើ​កស្ទួយ​តួនាទី​របស់​វិស័យ​ឯកជន​ក្នុង​ការ​ចូលរួមសម្រេច​ឱ្យបាន​នូវគោលដៅអ​ភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព។ ជំនួបនេះ​ក៏​ជាការ​បិទ​បញ្ចប់ផ​ង​​ដែរ​នូវ​សន្និ​បាត Green Bond Asia ។

ក្នុងនាម​ជាអ្នកគាំទ្រ​ដ៏មុតមាំ​នៃការ​អភិវឌ្ឍ​កាតព្វកិច្ច​បៃត​ង (Green Bonds ឬ​សញ្ញា​ប័ណ្ណដែល​ផ្តោតលើ​ការគាំពា​របរិស្ថាន​) ប្រូប៉ាកូ​បានវិនិយោគ​១០០លាន​ដុល្លា​រ​ក្នុង​មូល​និធិ Amundi Planet - Emerging Green One ដែល​ជា​មូលនិធិ​ធំជាង​នៃកា​តព្វ​កិច្ច​បៃតងសម្រាប់​ទ្រទ្រង់​ទីផ្សារ​នៃ​ប្រទេស​កំពុង​អភិ​វឌ្ឍ៕

JPEG

កែប្រែចុងក្រោយ 08/06/2018

ត្រឡប់ទៅលើ