ហេតុផលល្អៗចំនួន៥ដែលត្រូវសិក្សាផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាននៅប្រទេេសបារាំង

ក្នុងវិស័យនេះនៅប្រទេសបារាំង ការងារមានច្រើន។
លក្ខណៈអំណោយផលទី១៖ វិស័យនេះគេត្រូវការច្រើននៅប្រទេសបារាំង
ក្នុង​វិស័យ​នេះ​​​នៅ​ប្រទេស​​បា​រាំង ការ​ផ្ត​​ល់​​ការ​ងារ​​មាន​ច្រើន​​​។ ក្នុង​​ន័យ​​នេះ សិស្ស​​សិក្សា​​នៅតា​ម​​​គ្រឹះ​ស្ថា​ន​​​ជំនាញ​ក្នុង​​​វិស័យ​​អា​​ហារ និង​​​សណ្ឋា​គារ​-​ភោ​ជ​នីយ​​ដ្ឋាន ប្រា​​កដ​ច្បាស់​​​ក្នុង​​ចិត្តថា​​នឹង​​អាច​​​រក​​ការងារ​​​ធ្វើ​បាន​​​នៅពេល​ខ្លួន​​ប​ញ្ច​ប់​​​ការ​​​សិក្សា​​​។
ជាង​​នេះ​ទៅ​​ទៀត ការ​​​ផ្លាស់​ប្តូរ​បុគ្គលិក​បម្រើ​ការ​ងារ​គឺមា​ន​សា​​​​​រសំ​ខាន់​​នៅ​​ក្នុង​​វិ​ស័យ​​ស​ណ្ឋា​គារ ដោយ​ហេតុ​​ថា​​ការផ្លាស់ប្តូរ​កន្លែង​ការ​ងារ ត្រូ​វ​​​បាន​​ចាត់​​ទុក​​​​ជា​​​បទ​​ពិ​សោធន៍​ និ​​​​ង​​​ទទួល​​បាន​​​ការ​​លើក​​​ទឹ​​​​ក​​​ចិត្ត ហើយ​​ម៉្យាង​ទៀត​​ដោយសារ​​ការងារ​​​ក្នុង​​វិស័យ​នេះស​​​ម្បូរ ហើយ​​ផ្តល់​ជម្រើស​​ជាច្រើ​​ន​​ដល់​បេក្ខ​ជន​​ដែ​​ល​​ស្វែង​​រក​​ការ​​ងារ​​ធ្វើ​។​
JPEG

លក្ខណៈ​អំណោយ​ផល​ទី២៖ សិក្សា​នៅប្រទេស​បារាំង​ជួយឱ្យនិស្សិត​ត្រៀមខ្លួ​ន​បាន​ល្អសម្រាប់បម្រើ​ការងារ​ជា​អន្ត​រ​ជាតិ
ជំនាញ​​របស់បារាំង​​ក្នុងមុខ​អាជីព​​ភោជនីយ​​ដ្ឋាន និង​​សណ្ឋា​គារ​​មាន​​ភាព​​ល្បីរន្ទឺ​​នៅជុំ​​វិញពិ​ភព​​លោក។​ ជាមួយស​​ញ្ញាប័ត្រ​​ដែល​លោក​​អ្ន​​ក​​ទទួល​​បាន លោក​​អ្នក​អាច​​ជ្រើស​​រើស​​ទៅ​បំ​​ពេញ​ការ​​ងារ​​នៅ​លើពិ​ភព​​លោក​​មាន​​ដូច​​ជាប្រ​ទេស​អូស្ត្រា​​លី អា​​ស៊ី ឬ​​នៅ​មជ្ឈិម​​បូព៌ា ដែល​​ផ្តល់​​ឱ​កាស​​​ការងារ​​​កាន់​​តែ​ច្រើន​​ឡើង!​ ការ​សិក្សា​​នៅក្នុង​​វិស័យ​នេះដែ​​​ល​​កាន់​​តែ​​បែ​ឆ្ពោះ​​ទៅរ​ក​​អន្តរ​ជាតិ រៀប​ចំ​​ឱ្យនិស្សិត​​បំពេញ​​ការងារនៅ​​​បរទេស​​បាន​​​​យ៉ាង​​ងា​យ​​ស្រួល​​។ ការសិ​ក្សា​​នេះផ្ត​ល់​​នូ​វ​ប​រិ​​យា​​កាសព​​ហុ​សញ្ជាតិ​​ដោយ សា​រ​​ទាក់​ទាញ​​ឱ្យនិស្សិត​​បរទេស​ច្រើ​​ន​​មក​សិក្សា​​!
JPEG

លក្ខណៈ​អំណោយផ​ល​ទី៣៖ និស្សិតសិ​ក្សា​នៅក្នុងភា​ព​ប្រ​ណិត
បើ​ទោះជា​បុគ្គលិក​ទាំងអស់​ក្នុងវិស័យនេះ​មិន​បំពេញកា​រ​ងារ ឬ​មិន​ចង់​បំពេញកា​រងារ​ក្នុងសណ្ឋា​គារ​ប្រណិត ឬភោជនី​យ​ដ្ឋាន​លំដាប់​ផ្កាយ មុខអា​ជីព​ក្នុង​វិស័យ​សណ្ឋាគារ​-​ភោជ​នីយដ្ឋាន​ផ្តល់​លទ្ធ​ភាព​ទាំងនេះ​។

លក្ខណៈអំណោយផលទី៤៖ មានឱកាសទទួលបានការដំឡើងថានៈលឿន
ដើម្បីរក្សា​បុគ្គលិករបស់ខ្លួន​ឱ្យនៅបម្រើ​ការងារ ក្រុម​ហ៊ុនសណ្ឋា​គារ ឬ​ភោជនីយ​ដ្ឋានធំៗ​ផ្តល់នូវ​ទស្សនៈ​វិស័យក្នុ​ង​ការ​ទទួល​​បាន​ការ​ដំឡើង​ថា​នៈ។​ ​អាច​បម្រើ​ការងារ​ភ្លាម​ៗតាម​រយៈ​ការ​បណ្តុះប​ណ្តាល​ដែល​តម្រង់​ឆ្ពោះទៅ​រកការ​អនុវត្ត​​ដោយ​មាន​កម្មសិក្សា​ជា​ច្រើន និងកម្ម​វិធី​ឆ្លាស់​វេន​បម្រើ​ការ​ងារ សិស្ស​ផ្នែក​សណ្ឋា​គារ-ភោជ​នីយដ្ឋាន​មាន​ឱកាសកាន់​តែ​ច្រើនដើម្បី​អភិវឌ្ឍខ្លួន​យ៉ាង​លឿន​នៅទី​កន្លែង​ដែល​ពួកគេបំ​ពេញ​ការងារ​។ ក្នុង​ន័យនេះ​ស្ត្រី​មានឱ​កាស​ទទួល​បាន​ការដំឡើង​ថានៈ​ដូចបុ​រស​ដែរ។ ស្ត្រី​កាន់​តែច្រើន​សិក្សា​ផ្នែក​សណ្ឋា​គារ​នៅប្រ​ទេស​បារាំង​!

លក្ខណៈអំណោយផលទី៥៖ និស្សិតអាចក្លាយជាម្ចាស់អាជីវកម្មមុខជំនួញផ្ទាល់ខ្លួន
៣០​%​នៃ​និស្សិ​ត​សិក្សា​នៅ​វិទ្យា​ស្ថាន Paul-Bocuse ចង់បើ​ក​អាជីវ​កម្ម​ផ្ទាល់​ខ្លួ​ន​នៅ​ពេលបញ្ចប់កា​រ​សិក្សា។ នៅតា​មគ្រឹះ​ស្ថាន​​ជា​ច្រើន និស្សិត​អាច​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ពីក្រុម​ហ៊ុន​ណា​មួយ​ដើម្បី​អម​ដំណើរ​ពួក​គេ​ក្នុង​ដំណើរ​ការ​នេះ​។
ទោះ​បីជាទូទៅ​និស្សិតបែរ​ឆ្ពោះទៅរក​ការបើក​ភោជនីយដ្ឋាន​ ឬហាង​កាហ្វេ​ក៏មែន​ពិត តែការ​បណ្តុះ​បណ្តាល​ស្តីពីសណ្ឋាគារ-​ភោជនីយដ្ឋាន​ក៏ជួយនិស្សិត​ផងដែរ​ក្នុង​ការ​ជ្រើស​រើស​ជំ​នាញ​ថែ​​រក្សា​កន្លែង​ទុក​ស្រា និង​សេវាទាក់ទង​នឹងស្រា​នៅតាម​ភោជនីយ​ដ្ឋាន ឬសេវា​ទទួល​ភ្ញៀវនៅ​ស​ណ្ឋា​គារ ឬការអ​ភិវឌ្ឍគម្រោង​ផ្ទាល់​ខ្លួន។ និស្សិត​មួយចំនួន​សម្រេចចិ​ត្តបង្កើត​សេវាប្រ​ណិត ឬចាប់​ផ្តើម​អាជីព​ក្នុងការ​នាំចេញ​ផលិត​ផល​ក្នុង​ស្រុក​បន្ទាប់​ពីបញ្ចប់​ការ​សិក្សា​!

កែប្រែចុងក្រោយ 17/07/2019

ត្រឡប់ទៅលើ