អញ្ជើញមកព្យាបាលជំងឺនៅប្រទេសបារាំង

ប្រសិ​ន​បើលោក​អ្នក​រស់​នៅ​បរទេស ហើយ​មាន​បញ្ហា​សុខ​ភាព លោក​អ្ន​ក​អាច​ទទួល​បាន​ការព្យា​​បាល​ផ្នែក​វេជ្ជសាស្រ្ត​នៅ​ប្រទេស​បារាំង​។

សូម​មើល​ការព្យា​បាល​នានាដែ​លផ្តល់​ជូន​នៅក្នុងព្រឹត្តិបត្រ​ព័ត៌​មាន (ជា​ភាសា​បារាំង និងភា​សា​​អង់គ្លេស)​ ធ្វើ​ឡើង​ដោយ French Healthcare សម្រា​ប់​អ្នកជំងឺ​នៅលើ​ពិភព​លោក​។ ដើម្បី​ជួយ​ឱ្យលោក​អ្នកទទួល​បានកា​រព្យាបាល​ប្រកប​ដោយ​ជំនាញផ្នែ​កសុខាភិបាល​របស់​បា​រំាំង ប្រទេស​បារាំង​បានបង្កើត​​នូវ​លក្ខខណ្ឌ​​នៃកា​​រ​​ទទួល​​ស្វាគមន៍ ​«របៀប​​បារាំង​»ប្រកប​ដោយភាព​ជាក់លាក់​ និង​ការ​ជួយស​ម្រួល​ផ្នែក​ទិ​ដ្ឋាការ​សម្រាប់​ហេតុផល​សុខ​ភាព​។ មន្ទី​រ​ពេទ្យសម្រា​​ប់​អ្នក​ជំងឺ​​​ត្រូវបាន​ជ្រើសរើស​សម្រិត​សម្រាំង​ដោយ​សហព័ន្ធ​មន្ទីរ​ពេទ្យ ដោយ​ផ្អែ​​ក​លើលក្ខ​ណៈវិ​និច្ឆ័យ​ជា​ច្រើន ដូច​ជា​គុណ​ភាព និង​ភាព​ល្បីឈ្មោះ​របស់​ក្រុម​ការងារ​គ្រូពេទ្យ បទ​ពិសោធ​ន៍ជា​លក្ខណៈអ​ន្តរ​ជាតិ ការ​ប្រើប្រាស់​ភាសា​បរ​ទេស ហើយ​បែបបទ​នានា​នៃការ​ទទួល​ព្យា​បាលដែល​សម្រ​ប​ទៅ​តាម​ស្ថាន​ភាព​អ្នក​ជំងឺ​។

មន្ទីរពេទ្យ​ព្យាបាល​ត្រៀម​ខ្លួន​រួចជាស្រេ​ច​ដើម្បី​ទទួលស្វា​គមន៍​លោក​អ្នក ដើម្បី​ផ្តល់​នូវ​ជំនាញប្រកប​ដោយ​គុណភាព​​លើ​មុខជំនាញ​វេជ្ជ​សាស្រ្ត​៧ធំៗ​៖

  • បេះដូង
  • រោគស្ត្រី និងសម្រាលកូន
  • ប្រសាទសាស្រ្ត
  • មហារីក
  • ផ្នែកឆ្អឹង និងសន្លាក់
  • ផ្នែកជំងឺកុមារ
  • ការព្យាបាលស្តារលទ្ធភាពពលកម្មកាយសម្បទា

សូម​ស្វែង​យល់​អំពី​ឧត្តមភាព​ផ្នែក​វេជ្ជសាស្រ្ត​របស់​បារាំង តាម​រយៈប្រព័ន្ធ​សុខាភិ​បាល​ដែលត្រូ​វ​​បាន​ទទួលស្គាល់​ជា​អន្តរ​ជាតិ​។ ដើម្បី​ជ្រាប​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ៖ https://frenchhealthcare.fr

កែប្រែចុងក្រោយ 16/07/2019

ត្រឡប់ទៅលើ