ស្នើសុំទិដ្ឋាការទៅប្រទេសបារាំង

ពាក្យសុំទិដ្ឋាការ​ដែលត្រូវបាន​ដាក់នៅ​ប្រទេស​កម្ពុជា នឹង​ត្រូវពិនិត្យ​ដោយ​ស្ថាន​ទូត​បារាំងនៅ​ភ្នំពេញ​។

ដើម្បី​ស្វែង​រកព័​ត៌​មាន រៀប​ចំ និង​ដាក់ពាក្យសុំ​ទិដ្ឋាការ ឬ​តាមដាន​អំពីពាក្យ​សុំរបស់​លោកអ្នក សូម​ចូលទៅ​ក្នុងគេហទំព័រ​France-visas ដែលជា​គេហទំព័រ​ផ្លូវការ​ផ្នែក​ទិដ្ឋាការ​ទៅប្រទេស​បារាំង​។

France-visas គឺ​​ជាច្រក​ចូលតែមួយ​គត់ដែល​ផ្ទុក​គ្រប់​ព័ត៌មាន​ចាំ​បាច់ សម្រាប់​តម្រង់​​ទិស​ដៅលោក​អ្នក​ក្នុង​ដំ​ណើរ​ការ​សុំទិដ្ឋា​ការ និង​ជួយ​លោក​អ្នក​នៅ​គ្រប់​ដំណាក់​កាល​នៃ​ការ​ស្នើ​សុំទិដ្ឋា​ការ (រួម​មាន​ការ​រៀបចំ​ពា​ក្យ​​សុំ ការ​​បំ​ពេញ ការ​​ដាក់​​ពាក្យ​​សុំ និង​​ការ​​តាម​ដាន​ពាក្យ​សុំ​​ដែល​លោកអ្នក​បា​ន​​​ដាក់)​​។

ដំណាក់​​កាល​​សំខាន់ៗ​​នៃការ​ស្នើសុំ​ទិដ្ឋា​ការ


តើ​លោក​អ្នក​ចាំបាច់​ត្រូវសុំទិដ្ឋាការ​ដែរ​ឬទេ​?
PNG តាម​រយៈ​assistant visa France-visas​ជួយ​លោក​អ្នកកំណត់ថា​តើលោក​អ្នក​ចាំ​បាច់​សុំទិដ្ឋា​ការ​ដែរ​ឬទេ ហើយ​ប្រសិន​បើត្រូវ​សុំទិដ្ឋា​ការ តើ​ទិដ្ឋាការ​មួយណា​។ assistant visa នឹងច​ង្អុល​បង្ហាញ​លោក​អ្នកថា​តើឯកសារ​ណាខ្លះដែល​ត្រូវភ្ជាប់​ជាមួយ​ពាក្យ​សុំ និង​តម្លៃដែ​លត្រូវ​បង់​។



បំពេញពា​ក្យ​សុំទិដ្ឋាការ​របស់លោក​អ្នក​តាម​អ៊ីនធើ​រ​នែត
PNG បន្ទាប់​ពីពិនិត្យ​សព្វគ្រប់​ហើយថា​លោកអ្នក​ត្រូវ​សុំទិដ្ឋា​ការ លោក​អ្នកអាច​បំពេញ ​ពាក្យ​សុំ​ទិដ្ឋា​​ការតាមអ៊ីនធើរនែត នៅ​លើគេហ​ទំព័រ​នេះ។ លោកអ្នក​នឹងត្រូវ​ស្នើសុំឱ្យ​បង្កើត​គណនី​មួយ ហើយ​France-visa នឹង​អម​ដំណើរ​លោក​អ្នក​ក្នុង​អំឡុងពេ​ល​ស្នើសុំ​ទិដ្ឋាការ​។



ដាក់​​ពាក្យ​សុំរបស់លោក​អ្នក​នៅការិយាល័យ​ទិដ្ឋា​ការ
PNG នៅពេល​​លោកអ្នក​បំពេញ​ពាក្យសុំទិដ្ឋា​ការ​តាមអ៊ីនធើនែត​រួចរាល់​​ហើយ អ្វីដែល​លោកអ្នកត្រូវធ្វើ​បន្ទាប់​ទៀត គឺ​ត្រូវ​ដាក់​ពាក្យ​សុំទិដ្ឋាការ​នៅការិ​យាល័យ​ទិដ្ឋា​ការ​នៃសា្ថន​ទូត​បារាំង​។ France-visa ​ផ្តល់ព័ត៌​មានចាំបាច់​ទាំងអ​ស់​ជូន​លោក​អ្នក ដើម្បី​ដឹង​ថាតើត្រូវ​ដាក់​ពាក្យ​​សុំ​នៅកន្លែង​ណា ហើយ​ដាក់ដោយ​របៀបណា​។​



តាម​ដានមើលពាក្យ​សុំរបស់​លោក​អ្នក
PNG នៅ​ពេលលោក​អ្នកដាក់​ពាក្យសុំទិដ្ឋា​ការ​រួច​ហើយ លោក​អ្នក​អាច​តាម​ដាន​មើល​ថា​តើពាក្យសុំទិដ្ឋាការ​រ​បស់​លោក​​អ្នកបាន​​ដល់​ណា​​ហើយ​​​។ លោក​អ្នកនឹង​អាចដឹង​ថា​ត្រូវទៅយ​ក​លិខិត​ឆ្លង​ដែន​នៅ​ពេល​​ណា និង​ដោយ​វិធី​ណា ហើយ​រៀបចំ​ដំណើរ​របស់​លោក​អ្នក​ទៅ​ប្រទេស​បារាំង​។



ស្ថានទូត​បារាំង​ក៏ផ្តល់ទិដ្ឋាការ​ផង​ដែរ​សម្រា​ប់​៖

- ប្រទេស​នៅក្នុ​ងតំ​បន់​ស៊ែន​ហ្គ៊ែន រួម​មាន​៖ ប៊ែល​ហ្ស៊ិក អេ​ស្ប៉ាញ ក្រិច អ៊ី​ស្លង់ ន័រ​វែស ព័រ​ទុយ​ហ្កាល់ ស៊ុយ​អែត ស្លូវ៉េ​នី ឡេតូ​នី ម៉ាល់​ត៍ សាធា​រណ​រដ្ឋ​ឆែក និង​អេស្តូនី​។
- ប្រទេស​អាហ្វ្រិ​ក​៖ ប៊័រគី​ណា ហ្វា​សូ សាធារណ​រដ្ឋអាហ្វ្រិក​កណ្តាល កូត​ឌី​វ័រ ឌ្សី​ប៊ូទី​ ហ្កា​បុង ម៉ូ​រីតា​នី និង​តូ​ហ្គោ (ទិដ្ឋាការ​ដែ​ល​មាន​ថិរវេលា​ក្រោម​៩០​ថ្ងៃ)​។
រាល់ចម្ងល់ទាក់ទងនឹងទិដ្ឋាការ សូមសរសេរមកយើងខ្ញុំ

ប្រការគួរ​យកចិត្តទុកដាក់៖
  • យោង​ទៅតាម​ប្រទេស​របស់​លោក​អ្នក និង​ទៅតាម​ពេលវេលា​ប្រចាំ​ឆ្នាំ គឺ​​មាន​​រយៈពេល​សម្រាប់​ការ​ណាត់​ជួប និង​សម្រាប់​ពិនិត្យ​លើពា​ក្យ​សុំរបស់​លោក​អ្ន​ក​។ អ្នក​ដាក់​ពាក្យ​សុំគួរគ្រោង​ថិរវេលា​ឱ្យបានវែង​សម្រាប់​ដំណើរ​ការ​សុំ​ទិដ្ឋា​ការ ដោយ​គិត​ពីរយៈពេល​​​នៃ​​ដំណើរ​កា​រ​ដាក់​​ពាក្យ​សុំ ធៀប​​ជាមួយ​​កាល​​បរិច្ឆេទ​​នៃថ្ងៃ​ចេញ​ដំណើររ​បស់ពួ​ក​គេ។​
  • France Visa ពិនិត្យ​តែ​ទៅ​លើ​ពាក្យ​សុំទិដ្ឋា​ការ​ទៅ​ប្រទេស​បា​រាំង និង​ទិដ្ឋា​ការ​ស៊ែន​ហ្គែនប៉ុណ្ណោះ​។ អ្នកស្នើ​សុំទិដ្ឋាការ​ទៅប្រទេស​អាហ្វ្រិក ដូច​ដែលបាន​រៀប​រាប់​ខាង​លើ ត្រូវ​ទាក់​ទងជា​មួយ​កា​រិយាល័​យ​ទិដ្ឋា​ការ​

កែប្រែចុងក្រោយ 07/11/2018

ត្រឡប់ទៅលើ