ការប្រារព្ធខួបយុទ្ធសន្តិភាពថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១៩១៨៖ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង៦០រូបមានវត្តមាននៅទីក្រុងប៉ារីស៍

ក្នុ​ង​​អំឡុង​​សង្គ្រា​​មលោ​​ក​​លើក​​ទី១ យុទ្ធ​ជ​ន​​មក​​ពីតំបន់នា​នា​លើពិភព​លោកបា​ន​បាត់​បង់​ជីវិតនៅ​លើសម​រ​ភូមិនៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង​។
នៅ​ថ្ងៃ​ទី​១១ ខែវិ​ច្ឆិកា ឆ្នាំ​​២​០១៨ ឥស្សរ​​ជន​​បរទេស​​ជាង​​១២០​​រូប​​នឹង​​ធ្វើ​ការ​​ជួប​​ជុំគ្នា​​នៅ​ទី​​ក្រុង​ប៉ារីស៍​​ដើម្បី​​រម្លឹក ក៏​ដូច​​ជាគិត​​គូរ​អំ​ពី​​​ពិភព​​លោក​​​ក្នុ​​​​ង​​ពេល​​បច្ចុ​ប្បន្ន តាម​​រយៈ​​មេរៀន​​ឆ្នាំ​​១៩១៨ និង​អ្វី​ដែ​ល​​បា​​ន​ឆ្លង​​កាត់​​ក្នុង​​រយៈ​​ពេ​ល​​១០​០​​ឆ្នាំ​កន្ល​​ង​​មក​​នេះ​​។
ក្នុង​​ក្រប​​ខ័ណ្ឌ​​នៃកា​រ​​រៀបចំ​វេ​ទិកា​​លើក​​ដំបូង​​សម្រាប់​​សន្តិភា​ព ដែល​​ប្រព្រឹត្ត​​ទៅនៅ​​ប៉ារីស៍ អ្ន​​ក​​ចូលរួម​​នឹ​ង​​ពិចារណា និង​​ស្វែង​​រក​ដំណោះ​​ស្រាយ​ប្រកប​​​ដោយ​កា​​​​​រ​បង្កើត​​​ថ្មី ជាមួយ​​​​សង្គម​​​​ស៊ី​វិល សម្រា​​​ប់​​​ពហុ​ភា​គី​​និយម​​ដែល​​​ត្រូវ​បាន​​​ស្ថាប​​​នា​​​ឡើង​​​ជា​​​ថ្មី​​។

ក្នុង​​អំឡុង​​សង្គ្រា​​ម​​លោក​​លើក​​ទី១ យុទ្ធ​ជន​​មក​​ពីតំបន់​​នានា​​លើពិភព​​លោក​​បាន​​បាត់​​បង់ជីវិត​​នៅ​លើ​សមរភូមិនៅ​ភាគ​ខាងជើ​ង និង​ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង​។
នៅ​ថ្ងៃ​ទី១១ ខែវិ​ច្ឆិកា ឆ្នាំ​២០១៨ ឥស្សរជន​បរទេសជា​ង​១២០រូប​នឹង​ធ្វើការ​ជួបជុំ​គ្នានៅទី​ក្រុង​ប៉ារីស៍ ដើម្បី​រម្លឹក ក៏​ដូច​ជាគិត​គូរ​​អំពី​ពិភព​លោក​ក្នុង​ពេល​បច្ចុប្បន្ន តាមរ​យៈ​មេ​រៀនឆ្នាំ​១៩​១៨ និង​អ្វី​ដែល​បាន​ឆ្លង​កាត់ក្នុង​រយៈពេល​១០០​ឆ្នាំ​កន្លង​មក​នេះ។​

ក្នុង​ក្រប​ខ័ណ្ឌ​នៃការ​រៀបចំ​វេទិកាលើ​ក​ដំបូង​សម្រាប់​សន្តិ​ភាព ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប៉ារីស៍ អ្នក​ចូល​រួម​នឹង​ពិចារណា និង​ស្វែង​រក​នូវដំណោះ​ស្រាយ ប្រកប​ដោយ​ការបង្កើត​ថ្មី ជា​មួយ​សង្គម​ស៊ីវិល សម្រាប់​ពហុភាគី​និយមដែល​ត្រូវបាន​ស្ថាប​នា​ឡើង​ជាថ្មី​។

ពីថ្ងៃទី៤​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា ២០១៨ ៖ ការធ្វើដំណើរ​បស់លោ​ក​ប្រធានា​ធិបតីម៉ា​ក្រុង​ទៅ​កាន់​អតីត​សម​រភូមិនា​នា​
ក្នុង​អំឡុង​ប្រមាណ​៥​ថ្ងៃ លោក​ប្រធា​នាធិប​តី​បា​រាំង អេម៉ានុ​យ​អ៊ែល ​ម៉ាក្រុង នឹង​អញ្ជើញ​ទៅ Grand Est Hauts de France ខេត្ត​ចំនួន​១១ ដែល​រង​វិនាសកម្ម​ដោយ​សារ​សង្គ្រាម រួម​មាន​៖ le Bas-Rhin le Moselle, La Meurthe-et-Moselle, la Meuse, les Ardennes, la Marne l’Aisne, le Nord, le Pas-de-Calais la Somme និង l’Oise។

JPEG
ទីស្មសាន Douaumont រូបថត៖ Peter Curb

ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ២០១៨ ឥស្សរ​ជន​ប្រមាណ​ជាង​១២០​រូប នឹង​ជួបជុំ​គ្នា​នៅទី​ក្រុង​ប៉ារីស៍
បន្ទា​ប់​ពីកា​រ​ប្រារព្ធ​ពិធី​បារាំង​អាល្លឺម៉ង់ រម្លឹក​ដល់​យុទ្ធ​សន្តិភាព​នៅ Compiègne ថ្ងៃ​១០​វិច្ឆិកា ដោយ​មានវត្តមាន​ប្រធានាធិបតី​បារាំ​ង និង​អធិការ​បតី​អាល្លឺ​ម៉ង់ អង់​ហ្សេ​ឡា មែរ​គែល ប្រមុខ​រដ្ឋ និងប្រមុខ​រ​ដ្ឋាភិបាល​ប្រមាណ​១២០រូប ដែល​តំណាង​រដ្ឋ​ដែល​បាន​ប្រយុទ្ធ​ក្នុ​ង​សម័យសង្គ្រាម​លោក​លើក​ទី​១ ស្ថាប័ន​អឺរ៉ុប អង្គ​ការ​សហ​ប្រជា​ជាតិ និង​អង្គការ​អន្ត​រ​ជាតិផ្សេ​ង​ទៀតជា​ច្រើន នឹង​ជួបប្រជុំ​គ្នា​នៅជុំវិញ​វិមាន Arc de Triomphe

បន្ទាប់​មក​ទៀត ពួកគេ​នឹង​ជួប​ជុំគ្នា​នៅ Grande Halle de la Villette ដើម្បី​ចូល​រួម​បើក​វេទិ​​កា​ប៉ារីស៍ជា​លើកដំបូង​​ស្តីពី​សន្តិ​ភាព។​ ឆ្លើយ​តប​ចំពោះ​ការ​កើ​នឡើ​ង​នៃ​ភាព​តាន​តឹងក្នុង​​​ពិ ភព​​លោក​​នាពេលបច្ចុប្បន្ន វេទិកា​នេះមា​ន​គោលដៅ​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​ប្រមូលផ្តុំជារៀង​រាល់​ឆ្នាំ​​​​នៃ​គម្រោង គំ​និត និង​ការ​ផ្តួច​ផ្តើម​​គំនិត​​នា​នា ដែល​ចូល​រួមចំ​ណែកប្រកបដោយប្រសិទ្ធភាព​ក្នុងកិច្ច​សហ​ប្រ​តិ​បត្តិ​ការ​អន្ត​រ​ជាតិ​ប្រសើរ​ជាង​មុន​ស្តីពីប​ញ្ហា​ពិភព​លោក​ធំៗ សាកល​ភា​វូប​នី​​យ​​កម្មប្រកប​ដោយ​ភាព​ត្រឹ​ម​ត្រូវ និ​ងប្រកប​​ដោយ​​សមធម៌​ជាង​មុន ពហុភា​គី​​​ប្រសើរ​​ជាង​មុន និងប្រព័ន្ធ​ពហុភាគី​ដែលមាន​ប្រសិទ្ធភាព​ជាង​មុន និង​ពង្រឹង​ភាព​ស្រប​ច្បា​ប់​។

JPEG
វិមានជ័យជម្នះ រូបថត៖ Lary

ពិធីរម្លឹ​ក​ធ្វើឡើង​​​ក្នុង​ឆ្នាំ​២០១៨៖​ ការ​​ប្រមូលផ្តុំ​គម្រោង​អន្ត​រ​ជាតិ
នៅឆ្នាំ​២០១៨ គម្រោង​អន្តជាតិ​ជាង​៤០ ដែល​ទទួល​ស្គាល់​នៅ​ក្នុង​២៧​ប្រទេស ដោយ mission du centenaire រួម​មាន​ប្រទេស​អឺរ៉ុប​ជា​ច្រើន (អាល្លឺ​ម៉ង់ ចក្រ​ភព​អង់​គ្លេស អ៊ី​តាលី​ ក្រិច អេ​ស្ប៉ាញ ប៊ុល​ហ្ការី ស៊ែ​ប៊ី អ៊ីស្លង់ ។ល។ និង​ប្រទេស​ដែល​ស្ថិត​នៅទ្វីប​អាមេរិក​ផង​ដែរ (រួម​មាន​សហ​​រដ្ឋ​អាមេ​រិក កា​ណា​ដា ប៉េរូ ម៉ិច​ស៊ិក) ប្រទេស​អា​ហ្វ្រិក (រួម​មា​ន​ឆាត ម៉ូរី​តានី​ ទុយ​នី​ស៊ី) ប្រទេស​អូសេ​អានី (អូ​ស្រ្តាលី) និង​អា​ស៊ី (ចិន ថៃ ឥណ្ឌា)​។

ការ​ប្រមូល​ផ្តុំនូវ​សំណើ ដែល​ក្នុ​ង​នោះ​មាន​គម្រោង​វប្បធម៌​ជា​ច្រើន បាន​សាទរ​ការ​ផ្សះ​ផ្សាររវាង​ប្រជា​ពលរដ្ឋ ដែល​កាល​ពីមុនជា​សត្រូវ​នឹង​គ្នា តួយ៉ាង​ដូចជា​គម្រោង​ក្រុម​តន្ត្រីបា​រាំង​អា​ល្លឺ​ម៉ង់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុ​ង​ឱកាស​ខួប​១០០​ឆ្នាំ​នៃយុទ្ធ​សន្តិភាព ដើម្បី​រម្លឹ​ក​ដល់យុទ្ធ​ជន​នៃ​ប្រទេ​ស​ទាំង​ពីរ​។

កែប្រែចុងក្រោយ 28/11/2018

ត្រឡប់ទៅលើ