ការប្រារព្ធខួប១០០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី១

កាល​​ពី​ថ្ងៃ​​ទី​១​១ ខែ​​វិច្ឆិកា ឆ្នាំ​​២០១៨ លោក​​ជំ​ទាវ អេ​​វ៉ា ង្វៀន ប៊ិញ ឯក​​អគ្គ​​រដ្ឋ​ទូត​​បារាំង​​ប្រចាំកម្ពុ​​ជា បាន​​អញ្ជើញ​​ជាអធិប​តី​​ក្នុ​​ង​​ពិធី​រម្លឹ​ក​​ខួប​​១០​០​​ឆ្នាំ​​នៃ​យុ​ទ្ធ​សន្តិ​​ភាព​​ថ្ងៃ​​​ទី​​១១ វិច្ឆិកា ​១៩១៨ ដោយ​​មាន​​វត្ត​មាន​​ឯក​ឧត្តម​​ទេស​​រដ្ឋ​​មន្ត្រី លី ធុជ និង​​ឯក​​អគ្គ​រដ្ឋ​ទូត​​ប្រទេស​​នានា​​ជាច្រើន​​រូប (រួម​​មាន​​សហរដ្ឋ​អា​មេ​​រិក ជ​ប៉ុន រុស្ស៊ី ទីម៉​ខា​​​​ងកើត ទួរ​​គី សហ​​ភាព​​អឺរ៉ុប) និង​​ភារ​​​ធា​រីនៃប្រទេសនានា (ប្រទេស​​អា​ល្លឺ​ម៉ង់ អូ​​ស្ត្រា​លី ច​ក្រ​​ភព​​អង់គ្លេស​​)។​ មនុស្ស​ប្រមាណ​​២០​​០​​នាក់ រួម​​មាន​​លោក​​ស្រី ផល ធានី ទី​​ប្រឹក្សា​​កុង​​ស៊ុល តំណាង​​សមា​​គម​​បា​​រាំង និង​​សាលា​​បា​រាំង រួម​​ទាំង​​អតី​ត​​យុទ្ធ​​ជន និង​​មន្ត្រី​កម្ពុ​ជា បាន​​ជួប​ជុំ​គ្នា​​នៅសណ្ឋាគា​​រ​​ហ៊ីម៉ា​​វ៉ា​រី ដើម្បី​​ចូល​​រួម​​ពិធី​នេះ​​។

ក្នុង​អំឡុងពិ​​ធី​​ខាង​លើ លោក​​ជំទា​​វ​​ឯ​ក​​អគ្គរដ្ឋ​ទូត​​បា​​រាំង និង​​ឯក​​ឧ​ត្តម​ លី ធុជ បាន​​ថ្លែ​ង​សុន្ទ​រ​ក​​​ថា​ជា​​ភាសា​​បា​​រាំង ដោយ​​បាន​រម្លឹ​​​ក​​អំពី​​សារ​​ស្តី​​ពី​ស​ន្តិ​ភាព​​នៅ​ក្នុង​​ពិធី​​រម្លឹក​​ខួប​​១០០​ឆ្នាំ​​នៃ​យុទ្ធសន្តិ​​ភាព មហា​​​វិនាស​​​កម្ម​​មនុស្ស​​ជាតិ​​ក្នុង​​អំឡុង​ស​ង្គ្រា​​ម​​លោក​​លើក​​ទី​១ តួនាទី​​របស់​​យុទ្ធ​​ជន និង​​អ្នក​បម្រើ​​ការ​ងារ​​កម្ពុជា​​។

ក្នុង​អំឡុង​​ពិធីខា​ង​លើ កំណាព្យ​ដែល​មាន​ចំណង​ជើង​ថា «In Flanders Fields» ត្រូ​វ​បាន​គេអាន ​ហើយ​ត្រុំប៉ែតបា​ន​លេងប​ទ «Sonnerie aux morts »។ បន្ទាប់​មក​មាន​ការ​ស្មឹង​ស្មាធិ៍​រយៈពេល​២​នាទី។ លោកជំ​ទាវ​ឯកអ​គ្គ​រដ្ឋ​ទូត​បា​រាំង ឯក​ឧត្តម លី ធុជ ឯក​អគ្គ​រដ្ឋ​ទូត និង​ភារ​ធារី​ បាន​ដាក់​កម្រង​ផ្កា​រ​នៅក្បែរទ​ង់ជាតិ​ដើម្បី​រម្លឹក​ដល់​ទាហាន​ទាំងអស់​ ដែល​បាន​ពលី​ជីវិ​ត​ដើម្បីបុព្វ​ហេតុ​សេ​រីភាព និង​សន្តិភាព​ដែល​យើង​ទ​ទួ​ល​បាន​ក្នុង​ពេល​បច្ចុប្បន្ន។

កែប្រែចុងក្រោយ 14/11/2018

ត្រឡប់ទៅលើ