សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង (ប៉ារីស៍ ថ្ងៃទី២១ វិច្ឆិកា ២០១៨)

«ប្រទេ​ស​បារាំង​សូម​ស្វាគមន៍​​ចំពោះ​​ការ​​សម្រេ​​ច​​ចិត្ត​​ជា​​ប្រវត្តិ​សា​ស្រ្ត​​របស់​​អង្គ​ជំនុំ​ជម្រះ​​វិសា​មញ្ញ​ក្នុង​​តុលាការ​​កម្ពុជា​​កាល​ពី​ថ្ងៃទី​​១៦​​វិច្ឆិកា​​កន្លង​​ទៅ ក្នុង​​ការ​​ចាត់​​ទុក​​ជា​អំពើ​​ប្រល័យ​​ពូជ​សាស​ន៍​នូវ​ឧក្រិដ្ឋក​ម្ម​​ប្រព្រឹត្ត​​ដោយ​​ខ្មែរ​ក្រហម​​ទៅ​លើ​​ជន​ជាតិ​​វៀតណាម សហ​គមន៍​​ចាម និង​ជន​ជាតិ​ភាគ​តិច​​នៃ​​សាសនា​​ដទៃ​​ទៀត​។

ប្រទេស​បារាំង​គាំទ្រអ​ង្គ​ជំនុំជ​ម្រះ​​វិសាមញ្ញ​​តាំង​ពី​ការ​បង្កើត​​នៅ​ឆ្នាំ​​២០០៦ និង​បន្ត​គាំ​ទ្រ​​ការ​ងារ​របស់​​សាលាក្តី​នេះ​​តាម​រយៈ​​ការ​រួម​ចំណែក​​ពង្រឹង​​យុត្តិធម៌​អន្តរ​ជាតិ ក៏​ដូច​ជា​​ការលើក​​ស្ទួយ​សន្តិ​ភាព និង​​នី​តិ​រដ្ឋ​​នៅ​​ប្រទេស​​កម្ពុជា​។

ប្រទេស​បារាំង​សូម​គូស​​បញ្ជា​ក់​​សារ​​ជាថ្មី​​ពីការ​​ប្តេជ្ញា​​ចិត្ត​​របស់​ខ្លួន​​ក្នុ​ង​ការ​​ប្រយុទ្ធ​ប្រឆាំង​​នឹ​ង​​និទណ្ឌ​ភាព​។​»

កែប្រែចុងក្រោយ 26/11/2018

ត្រឡប់ទៅលើ