រាត្រីសមោសរអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាប័ត្របារាំង

ដើម្បី​លើក​​ស្ទួយ​​តម្លៃ​អ​តីត​​និស្សិត​​កម្ពុជា​​ដែល​​បា​​ន​ទៅ​​សិក្សា​​នៅ​​ប្រទេស​​បារាំង ឬ​នៅ​​តាម​គ្រឹះ​ស្ថា​​ន​​ឧត្តម​​សិក្សា​​បារាំង​​នៅ​​កម្ពុ​​ជា និង​​ដើម្បី​អប​អរ​ខួប​២០​ឆ្នាំ​នៃ​សភា​ពាណិជ្ជកម្មនិ​ងឧស្សា​ហកម្ម​បារាំង​-កម្ពុជា ស្ថា​ន​ទូតបា​រាំង​ប្រចាំ​កម្ពុជា និង​សភា​ពាណិជ្ជ​កម្ម និង​ឧស្សាហ​កម្មបា​រាំង-កម្ពុជា​នឹង​រៀបចំ​រាត្រី​សមោសរ​ដ៏អធិក​អធម​មួយ​នៅក្នុ​ង​ឧទ្យា​ន​នៃ​ស្ថាន​ទូត​បា​រាំង នៅ​ថ្ងៃសុក្រ ទី៧ ខែធ្នូ វេលា​ម៉ោង​៦​ល្ងាច​។

ព្រឹត្តិ​ការណ៍​ខាង​លើនឹងជាឱកាសមួយសម្រាប់​លោក​អ្ន​ក​បានជួបជាមួយ​អតីត​និស្សិត សហ​គមន៍​ធុរកិច្ច និង​តំណាង​ស្ថាប័ន​នា​នា ក្នុង​បរិយា​កាស​ដ៏​រីករាយ​។
សូម​ស្វែ​ង​យល់​ពីព័ត៌មាន​បន្ថែម​ស្តីពី​ព្រឹតិ្តការណ៍​​នេះ​តាម​រយៈ​៖ www.facebook.com/events/497039097477797/

PNG

កែប្រែចុងក្រោយ 28/11/2018

ត្រឡប់ទៅលើ