ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងផ្តល់ហិរញ្ញប្បទានដើម្បីពង្រឹងលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត

កាល​ពី​ថ្ងៃ​ចន្ទ ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង(AFD) និង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ហត្ថលេ​ខា​លើកិច្ច​ព្រម​ព្រៀងហិ​រញ្ញប្បទាន​សម្ប​ទាន ដែល​មានទឹ​ក​ប្រាក់ចំនួន​៨៥​លាន​ដុល្លារស​ហ​រដ្ឋអាមេ​រិក។ ហិ​រញ្ញប្ប​ទាន​ខាង​លើនឹង​ផ្តល់​ជូនរ​ដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ កម្ចី​នេះស្ថិត​ក្នុ​ង​សហ​ហិរញ្ញប្ប​ទាន​ជាមួយធ​នាគារ​វិនិយោគអឺ​រ៉ុប (BEI) និ​ង​រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ ដែ​ល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​២៤៧លានដុ​ល្លា​រអា​មេរិ​ក ហើយ​នឹង​ត្រូវ​ប្រើប្រា​ស់​សម្រាប់​ការ​ចំណាយលើ​ថ្លៃសាង​សង់​រោង​ចក្រ​ផលិត​ទឹក​ស្អាត​បា​ក់​ខែងដំណាក់​កា​ល​​ទី១ និង​​​​ការពង្រី​កប​ណ្តាញ​សម្រា​ប់​បំពេញ​តម្រូ​វ​ការ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ភាគ​ខាង​ជើងរាជ​ធា​នី​ភ្នំពេញ។

រោង​ចក្រផលិ​ត​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី១ ដែល​មាន​សមត្ថភាព​ផ្គត់​ផ្គ​ង់​ទឹកស្អាត​១៩៥​ម៉ែត្រ​គូប​​ក្នុង​​មួយ​ថ្ងៃ​នេះ នឹង​អ​នុញ្ញាត​ឱ្យអតិថិជន​ថ្មីជាង​៥សែន​នាក់​​ធ្វើ​​ការ​ត​ភ្ជាប់បណ្តាញ ជា​ពិ​សេស​​នៅ​​តាម​​ជាយ​រា​ជធា​នីភ្នំពេញ និង​ទទួល​បាន​សេវា និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រក​​ប​​ដោយគុ​ណភាព​។ រោង​ចក្រ​នេះនឹ​ងផ្តល់​លទ្ធភាព​ដល់​រដ្ឋាករ​ទឹកស្វយ័ត​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​ទឹកស្អាត​ដែល​កាន់​តែ​កើន​ឡើង​នៅ​រាជ​ធានីភ្នំពេញ​នៅ​ឆ្នាំ២០២២​។

ក្នុង​​ន័យ​​នេះ​ជាមួយគម្រោង​ទី២​ខាង​លើ រដ្ឋាករ​ទឹក​ស្វយ័ត​បន្ត​ដាក់​ឱ្យដំណើរ​ការ​ផែនការមេ​ទី​៣​របស់ខ្លួ​ន​សម្រាប់​ថិរវេលា​ពី​ឆ្នាំ​២០១៦-២០៣០ បន្ទាប់​ពី​ដំណើរ​ការ​សាង​សង់​​រោងចក្រប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការ​មន​ឡើង​វិញ និងការព​ង្រី​ក​​​សមត្ថ​ភាព​​ផ្គត់ផ្គ​ង់​​ទឹក​ស្អាតរបស់រោងចក្រនេះ។ គួររម្លឹ​ក​​​ផងដែរថារោង​​ចក្រផលិត​ទឹក​​ស្អាត​ចំការមន​ក៏ទទួលបាន​ហិរញ្ញប្បទាន​ពីទីភ្នាក់ងារ​អភិ​វឌ្ឍន៍​​​​បារំាង​ផង​ដែរកាល​ពី​ឆ្នាំ​២០១៦ ហើយ​ដែលគ្រោង​នឹង​ដាក់​ឱ្យដំណើរ​ការ​នៅឆមាស​ទី​១​នៃឆ្នាំ​​២០១៩។

មក​ទល់​ពេលនេះ ​គម្រោ​ង​រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត​បា​ក់​​ខែង​គឺជា​គម្រោង​ដ៏ធំ​ជាងគេបំផុត​មួយ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ហើយ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​រយៈ​ពេល​ជាង​១៥​ឆ្នាំជា​មួយ ​AFD ស្តី​ពី​លទ្ធភាព​ទទួល​បាន​ទឹកស្អាត​នៅ​រាជ​ធានី​ភ្នំពេញ​។ ការ​ចុះហត្ថ​លេខានេះ​ក៏​ជាឱកាស​រម្លឹ​ក​ដល់​ខួប​២៥ឆ្នាំ​​នៃ​វត្ត​មាន​របស់​ទី​ភ្នាក់​ងារ​អភិ​វឌ្ឍន៍បា​រាំង​នៅ​កម្ពុ​ជា​ផង​ដែរ​។

កែប្រែចុងក្រោយ 04/01/2019

ត្រឡប់ទៅលើ