អាហារូបករណ៍រដ្ឋាភិបាលបារាំង (បើកទទួលពាក្យរហូតដល់ម៉ោង៥ល្ងាចថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩)

សម្រាប់​​ឆ្នាំ​​សិក្សា ២០១៨-​២០១៩ អាហារូ​បក​រណ៍​​២ប្រភេទ​​ត្រូ​វ​បាន​​ផ្តល់​​​ជូន​​៖

  • អាហា​រូបករណ៍​​សម្រាប់​ថ្នាក់​​បរិញ្ញាបត្រ​​ជាន់​ខ្ពស់ ​មាន​​រយៈ​ពេល​​១​០​​ខែ ក្នុ​​ង​​មួ​យ​​ឆ្នាំ​​។
  • អាហា​រូបករណ៍​​សម្រាប់​ថ្នាក់​បណ្ឌិត ដែល​មាន​រយៈពេល​១៨​ខែ សម្រា​ប់​រយៈ​ពេល​៣​ឆ្នាំ​នៃ​និក្ខេប​បទ​​ថ្នាក់​បណ្ឌិ​ត​។
    ការ​ប្រកាស​ទទួល​ពាក្យ​សុំនេះ​បើក​សម្រាប់​និស្សិត និ​​ង​​រាល់អ្ន​ក​ស្រាវជ្រាវ​​ទាំងអស់​​ដែល​​មានសញ្ជាតិ​​ខ្មែរ និ​​ង​​ដែល​មាន​បំ​ណង​​ធ្វើ​ការ​សិក្សា ឬ​​ស្រាវជ្រា​​វ​នៅគ្រឹះស្ថា​ន​ឧត្តម​​សិក្សា​បា​រាំង​​ណា​មួយ​​។

អា​ហារូប​ករណ៍​​ខាងលើបើ​​​ក​​សម្រាប់​​និស្សិត​​សិក្សា​​លើមុខ​វិជ្ជា​​ទាំង​​អស់​​។
មុន​​នឹង​​ដាក់​​បេក្ខ​​ភាព សូម​​អាន​​អោយ​​បាន​​ច្បាស់​​នូវ​សេចក្តី​​ពន្យ​​ល់​​ណែ​នាំ​​​​​។

ពាក្យ​​សុំអាហារូបក​រណ៍ និង​​ឯកសារ​​ពាក់​ព័ន្ធ​ត្រូវយ​ក​​មកដាក់​​នៅស្ថានទូត​​បារាំង​ប្រចាំ​កម្ពុ​ជា (នៅកា​រិយាល័យ​​សហ​ប្រតិ​​បត្តិការ និង​សកម្មភាព​​វប្ប​ធម៌​)។ ពាក្យ​​សុំត្រូវ​​មាន​​លក្ខណៈពេញ​​លេញ និង​​ដាក់​ក្នុង​​ស្រោម​សំបុត្រ ដោយ​​មាន​ចារនា​ម​​ត្រកូល ​​នាម​​ខ្លួន និង​​​មុខ​​​វិជ្ជាសិក្សា​​របស់​​បេក្ខ​ជន​។

ការ​ដា​ក់​ពា​ក្យ​សុំធ្វើ​ឡើង​​នៅស្ថាន​ទូត​បារាំង​​ប្រចាំ​​កម្ពុជា អគារ​​លេខ​១ មហា​​វិថី​ព្រះ​មុនី​​វង្ស ពីថ្ងៃ​ចន្ទ​​ដល់​​ថ្ងៃ​​សុក្រ ពី​ម៉ោង​​៨៖៣​​០នាទី ដល់​​ម៉ោង​​១២ និង​​ពីម៉ោង១​​៤​​ដល់​​ម៉ោង១​៧​។

កាលបរិច្ឆេទ​ផុតកំណត់​ទទួលពាក្យ​គឺថ្ងៃ​​២២ ខែ​មិនា ឆ្នាំ​២០១៩ វេលា​​ម៉ោង​​៥​ល្ងា​ច​។

សម្រា​ប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង៖
កញ្ញា លុយស៊ីល សេហ្កាំង
មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ឧត្ត​ម​សិក្សា
ស្ថាន​ទូតបា​រាំង​ប្រចាំ​កម្ពុជា
អគារ​លេខ​១ មហាវិថី​ព្រះ​មុនីវ​ង្ស ប្រអប់​សំបុត្រ​ប្រៃសណីយ៍​លេខ​១៨ ភ្នំពេញ
ទូរស័ព្ទ​លេខ៖ +៨៥៥(០)២៣ ៤៣០ ០៣២
អ៊ីមែល៖ scac.phnom-penh-amba@diplomatie.gouv.fr

JPEG

កែប្រែចុងក្រោយ 06/03/2019

ត្រឡប់ទៅលើ