ការបើកទទួលពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលបារាំង សហហិរញ្ញប្បទានជាមួយក្រសួងអប់រំ សម្រាប់មុខវិជ្ជាSTEM ឆ្នាំ២០១៩

ក្នុង​ឆ្នាំ​២០១៩ ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​បើក​ទទួលពា​ក្យ​សុំអាហា​រូប​ករ​ណ៍ ដែលជា​ស​ហ​ហិរញ្ញ​ប្បទានជា​មួយ​ក្រសួងអ​ប់​រំ យុវ​ជន និង​កីឡាកម្ពុជា​។

សម្រាប់​ឆ្នាំ​សិក្សា ២០១៩​-​២០២០ អាហា​រូបករណ៍​មួយ​ប្រភេទ​ត្រូ​វ​បាន​ផ្ត​ល់​ជូន​៖

  • អាហា​រូបករណ៍​សម្រាប់​ថ្នាក់​បណ្ឌិត ដែល​មានថិរវេលា​៦ខែក្នុង​មួយ​ឆ្នាំ សម្រាប់​រយៈពេល​៣​ឆ្នាំ​នៃ​និក្ខេប​បទ​ថ្នាក់​បណ្ឌិត។ អាហា​រូបករណ៍​នេះ​សរុប​មាន​ចំនួន​១៨ខែ។​

ការ​ប្រកាស​ទទួលពាក្យសុំអាហារូបករណ៍ខាងលើ​បើក​​សម្រា​​​ប់​​និស្សិត និង​អ្នក​ស្រាវ​ជ្រាវ​វ័យក្មេង​ទាំងអស់​ ដែល​មាន​សញ្ជាតិ​ខ្មែរ និង​ដែល​មាន​បំណងសិ​ក្សា ឬស្រា​វ​ជ្រា​វ​នៅ​គ្រឹះ​ស្ថានឧត្តម​សិក្សា​បារាំង​ណា​មួយ។ អាហា​រូបករណ៍​នេះបើក​សម្រាប់​បេក្ខជន​ ដែល​មាន​បំណងសិក្សា​លើមុ​ខ​វិជ្ជា​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា វិស្វ​កម្ម និង​គណិតវិ​ទ្យា​(STEM) ហើយ​វិល​ត្រលប់​មកបម្រើ​ការ​ងារ​​ក្នុង​ថានៈ​ជា​សាស្រ្តាចារ្យ​-អ្នក​ស្រាវ​ជ្រា​វ​នៅប្រទេស​កម្ពុជា​ នៅ​ពេលប​ញ្ចប់​ការសិក្សា​ថ្នាក់​បណ្ឌិត​របស់​ខ្លួន​។

មុន​នឹង​ដាក់​បេក្ខ​ភាព សូមអា​ន​អោយ​បាន​ច្បាស់​នូវសេចក្តី​ពន្យល់​ណែ​នាំ​។​
ទាញ​យក​សេចក្តី​ពន្យល់​ណែ​នាំ
ទាញ​យក​ពាក្យ​សុំអា​ហារូប​ករណ៍ និង​បញ្ជីរាយ​ឯកសារ​ដែល​ត្រូវ​ភ្ជាប់

ពាក្យ​សុំអាហា​រូប​ករណ៍ និង​ឯកសារ​ពាក់​ព័ន្ធ​​ត្រូវ​យក​មក​ដាក់​នៅ​ស្ថាន​ទូត​បារាំងប្រចាំក​ម្ពុជា (នៅកា​រិយាល័យ​សហ​ប្រតិ​បត្តិការ និង​សកម្មភាព​វប្បធម៌​)​។ ពាក្យ​សុំត្រូវ​មាន​លក្ខណៈពេញ​លេញ និង​ដាក់​ក្នុង​ស្រោម​សំបុត្រ ដោយ​មាន​ចារ​នាម​ត្រកូល នាម​ខ្លួន និង​មុខ​វិ​ជ្ជាសិក្សា​របស់​បេក្ខ​ជន​។

ពាក្យសុំត្រូវ​យកម​កដា​ក់​នៅ​ស្ថាន​ទូតបារាំង​ប្រចាំ​កម្ពុ​ជា អគារ​លេខ​១ មហា​វិថី​ព្រះ​មុនីវ​ង្ស ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​សុក្រ ​ពី​ម៉ោង៨​៖៣០​នាទី ដ​ល់​ម៉ោង១២ និង​ពីម៉ោង​១៤ដល់​ម៉ោង១៧​។
កាលប​រិច្ឆេទ​ផុតកំណត់​ទទួល​ពាក្យ​គឺថ្ងៃ​២៩ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង៥​ល្ងាច​។

សម្រាប់​ព័ត៌មានប​ន្ថែម​សូម​ទាក់​ទង​៖
កញ្ញា លុ​យ​ស៊ីល សេ​ហ្កាំង
មន្រ្តី​ទទួលប​ន្ទុក​កិច្ចការ​ឧត្តម​សិក្សា
ស្ថាន​ទូតបារាំង​ប្រចាំ​កម្ពុ​ជា
អគារ​លេខ១ មហាវិថីព្រះមុនីវង្ស ប្រអប់សំបុត្រប្រៃ​សណីយ៍​លេខ​១៨-​ភ្នំពេញ
ទូរស័ព្ទ​លេខ​៖+៨៥៥​(០)​២៣ ៤​៣០ ០​៣២
អ៊ីមែល៖ scac.phnom-penh-amba@diplomatie.gouv.fr

JPEG

កែប្រែចុងក្រោយ 26/02/2019

ត្រឡប់ទៅលើ