ការរៃអង្គាសថវិកាដើម្បីជួសជុលវិហារ Notre Dame de Paris

តើ​លោក​អ្នក​អាចចូលរួមផ្តល់​ថវិកា​ដើម្បី​ជួសជុល​វិហារ Notre Dame de Paris ដោយ​វិធីណា​?
បន្ទា​ប់​ពីមាន​អគ្គីភ័យ​ដែល​បាន​បំផ្លាញ​ផ្នែ​ក​ខ្លះ​នៃ​វិហារ Notre Dame de Paris សកម្មភាព​នានាត្រូវ​បានធ្វើឡើង​ដើម្បី​រៃ​អង្គាស​ថវិ​កា​ជួសជុល​វិហារនេះ។​ តួអង្គ​ពាក់​ព័ន្ធ​នានា​បាន​ខិត​ខំ​ប្រឹងប្រែង​ជាមួយ​រដ្ឋា​ភិបាល​បារាំង​ដើម្បី​ឱ្យ​មនុស្ស​គ្រប់​រូប​អាច​ចូល​រួម​ផ្តល់​ជីវិត​ឡើង​វិញ​ដល់​បេតិភណ្ឌដ៏​មាន​តម្លៃ​នេះ​។

កាល​ពីយប់​ថ្ងៃទី​១៥ ខែ​មេសា វិហារ Notre Dame de Paris ត្រូវ​បា​​​​​​ន​អគ្គីភ័​យ​ឆា​ប​ឆេះ​យ៉ាងដំ​ណំ​។ ថ្វីត្បិ​ត​តែរចនា​សម្ព័ន្ធវិហា តួផ្នែក​ខាង​មុខ និង​ប៉​ម​ទាំង​ពីរ មិន​​ខូចខាត​ក៏​មែន​ពិត ប៉ុន្តែដំ​បូល​ផ្នែក​កណ្តាល ដំបូល​កន្លែង​ប្រគុំ​តន្ត្រី និង​ច្រៀង​ចម្រៀង​ថ្វាយ​ព្រះ រួម​​ទាំង​ព្រួញ​ដែល​នៅលើ​កំ​ពូល​ព្រះ​វិហារ ត្រូ​វ​បាន​អគ្គីភ័យ​លេប​ត្របាក់​។

JPEG

តើលោក​អ្នកអាច​ចូល​​រួមផ្តល់​​ថវិកា​នៅ​ទី​ណា និង​ដោយរ​បៀបណា​សម្រាប់​កា​រ​ជួស​ជុល​វិហារ​នេះ?
ដូច​អ្វីដែល​លោកប្រធានា​ធិបតី​បារាំង អេ​ម៉ានុយ​អែល ម៉ា​ក្រុង បាន​អះ​អាង វិហារ​នេះ​នឹង​ត្រូវ​ជួស​​ជុល​ទាំង​ស្រុង។ ប៉ុន្តែ​ការ​ជួស​ជុល​នេះ​ត្រូវ​ការ​ចំណាយ​ថវិ​កា។ អា​ស្រ័យ​ហេតុ​នេះ យើង​ខ្ញុំ​ត្រូវការ​ការ​ចូល​រួម​ចំណែក​ពី​សប្បុរ​​ស​ជ​ន​ទាំង​អស់​។

ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម និ​ង​ផ្តល់​ថវិកា ៖ www.rebatirnotredame.gouv.fr

កែប្រែចុងក្រោយ 22/04/2019

ត្រឡប់ទៅលើ