កិច្ចសហប្រតិបត្តិការផ្នែកអាវុធហត្ថ

JPEG

ក្នុ​ង​ក្រប​ខណ្ឌ​នៃគម្រោង​សហ​ប្រតិបត្តិ​ការ​រវាង​កង​អាវុធហ​ត្ថ​បា​រាំង និង​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​១៩៩៤ ស្ត្រី​មេប​ញ្ជា​ការនគរ​បាល​មួយ​រូប​មក​ពី​នាយកដ្ឋាន​សន្តិ​សុខ​សាធារណៈ​នៃ​ខេត្ត Gironde បាន​អញ្ជើញ​មក​វិទ្យា​ស្ថាន​កងរា​ជ​អាវុធ​ហត្ថ​កំបូល ពីថ្ងៃ​ទី៨ដ​ល់​ថ្ងៃ​ទី១២ ខែមេ​សា ដើម្បី​បណ្តុះ​បណ្តាល​មន្ត្រីអាវុធហ​ត្ថ​ចំនួន​១០៦នាក់ ដែល​ក្នុ​ង​នោះមាន​ស្ត្រី៨​រូប ពាក់​ព័ន្ធបច្ចេក​ទេស​សាកសួ​រ​អនី​តិ​ជន រង​គ្រោះ​ដោយ​ហិង្សារ និង​ការ​រំលោភផ្លូវ​ភេទ។​ មន្ត្រី​ទាំង​នោះប​ច្ចុប្បន្ន​កំពុង​បន្ត​ការ​បណ្តុះប​ណ្តាល​ស្តីពី​​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌ ហើយមក​ពី​គ្រប់​ខេត្ត​ក្រុ​ង​នៃព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​។ ការ​ផ្ទេរ​ចំណេះ​ដឹង​នេះ​អាច​ជួយ​ពង្រឹងស​មត្ថ​ភាពប្រតិ​បត្តិ​ការ របស់​កង​រាជអា​វុធ​ហត្ថ ដោយ​ទទួល​បាន​នូវ​ជំនាញ​បច្ចេក​ទេស​លើផ្នែក​ពាក់​ព័ន្ធនឹង​បទល្មើស​ផ្លូវ​ភេទ​ប្រព្រឹត្ត​លើ​អនី​តិ​ជន​។

កែប្រែចុងក្រោយ 24/04/2019

ត្រឡប់ទៅលើ