វេទិកាស្តីពីសន្តិភាពក្រុងប៉ារីស៍ ៖ ការប្រកាសបើកទទួលគម្រោង

លោក​អ្នក​ជា​អ្នក​ផ្តួច​ផ្តើម​គំ​និត ហើយ​មាន​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​មួយ​ដែល​ឆ្លើយ​តប​ទៅ​នឹ​ងបញ្ហា​ប្រឈម​ពិភព​លោក​? សូម​អញ្ជើញ​មក​បង្ហាញ​គម្រោង​របស់​លោក​អ្នក​ក្នុ​ង​ឱកាស​វេទិ​កា​ស​ន្តិភាព​ក្រុង​ប៉ារីស៍​លើក​ទី​២ ពី​ថ្ងៃទី​១១​ដល់​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ La Grande Halle de La Villette នា​ទីក្រុង​ប៉ា​រី​ស៍​។

PNG

វេ​ទិ​កាក្រុង​ប៉ារីស៍​ស្តីពី​សន្តិភាព គឺ​ជាវេទិកា​ប្រចាំ​ឆ្នាំដែល​ផ្តល់​ឱកា​ស​ដល់​តួអង្គ​អភិ​បាល​កិច្ចទាំង​អស់​ក្នុ​ង​ពិភព​លោក ផ្លាស់​ប្តូរមតិ​យោបល់​ស្តីពី​គម្រោង​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​​បញ្ហាប្រ​ឈម​ពិភពលោ​ក​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនា​គត។ វេទិកា​នេះផ្តោត​លើ​គម្រោងទាំង​ឡាយ​ណា​ដែល​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ដាក់​ឱ្យដំណើរ​ការ​ដំណោះ​ស្រា​យ​ជាក់ស្តែង និ​ង​ប្រកប​ដោយ​​ប​រិយាប័ន្ន ឆ្លើយតប​ទៅនឹង​បញ្ហា​ឆ្លង​ព្រំ​ដែន ដូច​ជាបម្រែ​បម្រួ​​ល​អាកាស​ធាតុ ការ​ធ្វើអន្តោ​ប្រវេសន៍ ការ​គ្រប់គ្រ​​ង​លំហ​ព័ត៌មាន​វិទ្យា ក្រ​ម​សីល​ធម៌​នៃភា​ព​វ័យឆ្លាត​សិប្ប​និម្មិត ការគ្រប​គ្រ​ង​អាំង​ទែរ​ណែត​។ល។

ការបើកទទួលគម្រោង
សូមដាក់គម្រោងរបស់លោកអ្នកតាមរយៈតំណភ្ជាប់នេះ
https://parispeaceforum.org/form-ca... រហូត​​ដល់​​ថ្ងៃទី​​១៣ ខែ​​ឧស​​ភា ឆ្នាំ​​២០១៩ វេលា​​ម៉ោង​​១៨ (ម៉ោង​​នៅ​​ទី​​ក្រុង​​ប៉ារីស៍​​)/​ម៉ោង​១៧​​(GMT)​។

ជា​រៀង​​រាល់​​ឆ្នាំ ការ​​ប្រកាស​​បើក​​ទទួល​​គម្រោ​ង​​ធ្វើឡើង​​ដើម្បី​​លើក​​ស្ទួយ និ​​ង​​គាំទ្រ​​ដល់​​គម្រោងពាក់​​ព័ន្ធ​​នឹង​​បទដ្ឋាន​​នានា (មាន​​ដូច​ជា​​អត្ថបទ​​ច្បាប់ វិ​​ធាន និង​​ការ​​អនុវត្តន៍​​ល្អ​​​នានា​​) ឬ​គម្រោ​​ង​​ស្ថា​ប័ន (ស្ថាប័ន​​ថ្មីៗ យន្ត​​ការ និង​​ដំណោះ​​ស្រាយ​​ប្រក​​ប​​ដោយ​​ការ​​បង្កើត​​ថ្មី​​នា​នា​)​ ដោយ​​ផ្តោត​​លើ​ប្រធាន​​បទ​​ចំនួន​​៦ធំៗ​៖​ សន្តិ​​ភាព និង​ស​ន្តិ​​សុខ ការ​​អភិ​​វឌ្ឍ បច្ចេក​​វិទ្យា​ថ្មីៗ សេដ្ឋ​កិច្ច​ប្រកប​ដោយប​រិយា​ប័ន្ន ​បរិ​ស្ថាន វប្ប​​ធម៌ និង​អប់​រំ​។ នេះគឺ​ជាឱកាសតែ​មួយ​គត់ដើម្បី​អភិវឌ្ឍ​គម្រោង​របស់​លោក​អ្នក ធ្វើឱ្យ​គេដឹង​អំពីគ​ម្រោង​របស់​លោក​អ្នក និង​ទទួលបាន​ការវាយ​តម្លៃពី​សំណាក់អ្នក​ចូលរួម​ដែល​មាន​វត្ត​មាន​មក​ពីគ្រប់​មជ្ឈ​ដ្ឋាន និង​ជួបជា​មួយ​ដៃគូ​​ដែល​​មាន​សក្តា​នុពល​​នានា​​។

តើ​អ្នក​ណាខ្លះ​អាច​ដាក់ស្នើ​គម្រោង​?
ការ​ប្រកាស​​ទទួល​​គម្រោ​ង​​នេះ​​បើក​​ទូលាយ​​សម្រាប់​​តួអង្គ​​អភិបាល​​កិច្ច​ក្នុ​ង​ពិភព​​លោក​​ទាំងអស់​ មាន​​ន័យ​​ថា​អង្គ​កា​​​រ​​អន្ត​រ​​ជាតិ អង្គការ​​ក្រៅ​​រដ្ឋា​​ភិបា​ល ប្រទេស​​​នានា ក្រុ​ម​​ហ៊ុន មូល​​និធិ​ ទីភ្នាក់​ងារ​​អភិ​វឌ្ឍន៍ ក្រុម​​សាស​​នា សមា​​គម ក្រុម​​ជំនាញ​​នានា និង​​សាកល​​វិទ្យា​ល័​យ ដែល​គាំ​ទ្រ​គម្រោង​​ណា​មួយ នៅក្នុង​​ដំណាក់​​កាល​​នៃ​ការ​​​បង្កើត ឬ​ក្នុង​​ដំណាក់​​កាល​ដំបូង​​នៃ​កា​រ​​ដាក់​ឱ្យ​​​ដំណើរ​​ការ​​។

លក្ខខណ្ឌ​ចូល​រួម និង​លក្ខខណ្ឌ​ជ្រើស​រើស​៖
ដើម្បី​​ចូល​​រួម​​បាន គម្រោ​ង​​របស់​​លោក​អ្នក​ត្រូ​វ​​បំពេញ​ល​ក្ខខណ្ឌ​​ទាំង​​៦​​ខាង​​ក្រោម​​៖

  • ត្រូវបាន​ដាក់ប​ង្ហាញ​ដោយអ​ង្គការ​មួយ ពោលគឺ​មិន​មែន​ដាក់​ដោយ​បុគ្គល
  • ត្រូវបាន​ដាក់ស្នើដោយ​ក្រុមកា​រងា​រ​មួយ ដែល​អាច​បញ្ជូនមនុស្ស​យ៉ាង​ហោចណា​ស់​ពីរ​នាក់ទៅ​ក្រុង​ប៉ារីស៍
  • ដាក់ស្នើ​ដំណោះស្រាយ​ជាក់ស្តែ​ង​ដើម្បីឆ្លើយតប​ទៅនឹងបញ្ហា​ប្រឈម ឬបញ្ហាឆ្ល​ង​ព្រំ​ដែន
  • ផ្តោត​យ៉ាងហោចណា​ស់​លើប្រធានបទ​មួយក្នុងចំណោមប្រធាន​បទធំៗ​ទាំង​៦
  • ស្នើនូវវិធីសាស្រ្តមួយប្រកប​ដោយ​កិច្ចសហ​ប្រតិ​បត្តិ​ការ
  • បង្ហាញ​នូវភាព​ដំណើរកា​រ​ទៅមុខ​ក្នុង​កម្រិ​​​តមួយ

ក្នុង​​ន័យ​នេះ​ គុណ​ភា​​ព និង​អត្ថប្រ​យោជន៍​​នៃ​គម្រោង​​របស់​​លោក​​អ្នក នឹង​​ត្រូវ​​បាន​​ពិ​​និត្យដោយ​​ផ្អែក​លើ​​លក្ខណៈវិ​​និច្ឆ័យ​​៖

  • សារ​​សំខាន់​​ផ្នែក​​នយោ​បាយ​​អំពី​បញ្ហា​​ដែល​​ត្រូ​​វ​បាន​​លើក​​ឡើង
  • លក្ខណៈ​បង្កើតថ្មី​នៃដំណោះ​ស្រាយ ឬវិធីសាស្រ្តដែលត្រូវ​បាន​ដាក់​ស្នើ
  • ភាព​ផ្សេងៗ​គ្នា និង​ចំនួននៃ​ភាគីសំខាន់ៗ​ដែល​ពាក់​ព័ន្ធ
  • ដំណាក់កាល​នៃការអ​ភិវឌ្ឍន៍​គម្រោង
  • លទ្ធភាព​ដែលគម្រោង​អាច​អនុវត្ត​បាន
  • អនុភាព​នៃ​​ឥទ្ធិពល​របស់​គម្រោង
  • ទស្សន​វិស័យ​នៃការ​អភិវឌ្ឍ ការ​ពង្រីក ឬ​ការ​ឆ្លើយ​តប
  • សមត្ថភាព​ក្នុងការ​បម្រើផ​ល​ប្រយោជន៍​រួម

ការប្រកាសទ​ទួល​គ​ម្រោង បើក​រហូត​ដល់​ថ្ងៃទី​១៣ ខែ​ឧសភា។​ ឯក​សារ​បេក្ខ​ភាព​ទាំង​អស់ ដែល​ត្រូវ​បាន​ដាក់ក្រៅពីគេ​ហ​ទំព័រ​សម្រាប់​ទទូល​​គម្រោង ឬត្រូវ​បាន​ដាក់​ក្រោយ​កាលបរិច្ឆេទ ឬផុតម៉ោង​ទទួល​ពាក្យ នឹ​ង​មិនត្រូវ​បាន​យក​ទៅ​ពិនិត្យ​នោះ​ទេ។ បេក្ខ​ភាពនឹង​ត្រូវបាន​ពិនិត្យ​ដោ​យគណៈ​កម្មាធិការ​ជ្រើស​រើស​ដែល​មាន​សមាជិ​ក១០នាក់​។ គម្រោង​ដែល​នឹង​ត្រូ​​វ​​បានជ្រើសរើស​ដើម្បីទៅ​បង្ហាញ​នៅប៉ារីស៍​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី​១៣ ខែ​​វិច្ឆិកា ឆ្នាំ​២០១៩ នឹង​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃ​ទី១​៨ ខែមិ​​ថុនា ឆ្នាំ​២០១៩។
ប្រភព​៖ https://parispeaceforum.org/

កែប្រែចុងក្រោយ 26/04/2019

ត្រឡប់ទៅលើ