អ្នកវិនិយោគនិងអ្នកការទូតបារាំងនៅអាស៊ានមកជួបជុំគ្នានៅភ្នំពេញ ដើម្បីពិភាក្សាពីទស្សនវិស័យរបស់បារាំងនៅក្នុងតំបន់


ក្រុម​ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ប្រទេស​បារាំង បាន​រៀបចំ​វេទិកា​អាស៊ាន​របស់​ខ្លួនជា​លើកដំបូង​នៅរាជធានីភ្នំពេញ​កាលពី​ថ្ងៃ​ទី៦​ និង​ទី៧ ខែមិ​ថុនា ដោយ​មាន​អ្ន​ក​ចូ​ល​រួមជាង​១៨​០​នាក់​។ ធុរ​ជន និង​ថ្នាក់​ដឹកនាំ​ក្រុម​ហ៊ុន ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រ​ទេសមួយ​ឬ​ច្រើន​នៅ​អាស៊ាន ឬ​ដែល​មាន​ចំណាប់អា​រម្ម​ណ៍​ចំពោះតំ​បន់​អាស៊ាន បាន​ផ្លាស់​ប្តូរ​មតិយោ​បល់​គ្នាអំពី​កាលានុវត្ត​ភាព​នានាស​ម្រាប់​ក្រុម​ហ៊ុន​បា​រាំង ព្រម​ទាំង​ពី​យុទ្ធ​សាស្រ្ត និង​ទស្សនវិ​ស័យ​បច្ចុ​ប្បន្ន និង​អនា​គត​។

ស្រ​ប​ពេលជាមួយគ្នា​នេះផ​ង​ដែរ ឯក​អគ្គរដ្ឋទូត​បារាំង​ប្រចាំនៅ​តាម​ប្រទេស​សមា​ជិកអា​ស៊ាន​ក៏​បាន​មកជួបប្រជុំគ្នា​ជាលើក​ដំបូងនៅភ្នំពេញ​ក្នុងក្របខ័ណ្ឌ​នៃសិក្ខា​សាលា​ប្រ​​ចាំ​ឆ្នាំរបស់​ពួក​គេ ដើម្បី​ពិភា​ក្សា​អំពី​ការវិវឌ្ឍផ្នែ​កន​យោបា​យ និង​សេដ្ឋកិច្ច​របស់​តំបន់ ​និងគិត​គូរ​ពីយុទ្ធសាស្រ្ត​របស់​ប្រទេស​បារាំង​នៅអា​ស៊ាន​។

តំណាងក្រ​សួង​អឺរ៉ុប​ និង​ការប​រទេស និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង​ក៏បានអ​ញ្ជើញមក​ពី​ទីក្រុង​ប៉ារីស៍ ដើម្បីចូល​រួមក្នុ​ង​ព្រឹត្តិការណ៍​ទាំងពីរ​ខាង​លើ ជា​អាទិ៍ លោក ធ្យែរី ម៉ា​ធូ (Thierry Mathou) ប្រធាន​នាយកដ្ឋាន​អាស៊ី និង​អូសេអា​នី នៃក្រ​សួងអឺ​រ៉ុប និងការបរ​ទេស ដែល​បាន​អញ្ជើញ​មក​កម្ពុជាជា​លើក​ទី​២ (បន្ទា​ប់​ពី​ទស្ស​ន​កិច្ចលើក​ទី​មួយកាល​ពី​ខែ​វិច្ឆិ​កា ឆ្នាំ២០១៧)​។ លោក​បានជួប​ជាមួយ​ឯកឧត្តម​ឧបនាយ​ក​រដ្ឋ​មន្រ្តី ប្រាក់ សុ​ខុ​ន រដ្ឋ​មន្ត្រីក្រ​សួងកា​រ​បរទេស និ​ង​សហ​ប្រតិ​បត្តិការ​អន្ត​​រ​ជាតិ ដើម្បី​ពិភាក្សា​គ្នាអំពី​ទំនាក់​ទំន​ង​រវាងប្រ​ទេស​ទាំង​ពីរ។​

សហ​គ្រិន និង​ឯកអគ្គរដ្ឋ​ទូតបា​រាំង​ប្រ​ចាំ​នៅតាម​ប្រទេស​ក្នុង​តំបន់​អាស៊ានបា​ន​ជួប​ជុំ​គ្នា​នា​​រា​ត្រីថ្ងៃ​ព្រហស្ប​តិ៍ ទី​៦​ខែមិថុនានៅ​ស្ថានទូតបារាំង​ដើម្បីចូល​រួមក្នុ​ង​ពិធី​ជប់​លៀង​មួយ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ជាកិតិ្ត​យស​ពីឯក​ឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋ​មន្រ្តី​ក្រ​សួងពា​ណិជ្ជកម្ម​។​

ព្រឹតិ្តការណ៍​ខាងលើឆ្លុះ​បញ្ចាំងពី​សារសំខាន់​នៃភាព​ជាដៃគូ​នយោ​បាយ និង​សេដ្ឋ​កិច្ច​រវាងប្រ​ទេស​បារាំ​ង និ​ង​កម្ពុជា ហើយ​នឹង​រួម​ចំណែក​ពង្រឹង​ភាព​ជាដៃ​គូនេះប​ន្ថែម​ទៀត​នា​ពេលខា​ង​​មុខ ​៕

រូបថតទី១ (ពីឆ្វេងទៅស្តាំ)៖
លោក TRIPONEY ទីប្រឹក្សាទី១នៃស្ថានទូតបារាំងប្រចាំកម្ពុជា
លោកស្រី HUMRUZIAN អនុប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង
លោក MAIN de BOISSIERE មន្ត្រីទទួលបន្ទុកបេសកកម្មសម្រាប់អាស៊ាន
លោក GALEY ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសហ្វ៊ីលីពីន
លោកស្រី JEANBLANC-RISLER ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ
លោក RAMAGE ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសព្រុយណេ
លោក LECHERVY ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសភូមា
លោក LORTHOLARY ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសវៀតណាម
លោកស្រី NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
លោក MATHOU ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី
លោក ABENSOUR ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសសិង្ហបុរី
លោក LAPLANCHE ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសម៉ាឡេស៊ី
លោក JUILLARD អនុប្រធាននាយកដ្ឋានការទូតផ្នែកសេដ្ឋកិច្ច
លោក BERTHONNET ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឥណ្ឌូណេស៊ី
លោក LAPOUGE ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រថៃ

កែប្រែចុងក្រោយ 07/06/2019

ត្រឡប់ទៅលើ