ចូលរួមអបអរបុណ្យជាតិបារាំងឆ្នាំ២០១៩

PNG

សូមអញ្ជើញ​លោក​អ្នក​ម​ក​ចូល​រួម​អបអរ​បុណ្យ​ជាតិ​បារាំង ថ្ងៃ​ទី​សៅរ៍ ​ទី​១៣ ខែ​កក្ក​ដា ចាប់​ពីម៉ោង​១៨​តទៅ​ ក្នុ​ង​ឧទ្យាន​ស្ថាន​ទូត​បា​រាំ​ង​។ បុណ្យ​ជាតិនេះ​ត្រូ​វ​បាន​រៀប​ចំឡើ​ងរួ​មគ្នា​ដោយ​ស្ថា​​​ន​ទូតបា​រាំង និ​ង​សភា​ពាណិជ្ជ​កម្ម និង​ឧស្សា​ហ​កម្ម បារាំ​ង​-ក​ម្ពុជា​!

ពិធី​បុណ្យ​ជាតិ​នេះបើ​ក​ទូលាយ​ឱ្យ​សាធា​រ​ណជ​ន​ចូល​រួម ដែល​មាន​អាយុ​ចាប់​ពី១​៨​ឆ្នាំ​ឡើងទៅ​។​​

លោក​អ្នក​អាច​ទទួល​ទាន​ស្រា​សំប៉ាញ ម្ហូបអាហារ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សណ្ឋា​គារ​ឡឺ​រ៉ូយ៉ា​ល់ និង​ហាង​នំបុ័ង Kayser ហ្វ្រូម៉ា សាច់ អម​ដោយ​ស្រា និង​ភេសជ្ជៈ។

ពិធី​ខាងលើ​នឹងប្រព្រឹត្តទៅ​អមដោយ​កម្មវិធី​ជាច្រើ​ន​៖ តន្ត្រី​របស់​ក្រុម Philippe Javel ការ​រាំ​​កម្សាន្ត ដែល​ចាក់​បទ​ភ្លេង​ដោយ DJ Shamane និងការ​ចាប់​ឆ្នោត​។

សូម​ស្វែង​យល់​ព័ត៌មា​ន​បន្ថែម​នៅលើ​គេហ​ទំព័រ​ស្ថាន​ទូត៖​
https:/​/kh.ambafrance.org/Celebrations-grand-public-de-la-F…

សូម​រួស​រា​ន់ទិ​ញសំ​បុត្រចូល​រួម​តាម​តំណ​ភ្ជាប់៖ https://hello.last2ticket.com/event/1874

​និ​ង​នៅតា​ម​កន្លែង​នានា​នៅរាជធានីភ្នំពេញមាន​ដូច​ជា៖​

  • សភាពា​ណិជ្ជ​កម្ម និ​ង​ឧស្សា​ហ​កម្ម​បារាំ​​ង កម្ពុ​ជា ផ្ទះ​លេខ​៣០ មហា​វិថី​ព្រះនរោ​ត្តម ភ្នំ​ពេញ
  • Last2ticket Asia៖ ផ្ទះលេ​ខ​២០b​ ផ្លូវ​លេខ​២៨២ ភ្នំ​ពេញ
  • វិទ្យា​ស្ថាន​បារាំង​នៅ​កម្ពុជា៖ ផ្ទះ​លេខ​២១៨ ផ្លូវ​កែវ​ជា ភ្នំ​ពេញ
  • ភោជ​នីយ​ដ្ឋាន Open Wine ៖ ផ្ទះលេខ​២១៩ ផ្លូវ​លេ១​៩ ភ្នំ​ពេញ
  • ភោជ​នីយ​ដ្ឋា​ន Khema៖ កែង​ផ្លូ​វ​២២៨ និង​ផ្លូវ​៥១ ភ្នំពេញ
  • និង​ភោជ​នីយ​ដ្ឋាន Khema ផ្ទះ​លេខ​៤១ ផ្លូវលេ​ខ១៣ ផ្លូវ​ឧក​ញ៉ា​សន្ធ​រ​ម៉ុក

សូម​ជម្រា​ប​ថា​សំបុត្រ​ពុំមានលក់​នៅច្រក​ចូល​ស្ថាន​ទូត​នោះ​ទេ​។

សេចក្តីណែនាំ​មួយ​ចំនួន៖ មា​ន​ការ​ពិនិត្យ​អត្តសញ្ញា​ណ​ប័ណ្ណ​នៅ​ច្រ​ក​ចូល​។ អ្នក​ចូល​រួម​ត្រូវស្លៀក​សម្លៀក​បំពាក់​សម​រម្យ។ ពុំអនុញ្ញា​ត​ឱ្យយក​កាបូបធំ​ចូល​នោះទេ​។ មាន​ចំណត​ម៉ូតូ តែគ្មាន​ចំណតរ​ថយន្ត​ឡើយ​។

ក្នុង​ករណី​បុគ្គល​ណា​មាន​ឥរិយាបថមិ​ន​សមរ​ម្យ ស្ថាន​ទូតបារាំង​សូម​​រក្សា​សិទ្ធិ​មិន​អនុញ្ញាត​ឱ្យបុគ្គល​នោះចូល​ស្ថាន​ទូត និង​ឱ្យ​ជន​នោះ​ចេញ​ពីស្ថា​ន​ទូត​។

កែប្រែចុងក្រោយ 10/07/2019

ត្រឡប់ទៅលើ