ការគោរពវិញ្ញាណក្ខន្ធសពលោកប្រធានាធិបតី ហ្សាក់ ហ្ស៊ីរ៉ាក់

ពិធីគោរពវិញ្ញាណក្ខន្ធលោកប្រធានាធិបតីបារាំង ហ្សាក់ ហ្ស៊ីរ៉ាក់ ដែលទទួលមរណភាព​ កាលពីម្សិលមិញ នឹងត្រូវរៀបចំ​នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២:៤៥នាទីរសៀល នៅស្ថានទូតបារាំង។

បន្ទាប់ពីការថ្លែងរបស់លោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំ​កម្ពុជា ការស្មិងស្មាធិ៍​រយ:ពេល​១នាទី នឹងត្រូវធ្វើឡើង​នៅម៉ោង៣រសៀល។

អ្នកដែលមានបំណងចូលរួមនៅក្នុងពិធីនេះ​ សូមមេត្តា​ជូនដំណឹង​ជាមុន​មកកាន់ស្ថានទូតអោយ​បានត្រឹម​ថ្ងៃចន្ទ​វេលាម៉ោង១១ព្រឹក តាមរយ:អ៊ីមែល consulat.phnom-penh-amba@diplomatie.gouv.fr

អ្នកចូលរួមសូមអញ្ជើញមកដល់កន្លែងប្រារព្ធពិធី​ នៅចន្លោះ​ម៉ោង២:៣០និងម៉ោង២:៤៥នាទី​រសៀល។

ម៉្យាងទៀត អ្នកដែលមានបំណងសរសេរសាររំលែកទុក្ខនៅ​លើសៀវភៅ​ក្រាំងមាស អាចអញ្ជើញ​មកសរសេរនៅក្នុង​បន្ទប់រង់ចាំ​របស់ស្ថានកុងស៊ុល (នៅក្នុង​ស្ថានទូតបារាំង) នៅថ្ងៃចន្ទ ទី៣០កញ្ញានេះ ពីម៉ោង១០ដល់​ម៉ោង១២ព្រឹក និងពីម៉ោង​២ដល់ម៉ោង​៥រសៀល។

កែប្រែចុងក្រោយ 11/10/2019

ត្រឡប់ទៅលើ