ការជួសជុលការិយាល័យ​ទិដ្ឋាការ​របស់ស្ថាន​ទូត​បារាំង

ស្ថានទូតបារាំង​​ធ្វើការ​ជួសជុល​ការិយាល័យ​ទិដ្ឋាការ​ទាំង​ស្រុង ដើម្បី​កែ​លម្អ​កន្លែង​ទទួល​ភ្ញៀវដែល​មាន​បំណង​អញ្ជើញ​ទៅ​ប្រទេស​បារាំង និង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ដែល​ប្រទេសបារាំង​តំណាង​ឱ្យនៅ​កម្ពុជា។

ការជួសជុលខាងលើទទួលបានហិរញ្ញវត្ថុពីសហគមន៍អឺរ៉ុប តាមរយៈមូលនិធិអឺរ៉ុបសម្រាប់សន្តិសុខផ្ទៃក្នុង។ ការជួសជុលចាប់ផ្តើមនៅថ្ងៃសុក្រទី១១ ខែតុលា ហើយនឹងបញ្ចប់នៅថ្ងៃពុធទី១៣ ខែវិច្ឆិកា។ ការជួសជុលតម្រូវឱ្យបិទការិយាល័យទិដ្ឋាការពីថ្ងៃចន្ទទី៤ ខែវិច្ឆិកាដល់ថ្ងៃពុធទី១៣ ខែវិច្ឆិកា។

ក្នុងអំឡុងថិរវេលានៃការបិទការិយាល័យទិដ្ឋាការ មានតែពាក្យសុំទិដ្ឋាការដែលមានលក្ខណៈបន្ទាន់ប៉ុណ្ណោះ ទើបត្រូវបានយកមកពិនិត្យ។ ចំពោះលោកអ្នកដែលបានធ្វើការណាត់ជួបរួចហើយដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅថ្ងៃ ទី៤ ទី៥ និងទី៦ខែវិច្ឆិកា ការិយាល័យទិដ្ឋាការនឹងធ្វើការទាក់ទងដើម្បីផ្តល់ការណាត់ជួបនៅថ្ងៃផ្សេងទៀត។

សម្រាប់រាល់ចម្ងល់នានា សូមទាក់ទងការិយាល័យទិដ្ឋាការតាម៖ visas.phnom-penh-amba@diplomatie.gouv.fr

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកមេត្តាអធ្យាស្រ័យ។

កែប្រែចុងក្រោយ 11/10/2019

ត្រឡប់ទៅលើ