អាហារូបករណ៍រដ្ឋាភិបាលបារាំង ឆ្នាំ២០២០

បើក​ទទួល​ពាក្យ​រហូត​ដល់​ម៉ោង​៥ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២​០២០​

អាហា​រូបករណ៍​នេះ​បើក​សម្រាប់​និស្សិត និង​អ្នក​ស្រា​វ​ជ្រា​វ​វ័យ​ក្មេង​កម្ពុជា​ទាំង​អស់ ដែល​មានបំណង​ទៅ​សិក្សា ឬ​ស្រាវ​ជ្រា​វ​នៅប្រ​ទេស​បារាំង​នៅ​តាម​គ្រឹះ​ស្ថាន​ស្រា​វ​ជ្រាវ​បារាំង​ណាមួយ​។
សម្រាប់​ឆ្នាំសិក្សា ២០​២០-​២០២១ អាហារូ​បករណ៍​២ប្រភេទ​ត្រូវ​បាន​ផ្តល់​ជូន​៖

  • អាហារូប​ករណ៍​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់​ខ្ពស់ មាន​រយៈ​ពេល​១០​ខែ ក្នុង​មួយ​ឆ្នាំ​។
  • អាហារូ​បក​រ​ណ៍​សម្រាប់​ថ្នា​ក់​បណ្ឌិត ដែល​មាន​រយៈ​ពេល​១៨​ខែ សម្រា​ប់​រយៈ​ពេល​៣​ឆ្នាំ​នៃនិក្ខេ​ប​បទ​ថ្នា​ក់​បណ្ឌិត​។

អាហារូប​ករណ៍​ខាងលើ​បើក​សម្រាប់​និស្សិត និង​អ្នក​ស្រាវ​ជ្រាវ​លើ​គ្រប់​មុខ​វិជ្ជា​ទាំង​អស់​។ ដោយ​ឡែក​ឆ្នាំ​នេះ ស្ថាន​ទូតបារាំង​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ជា​​ពិសេស​លើពា​ក្យ​សុំអា​ហារូប​ករណ៍​សម្រា​ប់​មុខ​វិជ្ជា​ខាង​ក្រោម ៖

  • នីតិ​សាធា​រណៈ និង​នីតិ​អន្ត​រ​ជាតិ សេដ្ឋ​កិច្ច ភាសា​វិទ្យា ប្រវត្តិ​សាស្រ្ត​-បុរាណ​វិទ្យា នរៈវិទ្យា
  • កសិ​អេ​កូឡូ​ហ្ស៊ី ភាពងា​យ​ទទួល​រង​គ្រោះ និង​វិសម​ភាព​ទាក់ទងនឹងលទ្ធ​ភាព និង​ការ​ប្រើប្រាស់​ធន​​ធាន​​ធម្ម​​ជាតិ
  • វិទ្យា​សាស្រ្ត​វិស្វ​កម្ម ៖ មេកា​​ត្រូ​និក ទូរ​​គ​ម​​នា​គ​​ម​​ន៍ និង​​បណ្តាញ ទេព​​កោសល្យ​​ផ្នែ​ក​ថាម​​ពល ទេព​កោសល្យ​ឧស្សា​ហកម្ម ឬទេ​ពកោសល្យ​ចំណី​អាហារ វិស្វកម្ម​ផ្នែក​ទឹក និង​បរិស្ថាន។

មុន​នឹង​ដាក់​បេក្ខភាព សូម​អាន​អោយ​បាន​ច្បាស់​នូវ​សេច​ក្តីពន្យល់​ណែនាំ។​

ទាញយកសេច​ក្តីពន្យល់​ណែនាំ
ទាញយកពាក្យសុំអាហារូបករណ៍

ពាក្យ​សុំអា​ហារូប​ករណ៍ និង​ឯកសា​រ​ពាក់​ព័ន្ធ​ត្រូវ​យក​មក​ដាក់​នៅ​ការិយា​ល័​​​យ​សហប្រតិ​បត្តិការ និង​សកម្មភាព​វប្ប​ធម៌ នៃស្ថា​នទូ​ត​បារាំ​ង​ប្រ​ចាំ​កម្ពុជា​។
ការ​ដាក់​ពាក្យសុំ​ធ្វើ​ឡើង​នៅស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា អគារ​លេខ​១ មហា​វិថី​ព្រះ​មុនី​វង្ស ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង៨​៖៣​០​នា​ទី ដល់​ម៉ោង​១២ និង​ពី​ម៉ោង១៤​ដល់ម៉ោ​ង​១៧ ឬតា​មអ៊ី​មែល​តាម​រយៈអា​សយ​ដ្ឋាន scac.phnom-penh-amba@diplomatie.gouv.fr ។

ក្នុង​ករណីពាក្យសុំដាក់​នៅស្ថាន​ទូត​បារាំ​ង ពាក្យ​សុំនោះ​ត្រូវ​មាន​​ លក្ខណៈ​​ពេញ​លេញ និង​ដាក់ក្នុង​ស្រោម​សំបុត្រ ដោយ​មាន​ចា​រនាម​ត្រកូល នាម​ខ្លួន និង​មុខ​វិជ្ជា​សិក្សា​របស់បេក្ខ​ជន​។

កាលបរិច្ឆេទ​ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃ​ទី​២៧ ខែមី​នា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​ល្ងាច​។
សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ទាក់​ទង​៖
កញ្ញា លី​ហ្សា កាសា​ម៉ា​ហ្ស៊ូ
មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ឧត្ត​ម​សិក្សា
ស្ថា​ន​ទូត​បារាំង​ប្រចាំ​កម្ពុ​ជា
អគារ​លេខ១ មហា​វិថី​ព្រះមុនីវ​ង្ស ប្រអប់​សំបុត្រ​ប្រៃសណីយ៍​លេខ​១៨ ភ្នំពេញ
ទូរ​ស័ព្ទ​លេខ៖ +៨៥៥(០)​២៣ ២៦ ០០ ​៣៥
អ៊ីមែល៖ scac.phnom-penh-amba@diplomatie.gouv.fr

PNG

កែប្រែចុងក្រោយ 04/02/2020

ត្រឡប់ទៅលើ