កា​រិយាល័យ​ទិដ្ឋាការ​ចាប់ផ្តើម​ផ្តល់​ទិដ្ឋា​ការ​ឡើងវិ​ញជាបណ្តើរៗ

កា​រិយា​ល័យ​​ទិដ្ឋាកា​រ​​​នៃ​ស្ថាន​​​ទូត​បារាំង​​ប្រ​ចាំ​​​កម្ពុជា ​បាន​​ចាប់ផ្តើម​​ផ្ត​ល់​​ទិដ្ឋា​​ការ​​ឡើង​វិ​​ញ​នៅ​ថ្ងៃ​​ទី​​១៥ ខែ​​មិថុ​​នា ឆ្នាំ​​២០២០​​។

ចា​​ប់​​ពីថ្ងៃ​ទី​​១៥ ខែ​​​មិថុនា​​ ត​ទៅ គេហទំ​​ព័​​រ​ណាត់​ជួបតា​​មអ៊ិ​​ន​ធើរ​នែត​ត្រូ​វ​បាន​​​ដាក់​​ឱ្យ​​ដំ​ណើរការ​​សារ​​ជា​ថ្មី។ ដើម្បី​​គោរព​​វិធាន​កា​រ​​អនា​​ម័យ​ និ​​​ង​គម្លា​​​ត​​សង្គម​ ម៉ោង​​ពេល​​ណាត់​ជួ​ប​​ត្រូ​​​វ​បានដាក់​​ឱ្យ​ឃ្លា​​ត​គ្នា​​ជាង​​មុន។ ដើម្បី​​ចូល​​ទៅក្នុង​​បន្ទប់​​កា​រិ​យាល័យ​​ទិដ្ឋា​​ការ អ្នក​​ស្នើសុំទិដ្ឋា​​ការ​​ត្រូ​វ​ពាក់​​ម៉ាស ឱ្យ​គេ​យក​សី​តុណ្ហ​ភាព និង​​លាងស​ម្អាត​​ដៃដោ​​យ​​ប្រើ​ទឹ​​ក​​អាល់​​កុល ឬ​ជែ​ល​​​។
មក​​ទល់​​ពេល​​នេះ ម៉ោង​​ពេល​​បើក​​ទទួល​​សាធារ​ណ​ជន​​មិន​​មានកា​​រ​ផ្លាស់​ប្តូរ​​នោះ​​ទេ។​

ការ​​ស្នើសុំ​ទិដ្ឋា​ការ​​ដែលមា​​ន​​កម្មវត្ថុដូ​ច​​ខាង​ក្រោម នឹង​​ត្រូវ​បាន​​យក​​ទៅពិ​និត្យ​ជា​អា​​ទិ​ភា​ព ៖

  • ការ​​សិក្សា/​ការ​​ប្រឡង​​ប្រ​ជែង (ការ​​ស្នា​​​ក់​នៅរយៈ​ពេ​ល​​ខ្លី និង​​វែង​)
  • ហេតុ​​ផល​​ការ​​ងារ (ការ​​ស្នាក់​​នៅរយៈ​ពេ​​ល​​ខ្លី និង​​វែង​)
  • ហេតុផ​ល​​គ្រួសារ​​សម្រា​​ប់​កា​រ​តាំ​ង​​នៅប្រទេ​ស​​បា​រាំ​​ង

យើង​ខ្ញុំ​សូមជ​​ម្រា​​ប​ជូន​អ្នក​​ស្នើសុំទិដ្ឋា​ការ​​ឱ្យបាន​​ជ្រា​ប​ថាកា​​រ​ផ្តល់​ទិដ្ឋាការ​​មិន​ធា​នា​​នូវល​ទ្ធភាព​​ចូល​បាន​ភ្លាមៗ​ទៅ​ក្នុ​ង​​ទឹក​ដី​បារាំងនោះ​​ទេ ដោយ​​សារ​​លទ្ធ​ភាព​​នេះនៅ​​ត្រូ​វ​​បាន​​ដាក់ឱ្យស្ថិតក្រោម​​ការ​រិត​ត្បឹត​នានា​ ដែលត្រូវ​​បាន​​អនុវត្ត​នៅ​​តាម​​ព្រំ​​ដែន។​ ​មុន​​នឹងដាក់​ពាក្យ​​សុំទិ​ដ្ឋា​​ការ អ្ន​ក​​ស្នើសុំ​គប្បី​​ពិនិត្យ​ផ្ទៀង​​ផ្ទា​​ត់​​ថាខ្លួន​​ត្រូ​​វ​បាន​​អនុញ្ញាត​​ឱ្យចូល​​ទៅប្រទេ​ស​​បារាំង​​ឬយ៉ា​​​​ង​​ណា ដោយ​​ចូល​ទៅ​មើល​គេហ​​ទំ​ព័រ​​៖
https://www.immigration.interieur.gouv.fr

សូមចូលទៅកាន់គេហទំព័រ France-visas ដើម្បីទទួលបានព័ត៌មានអំពីទិដ្ឋាការទៅប្រទេសបារាំង។ សូមណាត់ជួបជាមុន ដើ្បម្បីដាក់ពាក្យសុំទិដ្ឋាការ។ សម្រាប់សំណួរផ្សេងៗ សូមសរសេរមកកាន់ការិយាល័យទិដ្ឋាការ

កែប្រែចុងក្រោយ 23/06/2020

ត្រឡប់ទៅលើ