អបអរបុណ្យជាតិបារាំងតាមរយៈម្ហូបអាហារ​

តាម​រយៈ​កិ​ច្ចសហ​ប្រតិបត្តិ​ការ​ជាមួយ​សភា​ពាណិជ្ជ​កម្ម និង​ឧស្សាហ​កម្ម​បារាំ​ង កម្ពុ​ជា (CCIFC) ព្រឹត្តិ​ការណ៍​សាមគ្គី​មួយ​ត្រូ​​វ​បាន​រៀបចំ​ឡើងដោ​យ​ភោជ​នីយដ្ឋាន​បា​រាំង និង​សម្រាប់​ភោជ​​នីយ​ដ្ឋាន​បារាំ​​​ង​។ កម្ម​វិធី​«អប​អរ​បុណ្យ​ជាតិ​តាម​រយៈ​ម្ហូប​អាហារ​» មាន​គោល​ដៅចូ​ល​រួមចំ​ណែក​គាំទ្រ​ដល់​ក្រុម​ហ៊ុនម្ហូ​​ប​អាហារ និង​ជាង​នេះ​ទៅ​ទៀត​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​សហ​គ្រិន និ​យោ​ជិត ផលិត​ករ​ក្នុង​ស្រុក និង​អ្ន​ក​ម៉ៅកា​រ​បន្ត​។ល។

សូ​ម​ចូលរួ​ម​អបអ​រ​បុណ្យជា​តិ​បារាំង ដោយ​ជួប​ជុំជា​មួយក្រុ​ម​គ្រួ​សារ ឬ​មិត្តភ​ក្តិ មិន​ថាលោ​ក​អ្នកនៅ​ភ្នំពេញ សៀម​រាប ឬ​នៅ​បាត់​ដំ​បង នៅ​តាមភោជនីយដ្ឋាន​ដែល​លោក​អ្ន​ក​ជ្រើស​រើស ដើ​ម្បីបង្ហាញ​អំពី​សាម​គ្គីភាព​​​ដ៏​ស្មោះ​​ស្ម័គ្រ​។

សូម​ជូន​ពរលោក​អ្នក​ទាំងអស់​ទទួល​បាន​នូវ​បុណ្យ​ជាតិ​បារាំង​ដ៏ម​នោ​រម្យ​។

សូម​ស្វែង​យល់​អំពី​កម្មវិធី​ថ្ងៃ​ទី១​៣ និង​ទី​១៤​កក្កដា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថាន​ទូត​បា​រាំង​ប្រ​ចាំកម្ពុ​ជា និង​ទំព័រ​ហ្វេស​ប៊ុក​របស់សភា​ពា​ណិជ្ជ​កម្ម និង​ឧស្សា​ហ​កម្ម​បា​រាំង​កម្ពុជា CCIFC​។

លោក​អ្នក​អាចស្វែង​យល់​ផង​ដែរ​អំពី​ផែន​ទីបង្ហាញ​អំពីភោជនីយ​ដ្ឋាន​ដែល​ចូលរួ​ម និងព្រឹត្តិ​ការណ៍​ផ្សេងៗ​រៀបចំ​ឡើងក្នុងក្រ​ប​ខ័ណ្ឌ​នៃក​ម្ម​វិធី​នេះនៅ​លើគេ​ហទំព័រ​របស់​សភា​ពាណិ​ជ្ជ​កម្ម និង​ឧស្សា​ហ​កម្ម​បារាំង​កម្ពុជា​

កែប្រែចុងក្រោយ 13/07/2020

ត្រឡប់ទៅលើ