បារាំងរួមជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបើកការដ្ឋានសាង​សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតធំជាងគេនៅកម្ពុជា

JPEG
នៅថ្ងៃ​​ទី១ ខែ​​កុម្ភៈ មាន​​ពិធី​បើកដំ​​ណើរការ​​ការ​ដ្ឋាន​​សាង​​ស​ង់​​រោង​​ចក្រ​​ប្រព្រឹត្ត​ក​ម្ម​​ទឹក​​ស្អាតបាក់​​ខែងដែ​ល​​ជា​​រោងច​ក្រ​​ធំ​ជាង​គេ​បំផុត​​មិន​ធ្លាប់​​មាន​​នៅ​​កម្ពុជា ក្រោម​​អធិប​តី​ភាព​​ដ៏ខ្ពង់​​ខ្ព​ស់​​របស់​​សម្តេច​​អគ្គ​​មហា​​សេនា​​បតី​​តេជោ​ ហ៊ុន សែន នា​​យក​រដ្ឋ​មន្ត្រី​នៃព្រះ​​រាជា​ណា​ច​ក្រ​កម្ពុ​ជា និង​​ដោ​​យ​មាន​​វត្ត​មាន​​លោក​​ជំទាវ អេ​វ៉ា ង្វៀន ប៊ិញ ឯក​​អគ្គ​រដ្ឋ​ទូត​​បា​រាំ​ង​​ប្រ​ចាំ​ក​ម្ពុជា​។ គម្រោង​​នេះ​ដែល​​ទទួល​​បាន​ហិរញ្ញប្បទាន​​ពី​ទី​ភ្នាក់​ងារ​​អភិ​​វឌ្ឍន៍​​បា​​រាំ​ង (AFD) នឹង​​ចូ​ល​​រួមចំ​ណែក​​ក្នុង​​ការ​សម្រេ​​ច​​ឱ្យបាន​​នូវគោល​ដៅ​រ​បស់​​រាជ​រដ្ឋា​ភិ​បា​ល​កម្ពុជា ក្នុង​​ការ​ធានា​​ឱ្យប្រជា​ព​ល​រដ្ឋ​​កម្ពុជា​​ទាំងអ​ស់​​មាន​​ទឹក​ស្អាត​​​ប្រើ​ប្រាស់​​ត្រឹម​​ឆ្នាំ​​២០២៥។​

ចាប់​​តាំង​ពី​ដើម​​ឆ្នាំ​២០០០ រាជ​​ធានី​​ភ្នំ​ពេញ​​ពង្រី​ក​ខ្លួន​​ឥត​​​ឈប់​ឈ​រ។ ប្រ​​ជា​ពលរ​ដ្ឋ​​ដែល​​រស់​​នៅក្នុង​​ទីក្រុង​នេះបា​​ន​​កើន​ឡើង​ពី​​១​លាន​​​ទៅ​២,៣​លាន​​នាក់ ជា​​ហេតុធ្វើឱ្យ​​តម្រូ​វ​​ការ​​ទឹក​​ស្អាតមាន​​​ការ​​កើន​ឡើង​​ជា​ប្រចាំ​។ បន្ទា​​​ប់​​ពីបា​ន​​បង្កើន​​សមត្ថភាព​​ផលិត​​កាលពី​ចន្លោះ​ឆ្នាំ​​​២០១២ និង​​២០១៧ ដើម្បី​​​ឆ្លើយ​ត​ប​​នឹង​​តម្រូ​វ​​ការ​នេះ​ ចាប់​​ពីពេល​នេះតទៅ រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​​ភ្នំ​ពេញ​មាន​​គោល​​ដៅ​​រក្សា​​នូវ​ប​រិ​មាណនៃ​​​ការ​​ផ្គត់​​ផ្គង់​​របស់​​ខ្លួន​​នៅ​​រាជ​​ធានីភ្នំ​ពេញ និង​ពង្រីកការ​​ចែក​​ចាយ​​ទៅកាន់​​​តំបន់​​​ជាយ​​​រាជធានីភ្នំពេញ​​​ផង​​ដែរ​។

គម្រោងដ៏ធំមិនធ្លាប់មាន
គម្រោង​សាងស​ង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​​បាក់​​ខែង មាន​លក្ខណៈខុ​សប្លែក​ពី​គម្រោងដទៃ​ទៀតលើ​ទិដ្ឋភាព​ជា​ច្រើន។

ជាបថម​​លើទិដ្ឋភាព​បច្ចេក​ទេស៖ នៅ​ពេលដា​ក់​ឱ្យ​ដំណើរ​ការ រោងចក្រ​នេះនឹ​ង​បង្កើនសម​ត្ថភាព​ផលិតទឹកស្អាតសរុប៦៥%​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​។

តាម​រយៈកា​រ​ពង្រី​ក​បណ្តាញ​នេះ គេហដ្ឋា​នថ្​មីៗ​ចំនួ​ន​១០០ ០០០ និង​ក្រុមហ៊ុន​២៥ ០០០ នឹង​ទទួ​ល​​បានកា​រ​ភ្ជាប់​បណ្តាញ ជា​ពិសេសនៅ​តា​ម​តំបន់​ជាយក្រុ​ងដែ​លនៅ​ឆ្ងាយៗ​បំផុត​ដែលប្រ​ជា​ពលរដ្ឋ​មានចំ​ណូល​ទាប ហើយគុ​ណភាពនៃការ​ផ្តល់សេវា​នឹងត្រូវកែលម្អ​សម្រាប់​អតិ​ថិជនដែល​ទទួល​បាន​ការត​ភ្ជាប់​បណ្តាញ​រួច​ហើយ​។

ជាង​នេះទៅ​ទៀត គម្រោ​ង​នេះមា​ន​លក្ខណៈ​ពិសេស​ដោយ​សារ​ទំហំ​នៃ​ការ​​វិនិ​យោគ ពោលគឺទឹក​ប្រាក់​​ចំនួន​​៣៨១,៤លានដុល្លារ​ត្រូវ​បាន​ផ្ត​ល់​ជូន ដែល​ក្នុង​នោះហិរញ្ញប្បទាន១៨៦​លានដុល្លារ​ទទួល​បាន​ពី​​ទីភ្នា​ក់​​ងារ​​អភិ​វឌ្ឍន៍​បា​​រាំង ១០០​លានដុ​ល្លា​រ​​ពីធនាគា​រ​វិនិយោគអឺ​រ៉ុប ​១៥​លាន​​ដុល្លា​រ​​​ជាជំនួយ​​​របស់​​​សហភាព​​អឺរ៉ុប​ដំណាក់កាលទី១ និង​៨០​លាន​ដុល្លារជា​ទឹក​ប្រាក់វិនិ​យោគ​ផ្ទាល់​របស់​រដ្ឋាករ​ទឹកស្វ​យ័តក្រុង​ភ្នំពេញ។​

រោងច​ក្រប្រ​ព្រឹត្តកម្មទឹក​ស្អាត​ខាងលើ​នឹង​មាន​សមត្ថ​ភាព​ផលិត​ទឹក​ស្អាត​សរុប​ចំនួន​៣៩០ ០០០ ម៉ែត្រ​គូបក្នុង​មួយ​ថ្ងៃ ដោ​យ​ការ​សាងស​ង់​ធ្វើឡើង​ជាពី​​រ​ដំណាក់កា​ល។ ដំណាក់កាល​ទី១​ចំនួន​១៩៥ ០០០ម៉ែត្រ​គូបក្នុង​មួយ​ថ្ងៃ នៅ​ពេល​រោងចក្រ​ត្រូ​វ​បាន​ដាក់ឱ្យ​ដំណើរ​ការ​នៅត្រីមាស​ទី១​នៃ​ឆ្នាំ២០២៣ ហើយ​រោងចក្រ​នឹង​មានស​មត្ថភាព​ផលិត​ទឹក​ស្អាត​​ពេញលេញមួ​យ​ឆ្នាំ​ក្រោ​យ​​ការ​​បញ្ចប់​ដំណាក់កាល​ទី២។

ជំនាញរបស់បារាំងនៅក្នុងគម្រោងនេះ
គម្រោងនេះ​គឺជាឱ​កាស​សម្រាប់​រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំ​ពេញ ធ្វើ​ការគូសបញ្ជាក់​សារ​ជាថ្មី​នូវទំនុកចិ​ត្ត​របស់​​ចំពោះ​​ក្រុម​ហ៊ុ​ន​បា​រាំ​ង​​នៅ​​កម្ពុជា។ ការ​សិក្សាសមិទ្ធិ​លទ្ធភាព​ដែល​ទទួលបាន​ហិរញ្ញ​វត្ថុ​ពីទី​ភ្នាក់ងារ​អភិវឌ្ឍ​ន៍​បា​រាំង ក្នុង​ភាព​ជាដៃគូជា​មួយ​ស្ថាន​ទូតបា​រាំង បានអនុ​ញ្ញាត​ឱ្យ​គេកំណត់​បាន​នូវគ​​ម្រោង​មួយ​ដែល​មាន​និរន្ត​ភាព​។

ជាង​នេះទៅ​​ទៀត ក្រុ​ម​ហ៊ុនបា​រាំង​ជាច្រើន​ត្រូវ​បាន​ជ្រើ​ស​រើស បន្ទាប់​ពីការ​ដាក់​ឱ្យ​ដេញថ្លៃ​ សម្រាប់​ការ​ដាក់​ឱ្យ​ដំណើរ​ការ ជា​ពិសេស​ក្រុម​ហ៊ុន SAFEGE/SUEZ Consulting ដែលត្រូវបានជ្រើសរើ​សស​ម្រាប់​​ការ​ត្រួត​ពិនិត្យ​​ការ​ងារ​​សាង​​សង់ និង​​ការ​​ជួយ​ជ្រោ​​ម​​ជ្រែង​ផ្នែក​​បច្ចេក​ទេស ក្រុមហ៊ុន Vinci Construction Grands Projets សម្រាប់​ការ​រច​នា និង​ការ​សាងស​ង់រោង​ចក្រ​។ ក្រុមហ៊ុន​ទាំងនេះមា​នវ​ត្ត​មាន​នៅក​ម្ពុជា​អស់ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បាន​ពង្រឹង​នូវទំនាក់​ទំនង​ប្រកប​ដោយទំ​នុកចិ​ត្ត​ជាមួយ​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង រដ្ឋាករទឹ​កស្វយ័ត​ក្រុងភ្នំ​ពេញ ដោយ​ស្តែងឱ្យឃើញនូវ​ជំនាញរបស់ខ្លួនលើ​គម្រោ​ង​ផ្សេងទៀ​ត។​

ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​គាំទ្ររដ្ឋាក​រទឹកស្វយ័ត​ក្រុងភ្នំពេ​ញ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ ហើយជាពិ​សេស​បាន​ផ្ត​ល់​ហិញ្ញប្បទាន​ដល់គ​ម្រោង​បីផ្សេង​ទៀត (រៀងចក្រប្រព្រឹត្តកម្មទឹក​ស្អាតជ្រោយ​ចង្វារ និរោ​ធ និង​ចំការ​មន) ដោយមា​ន​ទឹកប្រាក់សរុប​ចំនួន​២៦៨លាន​អឺរ៉ូ​ (​រាប់បញ្ចូល​ទាំង​គម្រោ​ង​បាក់​ខែង) មាន​​គោល​​ដៅក្នុង​ការព​ង្រឹង និង​បង្កើន​សមត្ថភាព​ផលិតទឹក​ស្អាត ការ​ដឹក​ជញ្ជូន និង​ការ​ចែកចា​យ​ទឹ​ក​ស្អាត​របស់​រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​។

គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងមាន​លក្ខណៈពិ​សេស ដោយ​សារ​លក្ខណៈបច្ចេក​ទេស ក៏​ដូចជា​ហិរញ្ញវត្ថុ​។ គម្រោង​នេះក៏ឆ្លុះបញ្ចាំង​ឱ្យឃើញ​ផងដែ​រ​នូវដំ​ណើរ​ការល្អ​ប្រសើរ​នៃរដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំ​ពេញ និងក្រុ​មហ៊ុន SAFEGE/SUEZ Consulting និង​ក្រុមហ៊ុន Vinci Construction Grands Projets ដែល​ត្រូវបាន​ជ្រើស​រើស​ក្នុង​អំឡុងពេល​ដេញថ្លៃ​។ ម្យ៉ាង​​វិញទៀត គម្រោង​នេះក៏ឆ្លុះបញ្ចាំង​ឱ្យឃើញផង​ដែរនូវកិ​ច្ចសហ​ប្រតិ​បត្តិ​ការ​ដ៏ស៊ី​ជម្រៅ និងប្រកប​ដោយ​ទំនុក​ចិត្ត​រវាងក​ម្ពុជា និង​បារាំ​ង ដោយ​មាន​ការ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ពីទី​ភ្នាក់ងា​រអ​ភិ​វឌ្ឍ​ន៍​បារាំង​(AFD)។ ខ្ញុំ​មា​នសោមនស្ស​រីករាយ​ដោយសារ​ការកៀរ​គរឥ​ត​ឈប់​ឈ​រ​របស់ក្រុម​ហ៊ុនបារាំង ទាំ​ងក្រុមហ៊ុនឯកជន និងក្រុមហ៊ុនរដ្ឋ ដែល​សម្រេចបាន​នូវគម្រោង​​​មួយដ៏ធំ និង​ប្រក​ប​ដោយគុណភាព​បែបនេះ​ ដើម្បីបម្រើ​ការ​អភិវឌ្ឍ និងប្រជាពល​រដ្ឋកម្ពុជា។
JPEG

កែប្រែចុងក្រោយ 01/02/2021

ត្រឡប់ទៅលើ