ការធ្វើដំណើរពីបរទេសទៅកាន់ប្រទេសបារាំង និងពីប្រទេសបារាំងទៅបរទេស

ការធ្វើដំណើរ​ពីបរទេស​ទៅ​ប្រទេ​ស​បារាំង និង​ពីប្រទេ​​ស​បារាំង​ទៅ​បរទេ​ស​ចាប់​​​​​ពីថ្ងៃទី០​៩ ​ខែ​មិ​​ថុ​នា ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​បារាំង ​ពី​ប្រទេសនានា​ត្រូវបា​ន​បើក​សារ​ជាថ្មី ទៅ​តាមបែប​បទ​ដែល​ប្រែប្រួល​ទៅតា​ម​ស្ថាន​ភាព​សុខា​ភិបាល​នៃ​ប្រទេសទាំងនោះ​ និង​ការ​ចាក់​វ៉ាក់សាំង​របស់​អ្នក​ដំណើរ​។ ប្រទេស​នានា​ត្រូវ​បាន​ធ្វើចំ​ណាត់​ថ្នាក់​ទៅ​តា​ម​ស្ថាន​ភាព​សុខា​ភិបាល។ បញ្ជីរាយឈ្មោះប្រទេស​អាចត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅតាម​ការប្រែ​ប្រួល​នៃ​ស្ថាន​ភាពជំងឺ​កូវី​ដ​១៩​ក្នុង​​ប្រទេស​នោះ (ពាក់ព័ន្ធនឹង​បញ្ជីខាងលើ ​លោក​អ្នក​អាច​ចូលទៅ​មើល​តាម​តំណភ្ជាប់៖ www.gouvernement.fr/info-coronavirus)​។

ចំណាត់​ថ្នា​ក់​ប្រទេស​នានា​នៅ​ថ្ងៃទី០​២ ខែមិ​ថុ​នា ឆ្នាំ​២០២១៖

  • ប្រទេស​«ពណ៌​បៃត​ង» ពុំមា​ន​ការ​ចម្លង​សកម្ម​របស់​វីរុស ពុំឃើញ​មាន​ប្រភេទ​វីរុស​បម្លែងខ្លួន​ ដែលបង្កការ​ព្រួយ​បារម្ភ។ ប្រទេស​ទាំង​នោះមា​ន​ដូច​ជា​ ប្រទេសមួ​យ​ចំនួន​នៅ​តំបន់អឺរ៉ុប អូស្ត្រា​លី កូរ៉េខា​​ង​ត្បូង អ៊ី​ស្រា​អែល ជ​ប៉ុន លី​បង់ នូវែល​ហ្សេឡង់​ សិង្ហ​បុរី​។
  • ប្រទេស​«ពណ៌​ទឹកក្រូច​» ៖ វីរុស​ឆ្លង​យ៉ាង​សកម្ម នៅក្នុ​ង​ទំហំ​មួយ​ដែល​អាច​គ្រ​ប់​គ្រង​បាន ដោយ​ពុំមា​ន​ការ​ឆ្លងរាល​ដា​ល​នូវ​ប្រភេទ​វីរុស​បម្លែងខ្លួ​ន​ដែល​បង្ក​ការ​ព្រួយបារម្ភ​។
    ប្រទេ​ស​កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ជាប្រ​ទេស​«ពណ៌​ទឹក​ក្រូច»។ ប្រទេស​ពណ៌ទឹកក្រូចគឺប្រទេស​ទាំងអស់ ក្រៅ​ពីប្រទេស​«ពណ៌​បៃ​តង» និង​«ក្រហម»​។
  • ប្រទេស​«ពណ៌​ក្រហម» ៖ វីរុស​ឆ្លង​យ៉ាង​សកម្ម និង​មាន​វត្ត​មាន​ប្រភេទ​វីរុស​បម្លែង​ខ្លួនដែល​បង្ក​ការ​ព្រួយ​បារម្ភ។​ ប្រទេស​ទាំង​នោះរួ​ម​មាន​៖ អាហ្រ្វិក​ខាង​ត្បូង អាហ្សង់​ទីន បា​រ៉ែន បង់​ក្លា​ដេស បូលី​វី ប្រេ​ស៊ីល ស៊ី​លី កូឡុំប៊ី​ កូស្តា​រីកា ឥ​ណ្ឌា ​នេ​ប៉ាល់ ប៉ាគី​ស្ថាន ស្រី​លង្ការ ស៊ូរី​ណាម តួកគី​ អ៊ុយ​រូហ្កា​យ​។

ចំពោះអ្នក​ដំណើរ​ដែលចង់​ធ្វើដំណើរ​ទៅបរ​ទេស ចាំបា​ច់ត្រូ​វ​សាកសួរ​ព័ត៌​មាន​ជាមុន​អំពីការ​រឹត​​ត្បិតដែល​អាច​ត្រូវ​ដាក់​ឱ្យ​មាន ដោយ​ប្រទេ​ស​គោល​ដៅ​នៃការ​ធ្វើ​ដំណើរ (ដើម្បី​ជ្រាបព័ត៌​មាន​បន្ថែ​ម​ សូម​ចូល​ទៅ​កាន់www.diplomatie.gouv.fr/fr/ conseils-aux-voyageurs ។ ហាម​ផ្តាច់​មិនឱ្យអ្នក​ដំណើ​រ​ធ្វើ​ដំណើរ​ទៅកា​ន់ «ប្រទេស​ពណ៌ក្រ​ហម» ឡើយ។​

យុទ្ធសាស្រ្តនៃការបើកព្រំដែនឡើងវិញចាប់ពីថ្ងៃទី០៩ ខែមិថុនា

កែប្រែចុងក្រោយ 07/06/2021

ត្រឡប់ទៅលើ