ទី​ភ្នាក់​ងារ​បារាំង​សម្រាប់​ការ​អភិវ​ឌ្ឍ​បន្ត​ជួយ​គាំទ្រ​ដល់​ដំណាំ​កៅស៊ូប្រ​កបដោយ​ចីរភា​ព​នៅ​កម្ពុ​ជា

កាល​ពីថ្ងៃ​ទី០​៣ ខែ​កញ្ញា ឆ្នាំ​២០២១ ទី​ភ្នាក់ងា​រ​បារាំង​សម្រាប់​ការ​អភិ​វឌ្ឍ (AFD) និង​អគ្គ​នាយ​ក​ដ្ឋា​​​នកៅស៊ូ​បាន​ចុះហត្ថ​លេខាលើ​កិច្ច​ព្រ​ម​ព្រៀង​ផ្ត​ល់​ជំនួយ​ឥត​សំណង​ចំនួន ១,៥​លានអឺ​រ៉ូ ដើម្បីគាំ​ទ្រ​ដល់​គ​ម្រោ​ង​ថ្នាក់​តំបន់​មួយ​ស្តីពី​ការ​ព្យាក​រ​ផល​ប៉ះពាល់​នៃការ​ប្រែប្រួ​ល​អាកាស​ធាតុ និង​ភាពអាច​រកបាន​នៃកម្លាំង​ពលកម្មលើ​ខ្សែច្រវ៉ា​ក់​ផលិ​ត​កម្ម​កៅស៊ូធម្ម​ជាតិ​នៅ​អាស៊ី​អា​គ្នេ​យ៍​។

កាល​ពីថ្ងៃទី​០​​៣ ខែ​កញ្ញា ​ឆ្នាំ​២០២១ ទី​ភ្នាក់​ងារ​បារាំ​ង​សម្រាប់​ការ​អភិ​វឌ្ឍ (AFD) និង​អគ្គនា​យក​ដ្ឋាន​កៅស៊ូ​បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រ​ម​ព្រៀង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​១,៥​លាន​អឺរ៉ូ ដើម្បី​គាំទ្រ​ដល់​គម្រោង​ថ្នាក់​តំបន់​មួយ​ស្តីពី​ការព្យាករ​ផល​ប៉ះពាល់​នៃកា​រ​ប្រែប្រួល​អា​កាសធាតុ និងភា​ព​អាច​រក​បាន​នៃកម្លាំង​ពលកម្ម​លើ​ខ្សែច្រវ៉ាក់​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​នៅអា​ស៊ី​អា​គ្នេ​យ៍​។

ប្រទេស​នៅតំបន់​អាស៊ី​អាគ្នេយ៍ (ថៃ ឥណ្ឌូ​នេស៊ី វៀត​ណាម ម៉ាឡេ​ស៊ី កម្ពុ​ជា ភូ​មា ឡា​វ និងហ្វ៊ី​លី​ពីន) ផលិ​ត​កៅស៊ូធ​​ម្មជាតិ​៧៣%​ក្នុ​ង​ចំណោម​កៅស៊ូ​ធម្មជាតិ​ទាំង​អស់​នៅ​លើពិភព​លោក​។ ប៉ុន្តែ​ការ​ដាំដុះ​កំពុង​រងគ្រោះ​ដោយ​កត្តាធំៗ​ពីរ​យ៉ាង​គឺ៖ ការឡើង​កម្តៅ​អាកាស​ធា​តុ​ដែលអាច​ប៉ះពាល់ដ​ល់​លក្ខ​ខណ្ឌ​នៃ​ការ​ដំាដុះ និង​ការថ​យ​ចុះ​កម្លាំង​ពល​កម្ម​ក្នុ​ង​វិស័យ​នេះ។​

ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ខាង​លើ ទីភ្នាក់ងារ​បារាំងស​ម្រាប់​ការ​អភិ​វឌ្ឍ (AFD) បាន​សម្រេច​គាំ​ទ្រ​ដល់​គម្រោង​ថ្នាក់តំបន់​មួយ​ស្តីពីការ​ព្យាក​រផ​ល​ប៉ះ​ពាល់​នៃការ​ប្រែប្រួលអា​កាស​ធាតុ និង​ភាព​អាច​រក​បាន​នៃក​ម្លាំង​ពល​កម្មលើ​ខ្សែច្រវ៉ាក់​ផលិត​កម្​មកៅស៊ូធ​ម្ម​ជាតិ​នៅ​អាស៊ីអា​គ្នេយ៍ ហៅ​កាត់​ថា FO​RS​EA តាម​រយៈ​ការផ្ត​ល់​ជំនួយ​ឥ​ត​សំណង​ចំនួ​ន១,៥​លាន​អឺរ៉ូ ដល់​មជ្ឈ​មណ្ឌ​​ល​​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិស្រាវ​ជ្រាវ​ក្សេត្រសាស្រ្តសម្រាប់ការ​​អភិវឌ្ឍ (CIRAD)​។ គម្រោង​ខាង​លើនឹង​ត្រូវដាក់​ឱ្យដំណើរ​ការ​នៅ​ប្រទេសកម្ពុជាដោយរួ​ម​សហ​ការ​ជាមួ​យ​អគ្គនា​យកដ្ឋាន​កៅស៊ូ​ និង​វិទ្យា​ស្ថាន​ស្រាវ​​ជ្រា​វ​កៅស៊ូក​ម្ពុជា ព្រម​ទាំង​នៅ​ប្រទេសថៃ និង​វៀត​ណាម​ផង​​ដែរ។​ គម្រោង​នេះមា​ន​គោលដៅ​រួម​ចំណែក​ជួយ​ដល់​ប្រទេស​ទាំង​នេះ​ទប់ទ​ល់​ទៅ​នឹ​ងបញ្ហា​ប្រឈម​ក្នុង​វិស័យ​កៅ​ស៊ូ ដោយ​ផ្ត​ល់​ព័ត៌​មាន​អំពី​ផល​វិបាក (ផ្នែក​បច្ចេកទេ​ស សង្គម និង​សេដ្ឋ​កិច្ច) នៃ​ការផ្លាស់ប្តូរទាំ​ង​នេះ និងដោ​យប​ញ្ជាក់​ច្បាស់​អំពី​ដំណោះស្រាយ​នា​នា ដើម្បីធ្វើ​ការ​បន្ស៊ាំឱ្យកាន់​តែមា​ន​ប្រសិទ្ធភាព។​ ទិន្នន័យ​ទាំងអស់​នឹង​ត្រូវ​ចែករំ​លែកជា​មួយ​តួអ​ង្គសំខាន់ៗ​គ្រប់​កម្រិ​ត​នៃវិស័យ​កៅស៊ូ។​

ទីភ្នាក់ងារ​បារាំង​សម្រាប់ការ​អភិវឌ្ឍផ្ត​ល់ការគាំទ្រ​ដ​ល់​វិស័យកៅស៊ូ​នៅ​កម្ពុជាចាប់​តាំង​ពីឆ្នាំ​១៩៩៩ ដោយដំ​បូង​ឡើយ ជួយ​លើការ​ដាំដុះ​កៅស៊ូ​ជាល​ក្ខណៈ​គ្រួសារ ដែ​ល​ជាការជួយ​ដល់​អាជីវកម្ម​ខ្នា​ត​តូចៗ​។ បច្ចុ​ប្បន្ន ការ​​ជួយជ្រោម​ជ្រែងនេះត្រូវបាន​ពង្រីក ហើយ​ទីភ្នា​ក់ងារ AFD ក៏ផ្តល់​ការគាំទ្រ​ផង​ដែរ​ដល់​គម្រោង​ផលិត​កម្ម​កៅស៊ូ​ប្រកប​ដោយ​ចីរ​ភាព ដែល​ត្រូ​វបាន​ដាក់​ឱ្យ​អនុ​​វត្ត​ដោយ​អង្គការ WWF និងគ​ម្រោង​ពង្រឹង​ផលិតភាព និង​គុណភាព​វិស័យ​កៅស៊ូ ដោយរួម​សហការ​ជាមួយ​អគ្គនាយ​កដ្ឋា​ន​កៅស៊ូ​។ ទីភ្នាក់​ងារ​ AFD នឹង​បន្តផ្តល់​ការ​គាំទ្រ​ដល់វិ​ស័យនេះ​សម្រាប់​ឆ្នាំ​ខាង​មុខៗ​ទៀត​។

លោក​ស្រី អូ​ហ្វេ​លី បួ​រីស (Ophelie BOURHIS) នា​យិកា​ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិ​វឌ្ឍប្រចាំ​កម្ពុជា បាន​មាន​ប្រសាស​ន៍​ថា៖ «យើង​មាន​ក្តីសោ​មនស្ស​រីករា​យ​ដែល​អាច​បន្ត​ជួយគាំ​ទ្រ​ដល់​វិស័យ​កៅស៊ូ​នៅ​កម្ពុជា។ គម្រោ​ង​នេះស្ថិតក្នុង​ក្រប​ខ័ណ្ឌ​នៃការ​បន្ត​​ផ្ត​ល់​ហិរញ្ញប្ប​ទានក្នុង​​វិស័យ​អន្តរាគមន៍​ជាយូរ​មក​ហើយ​របស់​ទីភ្នាក់ងារបារាំង​សម្រា​ប់​ការ​អភិវឌ្ឍ។ បច្ចុ​ប្បន្ន កិច្ច​ខិត​ខំប្រឹង​ប្រែ​ង​ក្នុង​ការ​បន្ស៊ាំវិ​ស័យកៅស៊ូទៅ​នឹង​អាកាស​ធាតុ គឺ​មាន​សារ​សំខាន់ដោយ​សារ​ប្រជាពលរដ្ឋនៅ​ជនបទ​ជាច្រើនទទួលបាន​ចំណូល​ពីវិស័យ​នេះ។ ម៉្យាង​ទៀត គម្រោ​ង​នេះផ្តល់​ឱកាសឲ្យយើងប​ន្ត​កិច្ច​សហ​ការប្រក​បដោយគុណភា​ព​ជាមួយ​មជ្ឈ​មណ្ឌល CIRAD ដែល​ជា​ដៃគូដ៏យូរ​លង់​ណាស់​មក​ហើយ​របស់​ទីភ្នា​​ក់​ងារ AFD នៅក្នុងគម្រោង​ផ្ត​ល់​ការ​គាំទ្រដ​ល់ប្រ​ព័ន្ធ​ដាំ​ដុះ​ដំណាំ​កៅស៊ូ។»

ឯកឧត្ត​ម ហ៊ឹម អូន អគ្គ​នាយក​នៃអគ្គ​នាយក​ដ្ឋាន​កៅស៊ូ បាន​លើក​ឡើង​ថា ៖ «ប៉ុន្មានឆ្នាំចុង​ក្រោ​យ​នេះ វិស័យ​កៅស៊ូនៅ​កម្ពុជាមាន​ការរីកច​ម្រើន​គួរ​ឱ្យកត់សម្គាល់ ហើយបា​ន​ចូលរួម​ចំណែ​ក​យ៉ាង​ច្រើន​ក្នុង​ការអភិវឌ្ឍ​វិស័យសេ​ដ្ឋកិច្ច និង​សង្គម​កម្ពុជា ក៏​ដូចជា​លើ​ក​ស្ទួយជីវ​ភាព​អ្នក​ដាំដំណាំកៅ​ស៊ូ​នៅតា​ម​ទីជ​ន​បទ​។ សមិទ្ធផ​ល​ទាំងនេះ​អា​ច​សម្រេច​បាន​អា​ស្រ័យដោយ​មាន​ការ​គាំទ្រ​ពីទី​ភ្នាក់ងារ AFD ជាដៃ​គូអភិវឌ្ឍ​តែមួ​យ​គត់ដែល​បាន​គាំទ្រ​វិស័យ​កៅស៊ូនៅ​កម្ពុជា​ក្នុងអំ​ឡុង២០​ឆ្នាំចុង​ក្រោយ​នេះ។ ក្នុងថ្ងៃ​នេះ អគ្គ​នាយកដ្ឋាន​កៅស៊ូមា​ន​សេច​ក្តីរីក​​រាយក្នុងកា​រ​ចុះ​ហត្ថ​លេខា​លើ​គម្រោង FORSEA និង​បន្តកិច្ច​សហប្រតិ​បត្តិការ​ដែល​មានជា​យូរមក​ហើយ​ជាមួយ​ទីភ្នាក់​ងារ AFD និង CIRAD ដើម្បី​លើក​កម្ពស់ច្រវ៉ា​ក់​ផលិត​កម្ម​កៅ​ស៊ូប្រ​កប​ដោយ​ភាព​ធន់ និង​ចីរភា​ពនៅ​កម្ពុជា​។ »

ចំណែក​លោក អេរី​ក ហ្គោ​អេ អ្នក​សម្រប​ស​ម្រួល​មជ្ឈ​មណ្ឌល CIRAD នៃ​គម្រោ​ង FORSEA វិញ បាន​គូស​បញ្ជា​ក់ផងដែរ​​ថា តាំង​​ពីយូ​រណាស់ម​ក​ហើយ មជ្ឈ​មណ្ឌល​ CIRAD បាន​ចូល​រួមចំ​ណែក​ក្នុង​សកម្មភាព​សំខាន់ៗ​រប​ស់​ទីភ្នាក់ងារ ​AFD ពាក់ព័​ន្ធ​នឹង​វិស័យ​កៅស៊ូ​នៅក​ម្ពុជា​។ ជា​មួយ​​គ​ម្រោង FORSEA មជ្ឈ​ម​ណ្ឌល CIRAD នឹង​បន្ត​កិច្ច​ខិ​ត​ខំប្រឹ​ងប្រែង​របស់​ខ្លួ​ន​ក្នុង​ការបំ​ពេញ​ការងា​រ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​ផលិតករ​កៅស៊ូ​នៅ​អាស៊ីអា​គ្នេយ៍ រួម​ជាមួយ​នឹង​ទីភ្នាក់​ងារ AFD និងដៃ​គូបា​រាំងនា​​នា ដែល​បំពេញ​ការងារ​លើ​ការ​ស្រា​វជ្រាវ និងអ​ភិវឌ្ឍ​ដំណាំ​កៅស៊ូ​ ​ជា​ពិសេស​នៅ​កម្ពុជា ក៏​ដូច​ជាធានា​នូវនិរន្តរ​ភាព​នៃវិស័យ​នេះ​ផង​ដែរ​៕

កែប្រែចុងក្រោយ 07/09/2021

ត្រឡប់ទៅលើ