តើ​ត្រូ​វ​ជួយជ្រោ​មជ្រែង​ការ​អភិវឌ្ឍប្រ​កប​ដោយ​ចីរភាព និង​បរិយា​ប័ន្ន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ដោយរបៀ​ប​ណា?

នៅ​ថ្ងៃទី៣០ ខែ​កញ្ញា និង​ថ្ងៃទី​០១ ខែ​តុលា ខាង​មុខ ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) នឹងរៀប​ចំ​សន្និ​​សីទ​មួយ​ស្តីពី «អាស៊ី​អា​គ្នេយ៍ និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព និង​បរិ​យាប័​ន្ន»។ សន្និ​សីទ​នេះធ្វើឡើងតា​ម​ប្រព័ន្ធ​វីដេអូ ជា​ភាសាអ​ង់​គ្លេស ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​តួអង្គ​នៃការ​អភិវឌ្ឍ​សំខាន់ៗ​ប្រចាំ​តំ​បន់ ហើយ​មាន​គោលដៅ​សម្រួល​ដល់​ការ​សន្ទ​នា និង​ការ​គិតគូររួម​គ្នា​ជុំវិញប្រ​ធាន​បទ​ខាង​លើ​។

JPEG

បច្ចុ​ប្បន្ន អាស៊ី​អាគ្នេយ៍ ប្រឈម​នឹង​បញ្ហាធំ​ៗពា​ក់ព័​ន្ធ​នឹងបម្រែ​បម្រួលអាកាស​ធាតុ ការបាត់​បង់​ជីវៈ​ចម្រុះ និង​វិសមភាព​ដែល​មាន​ការ​កើន​ឡើង ដែល​កាន់​តែមានភាពធ្ងន់ធ្ងរឡើងៗដោយសារ​ជំងឺ​កូវីដ​១៩។ អ្នក​ផ្ត​ល់​ជំ​នួយ អង្គ​ការ​តំ​បន់ និង​អន្ត​រ​ជាតិ រួម​ទាំង​វិ​ស័យ​ឯក​​ជន និង​សាធារណៈ​ទាំងអស់​មាន​គោលដៅ​​ដូច​គ្នា និង​ប្រឈម​នឹង​បញ្ហា​ដូច​គ្នា។

ដោយ​ផ្តោត​លើតួអង្គនៃ​កា​រ​អភិវឌ្ឍ​ដែលបំ​ពេញ​ការងារ​នៅ​អាស៊ី​អាគេ្នយ៍ និង​សាធារ​ណជនដែល​ចាប់អា​រម្មណ៍​អំពី​ប្រធាន​បទ​នៃការ​អភិវឌ្ឍ​ក្នុ​ង​តំបន់ សន្និសីទ​ខាងលើជា​​ឱកាសនៃ​ការចែក​​រំលែក​បទ​ពិសោ​ធន៍ និងពិ​ភាក្សា​អំពីដំណោះស្រាយ​នានា​សម្រាប់​អនាគត​ប្រ​ក​បដោយចី​រ​ភាពនៅ​ក្នុង​តំបន់​​។

នៅ​​ថ្ងៃ​ទី​​០១នៃសន្និសីទ បន្ទា​ប់​​ពីកិច្ចប្រជុំពេញអង្គ​ដើម្បីបង្ហាញពី​បញ្ហា​ប្រឈម​នៃ​ការអភិ​វឌ្ឍ​នៅអា​ស៊ី​អាគ្នេយ៍ អ្នក​ចូលរួមធ្វើបទ​អន្តរាគមន៍​កម្រិតខ្ពស់នឹ​ង​ពិភាក្សា​អំពី​កិច្ច​សហប្រ​តិ​បត្តិការ​រវាង​អា​ស៊ាន និង​តួអង្គ​នៃ​ការ​អភិវឌ្ឍ​ដើម្បី​គាំទ្រ​ប្រទេស​នានា​នៃតំបន់​អាស៊ីអា​គ្នេយ៍​ក្នុងដំណើរការ​ផ្លាស់ប្តូ​រ​របស់​ខ្លួ​ន​។

នៅ​ថ្ងៃ​ទី​០២ កិច្ច​ពិភាក្សា​តុមូលជា​ច្រើន​នឹងផ្តោត​លើប្រធាន​បទ​ចំនួន​បីសំ​ខាន់ៗ ដោយមាន​ទំនាក់​ទំនង​ជាមួយ​អាទិភាព​សំខាន់ៗ​ ដែល​មាន​នៅក្នុង​យុទ្ធ​សាស្រ្​តរបស់​ទី​ភ្នាក់​ងារ​អ​ភិវឌ្ឍន៍បារាំង​ (AFD) នៅ​​ក្នុង​​តំប​ន់​​៖
- កិច្ចស​ហ​ប្រតិបត្តិ​ការ​រវាង​វិស័យ​ឯក​ជន និង​វិស័យ​សាធារ​ណៈ ដើម្បី​លើក​ស្ទួយ​បម្លាស់ប្តូរ​ថាមពល​នៅ​អាស៊ី​អាគ្នេយ៍
- សារ​សំខាន់​នៃកា​រ​អភិរក្ស​ជីវៈ​ចម្រុះ​ក្នុង​បរិបទ​នៃការ​ប្រែប្រួល​ដែល​មាន​ជាប់​ជា​និច្ចនៃ​អាង​ទន្លេ​មេ​គង្គ
- និង​បញ្ហា​ប្រឈម​ស្តីពីលទ្ធភា​ព​ទទួល​បានយុ​ត្តិធ​ម៌​ផ្នែកប​រិស្ថានសម្រាប់​ទាំង​អស់​គ្នានៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​

ស្វែង​យល់​អំពី កម្មវិធី​លម្អិត​

សន្និ​សីទ​​ខាងលើនឹង​ត្រូ​វបាន​​សម្រប​សម្រួល​​ដោយ​លោក Rene Wydham និង Karen Coleman នឹង​ប្រព្រឹត្តទៅ​ពី​ម៉ោង៩៖០០ ដល់​ម៉ោង​ ១៣៖០០ នៅ​​ថ្ងៃ​ទី​៣០ ខែក​ញ្ញា និងថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០២១​។

ដើម្បី​ចូលរួមស​ន្និសីទ​ខាង​លើ សូម​ចុះឈ្មោះ​ចាប់​ពីពេលនេះត​ទៅ​ដោយចុចលើ ៖
តំណភ្ជាប់នេះ.

កែប្រែចុងក្រោយ 21/09/2021

ត្រឡប់ទៅលើ