ព័ត៌មានទូទៅស្តីពីការិយាល័យកុងស៊ុល
តួនាទី
កុងស៊ុលផ្ដល់កិច្ចការពារសហគមន៍ជនជាតិបារាំងដោយទំនាក់ទំនងជាមួយអាជ្ញាធរបរទេសនៅក្នុងក្របខ័ណ្ឌច្បាប់និងរដ្ឋបាលរបស់ប្រទេសម្ចាស់ផ្ទះដោយអនុលោមតាមយោងតាមនីតិកម្ម និងបទបញ្ញតិនានារបស់ប្រទេសបារាំងផងដែរ។
នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន កុងស៊ុលមានកុងស៊ុលកិត្តិយសមួយចំនួនជួយបំពេញការងារ។
កុងស៊ុលផ្តល់ទិដ្ឋាការសំរាប់ជនបរទេសដែលចង់ទៅប្រទេសបារាំង និងប្រទេសមួយចំនួនទៀត ស្ិតក្នុងបំបន់ Schengen។
កុងស៊ុលមានតួនាទីគ្រប់គ្រងបញ្ជីជនជាតិបារាំង ដែលស្ថិតនៅក្រៅប្រទេស។
កុងស៊ុលជាមន្រ្តីអត្រានុកូលដ្ឋាន។
កុងស៊ុលទទួលបន្ទុកលើមុខងារសារការី និងកិច្ចការខាងយោធាមួយចំនួន។
កុងស៊ុលមានភារកិច្ចផ្តល់លិខិតធ្វើដំណើរផ្សេងៗ (លិខិតឆ្លងដែន លិខិតអនុញ្ញាត្តចេញចូល) និងអត្តសញ្ញាណប័ណ្ណ។
កុងស៊ុលផ្តល់កិច្ចការពារផ្នែកកុងស៊ុលនៅក្្នុងករណីមានការចាប់ខ្លួន ឃុំខ្លួន គ្រោះថ្នាក់ធ្ងន់ធ្ងរ ឬមានជំងឺ។
កុងស៊ុលអាចធ្វើអន្តរាគមន៌នៅក្នុងករណីមានការបញ្ជូនត្រលប់ទៅប្រទេសវិញ។
កុងស៊ុលមានតួនាទីរៀបចំតែការបោះឆ្នោតប្រធានាធិបតី និងប្រជាមតិ និងទទួលសិទ្ធិសំរាប់ការងាររៀបចំការបោះឆ្នោតថ្នាក់ជាតិផ្េសងៗទៀត។
កុងស៊ុលមានតួនាទីដឹកនាំគណៈកម្មការផ្តល់អាហារូបករណ៍ គណៈកម្មាធិការផ្តល់កិច្ចការពារផ្នែកសង្គម ព្រមទាំងគណៈកម្មាធិការការងារនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ពេលម៉ោងធ្វើការ៖
រាជធានីភ្នំពេញ
- ផ្នែកកុងស៊ុល (រដ្ឋបាល)
រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៖ ចាប់ពីម៉ោង ៨ៈ៣០ ដល់ម៉ោង ១១ៈ៣០ (ពេលរសៀលសំរាប់ការណាត់ជួបប៉ុណ្ណោះ)។
- ផ្នែកទិដ្ឋាការ
ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៖ ចាប់ពីម៉ោង ៨ៈ៣០ ដល់ម៉ោង ១១ៈ៣០ (តាមការណាត់ជួបប៉ុណ្ណោះ)
ដកលិខិតឆ្លងដែន ៖ ថ្ងៃចន្ទ ពុធ និងសុក្រ ចាប់ពីម៉ោង ២៖៣០ ដល់ម៉ោង ៣៖០០រសៀល
ការបង្ហាញខ្លួនក្រោយពេលត្រឡប់មកពីប្រទេសបារាំង និងការដាក់ឯកសារបន្ថែម៖ រាល់ថ្ងៃចន្ទ ពុធ និងសុក្រ ចាប់ពីម៉ោង ២៖៣០ ដល់ម៉ោង ៣៖០០រសៀល